ក្រុម​ការងារ​គម្រោង​ LASED​ ជូន​ដំណើរ​ក្រុម​បេសកកម្ម​ធនាគារ​ពិភពលោក​ចុះ​ពិនិត្យ​វឌ្ឍនភាព​គម្រោង​នៅ​តំបន់​ដី​សម្បទា ឃុំ​ទីពោ ស្រុក​សន្ទុក ខេត្ត​កំពង់​ធំ

កំពង់ធំ ២០ កញ្ញា ២០១៣៖ ក្រុមការងារគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍ

សេដ្ឋកិច្ច (LASED)ថ្នាក់ជាតិ ថ្នាក់ខេត្ត កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៣ បានធ្វើដំណើរ

បេសកកម្មលើកទី៩ ទៅតំបន់ដីសម្បទានសង្គមកិច្ចស្ថិតនៅឃុំទីពោ ស្រុកសន្ទុក…

កំពង់ធំ ២០ កញ្ញា ២០១៣៖ ក្រុមការងារគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច(LASED)ថ្នាក់ជាតិ ថ្នាក់ខេត្ត

កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៣ បានរៀបចំដំណើរបេសកកម្មលើកទី៩ទៅតំបន់ដីសម្បទានសង្គមកិច្ចស្ថិតនៅឃុំទីពោ ស្រុកសន្ទុក

ខេត្តកំពង់ធំ ដើម្បីស្វែងយល់ពីលទ្ធផលអនុវត្តន៍គម្រោង និងដកស្រង់បទពិសោធន៍  បញ្ហាប្រឈម ជួបប្រទះនានាដើម្បីកំណត់

វិធានការដោះស្រាយអោយមានប្រសិទ្ធភាព និងទាន់ពេលវេលា។

 

ដំណើរបេសកកម្មនេះដឹកនាំដោយលោកស្រី ចំរើន មុតិតា ប្រធានក្រុមការងារគម្រោង LASED របស់ធនាគារពិភពលោក ឯកឧត្ដម សារេត បូរាមី នាយកគ្រប់គ្រងគម្រោង LASED ថ្នាក់ជាតិ ឯកឧត្ដម ជាម ប៉េអា ប្រធានសម្របសម្រួលគម្រោង LASED ថ្នាក់ជាតិ និងលោក លី គឺមពាវ ប្រធានគម្រោង LASED ថ្នាក់ខេត្ត ព្រមទាំងមានការចូលរួមពីមន្ត្រីនិងទីប្រឹក្សាអនុវត្តន៍គម្រោងថ្នាក់ជាតិ ថ្នាក់ខេត្ត  តំណាងមន្ទីរវិស័យ

ពាក់ព័ន្ធក្នុងខេត្ត អង្គការGIZ ក្រុមការងារស្រុក និងឃុំសរុបចំនួន ៤០នាក់( ស្រី០៧នាក់ ) ។

 

ក្រុមការងារបានជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយតំណាងប្រជាពលរដ្ឋចំនួន៥៧គ្រួសារ ដោយបានស្វែងយល់ពីជីវភាព

រស់នៅរបស់ប្រជាពលរដ្ឋមុននិងក្រោយពេលទទួលបានដីសម្បទានសង្គមកិច្ច។

 

 

តំណាងប្រជាពលរដ្ឋមួយរូប បានជម្រាបជូនក្រុមការងារអំពីការប្រែប្រួលជីវភាពរបស់ពួកគាត់ថា « មុនពេល

ទទួលបានដីសម្បទានសង្គមកិច្ចប្រជាពលរដ្ឋមានការលំបាកខ្លាំង ដោយគ្រួសារខ្លះអត់ដីនិងខ្លះទៀតខ្វះដីបង្កបង្កើនផល ដែលធ្វើឲ្យជីវភាព

កាន់តែក្រីក្រពីមួយឆ្នាំទៅមួយឆ្នាំ។ ប៉ុន្តែក្រោយពីទទួលបានដីសម្បទានសង្គមកិច្ច ប្រជាពលរដ្ឋមានការសប្បាយរីករាយយ៉ាងខ្លាំង

