ក្រុមការងារលេខាធិការដ្ឋាន គ.ជ.អ.ប ចុះជួបសម្ភាសន៍ ប្រមូល និងចងក្រងបទពិសោធន៍ល្អដែលរដ្ឋបាលក្រុងបានអនុវត្ត ជាមួយរដ្ឋបាលក្រុងកំពត អំពីករណីសិក្សាស្ដីពី “ ការគ្រប់គ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ”

ខេត្តកំពត៖ ថ្ងៃព្រហស្បតិ៍ ១៥កើត ខែស្រាពណ៌ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩នេះ កញ្ញា វង ស្រីមុំ អនុប្រធានអង្គភាពវិភាគ និងអភិវឌ្ឍន៍គោលនយោបាយនៃលេខាធិការដ្ឋាន គ.ជ.អ.ប បានដឹកនាំក្រុមការងារចុះជួបសម្ភាសន៍ ប្រមូល និងចងក្រងបទពិសោធន៍ល្អដែលរដ្ឋបាលក្រុងបានអនុវត្ត ជាមួយរដ្ឋបាលក្រុងកំពត អំពីករណីសិក្សាស្ដីពី “ ការគ្រប់គ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ” ។

គោលបំណងសំខាន់ក្នុងការប្រមូល និងចងក្រងនូវករណីខាងលើនេះ ដើម្បីជាមេរៀនបទពិសោធន៍ល្អៗ និងធ្វើការចែករំលែក និងផ្សព្វផ្សាយទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិដទៃទៀត សម្រាប់ជាមូលដ្ឋានក្នុងការអនុវត្តតាម ដោយមានការអញ្ជើញចូលរួមពី លោកអភិបាលរងក្រុង នាយករដ្ឋបាលក្រុង ប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ ប្រធានគណៈកម្មការទទួលបន្ទុកកិច្ចការស្រ្ដី និងកុមារក្រុង អនុប្រធានការិយាល័យអភិវឌ្ឍន៍ក្រុង និងអ្នកពាក់ព័ន្ធមួយចំនួន សរុបប្រមាណ ១៣រូប នៅសាលាក្រុងកំពត នៃខេត្តកំពត៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់