ដោយមានការជួយគាំទ្រពីធនាគារពិភពលោក អង្គការដៃគូ និងទទួលបានការឧបត្ថម្ភជាសម្ភារៈប្រើប្រាស់ផ្សេងៗជាច្រើន ទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធសហគមន៍ដូចជាសាលារៀន ប៉ុស្តិ៍សុខភាព អគារសហគមន៍ និងជាពិសេសផ្លូវខ្វាត់ខ្វែងនៅក្នុងភូមិ និងផ្លូវមេក្រាលគ្រួសក្រហមដែលជាមធ្យោបាយដ៏សំខាន់ក្នុងការទំនាក់ទំនង ក៏ដូចជាការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ។ល។

 

តំណាងប្រជាពលរដ្ឋបានបញ្ជាក់ថា « ទាំងនេះជាក្ដីសង្ឃឹមយ៉ាងមុតមាំរបស់ប្រជាជនយើងទៅអនាគតជាពិសេស

ពួកគាត់មានដីសម្រាប់ចែកជូនឲ្យកូនចៅជំនាន់ក្រោយទៀតផង»។

 

 

ក្រុមការងារក៏បានទៅទស្សនាដល់ទីតាំងដីកសិកម្ម ពិនិត្យមើលការងារធ្វើស្រែចម្ការរបស់ប្រជាពលរដ្ឋផងដែរ។ បន្ទាប់ពីបានពិនិត្យ ស្វែងយល់

និងវាយតម្លៃអំពីការអនុវត្តគម្រោងដល់ទីតាំងជាក់ស្ដែងក្រុមការងារបានសន្និដ្ឋានជារួមថាប្រជាពលរដ្ឋដែល ទទួលបានដីសម្បទានសង្គមកិច្ចក្នុងឃុំទីពោមានភាពឧស្សាហ៍ព្យាយាមខ្ពស់ក្នុងការដាំដុះដំណាំ  ចិញ្ចឹមសត្វ យកចិត្តទុកដាក់ថែរក្សានូវសមិទ្ធិផលសហគមន៍និងបានខិតខំក្នុងការបង្កបង្កើនផលដើម្បីអភិវឌ្ឍន៍ជីវភាពរបស់ខ្លួនសមស្របតាមគោលបំណងរបស់

គម្រោងបែងចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច។

 

ដោយឡែកនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៣ នៅសាលប្រជុំទីចាត់ការអន្តរវិស័យ នៃសាលាខេត្តកំពង់ធំក្រុមការងារ

បានជួបប្រជុំបន្ថែមទៀតដើម្បីពិគ្រោះយោបល់ជាមួយអ្នកពាក់ព័ន្ធពិសេសជាមួយមន្ទីរវិស័យ  និងក្រុមការងារថ្នាក់ស្រុក  និងឃុំ

ដើម្បីស្វែងរកយុទ្ធសាស្ត្រនិរន្តរភាព និងគំនិតផ្ដួចផ្ដើមគម្រោង LASED នៅតាមតំបន់ផ្សេងទៀតនៅក្នុងខេត្តកំពង់ធំ។

 

ក្រុមការងារមានសុទិដ្ឋិនិយមថាគម្រោង LASED ពិតជាបានជួយកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋតាមរយៈការផ្ដល់ដីបង្កបង្កើនផល និងការវិនិយោគអភិវឌ្ឍន៍សហគមន៍មូលដ្ឋានដែលជាតម្រូវការមូលដ្ឋានចាំបាច់សម្រាប់ប្រជាពលរដ្ឋក្រីក្រដែលកំពុងជួបប្រទះនូវការលំបាកនៅក្នុង

ពេលបច្ចុប្បន្ននៃប្រទេសកម្ពុជាយើង៕ដោយ៖ក្រុមការងារគម្រោង LASED

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់