ក្រសួង​មហាផ្ទៃ​ប្រកាស​ដាក់​អោយ​ប្រើប្រាស់​សាកល្បង​ការ​ចុះបញ្ជី​អត្រានុកូលដ្ឋាន​តាម​រយៈ​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា​ក្នុង​ខេត្ត​កំពង់ចាម

កំពង់ចាម ៦ មីនា ២០១៣៖ ក្រសួងមហាផ្ទៃបានប្រកាសដាក់អោយប្រើប្រាស់សាកល្បងនូវកាចុះបញ្ជីអត្រានុកូលដ្ឋាន តាមរយៈប្រព័ន្ធព័ត៌មានវិទ្យាកាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៣ ដោយជ្រើសរើសយកខេត្តកំពង់ចាម…

កំពង់ចាម ៦ មីនា ២០១៣៖ ក្រសួងមហាផ្ទៃបានប្រកាសដាក់អោយប្រើប្រាស់សាក

ល្បងនូវការចុះបញ្ជីអត្រានុកូលដ្ឋានតាមរយៈប្រព័ន្ធព័ត៌មានវិទ្យាកាលពីថ្ងៃទី២៦

ខែកុម្ភៈ ឆ្នាំ២០១៣ ដោយជ្រើសរើសយកខេត្តកំពង់ចាម ដែលមានសង្កាត់ចំនួន៤

នៅក្នុងក្រុងកំពង់ចាម និងឃុំចំនួន៧ នៅក្នុងស្រុកអូរាំងឪ សម្រាប់ការអនុវត្ត

សាកល្បងរយៈពេល១២ ខែ។

ឯកឧត្តម លេង វី អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលមូលដ្ឋានក្រសួងមហាផ្ទៃបាន

មានប្រសាសន៍ថា នេះជាការរីកចំរើនមួយលើការងារអត្រានុកូលដ្ឋានដែលជាមោទនភាពរបស់កម្ពុជាដែលបានចាប់ផ្តើមប្រើប្រាស់

ព័ត៌មានវិទ្យាលើការងារអត្រានុកូលដ្ឋាន ដែលប្រទេសមួយចំនួនបាននឹងកំពុងប្រើប្រាស់ និងឈានឆ្ពោះទៅរកការប្រើប្រាស់ព័ត៌មាន

វិទ្យាលើគ្រប់វិស័យ។ ព័ត៌មានវិទ្យានិងជួយសម្រួលការងារ និងបង្កើនប្រសិទ្ធភាពការងារលើការគ្រប់គ្រង និងប្រើប្រាស់ទិន្នន័យនានា។

ឯកឧត្តម លេង វី ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលសាកល្បងដល់មន្ត្រីអាត្រានុកូលដ្ឋានឃុំ សង្កាត់ ក្រុង ស្រុក ក្នុងខេត្តកំពង់ចាម

ស្តីពីដាក់ឱ្យប្រើប្រាស់ការចុះបញ្ជីអត្រានុកូលដ្ឋានតាមរយៈប្រព័ន្ធព័ត៌មានវិទ្យា កាលពីថ្ងៃទី២៦-២៨ ខែកុម្ភៈ ឆ្នាំ២០១៣។ វគ្គបណ្តុះ

បណ្តាលនេះត្រូវបានរៀបចំដោយក្រសួងមហាផ្ទៃ និងសហការជាមួយអង្គការ URC តាមរយៈគម្រោងធ្វើឲ្យសេវាសុខភាពកាន់តែ

ប្រសើរ ហៅកាត់ថា ប៊ី អេជ អេស (BHS)ដែលមានប្រភពថវិកាពីជំនួយសប្បុរសធម៌របស់ប្រជាជនអាមេរិកតាមរយៈទីភ្នាក់ងារសហរដ្ឋ

អាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ ហៅកាត់ថា USAID ក្នុងការបង្កើតឱ្យមានការប្រើប្រាស់ប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន តាមរយៈប្រព័ន្ធ

អេឡិចត្រូនិច ដើម្បីសម្រួលដល់ការចុះបញ្ជីឱ្យបានទាន់ពេលវេលា និងប្រើប្រាស់តាមតម្រូវការចាំបាច់។

ឯកឧត្តម លេង វី មានប្រសាសន៍បន្តទៀតថា គោលបំណងនៃការសាកល្បងនេះគឺដើម្បី៖

  • អនុវត្តសាកល្បងនូវការភ្ជាប់បញ្ជីអត្រានុកូលដ្ឋាននិងស្ថិតិសំខាន់ៗតាមរយៈព័ត៌មានវិទ្យានៃគេហទំព័រ គ.ជ.អ.ប ទៅកាន់ថ្នាក់កណ្តាល (ក្រសួងមហាផ្ទៃ) ដើម្បីចុះបញ្ជីទិន្នន័យអត្រានុកូលដ្ឋាន និងស្ថិតិសំខាន់ៗ ឲ្យបានទាន់ពេលវេលា។
  • អនុវត្តសាកល្បងនូវការគ្រប់គ្រងគុណភាពលើប្រព័ន្ធដើម្បីសម្រេចបានភាពត្រឹមត្រូវក្នុងកម្រិតខ្ពស់។
  • ពង្រឹងសមត្ថភាពបុគ្គលិកឃុំ សង្កាត់ ក្នុងមូលដ្ឋានឲ្យចេះប្រើប្រាស់ប្រព័ន្ធថ្មីប្រកបដោយប្រសិទ្ធភាពដើម្បីកែលម្អដល់ការផ្តល់សេវាសាធារណៈ។

ក្នុងឱកាសនេះដែរ ឯកឧត្តម លេង វី បានប្រគល់សម្ភារៈសម្រាប់ដំណើរការអនុវត្ត

ការងារចុះបញ្ជីអត្រានុកូលដ្ឋានសាកល្បងដល់ឃុំចំនួន៧ និងសង្កាត់ចំនួន៤

រួមមាន៖ កុំព្យូទ័រយួរដៃ ម៉ាស៊ីន Printer  Modem  ម៉ាស៊ីនស្គែនម្រាមដៃនិង

Webcam។

លោក វេជ្ជបណ្ឌិត មាន រតនសម្បត្តិ ប្រធានផ្នែកត្រួតពិនិត្យវាយតម្លៃ/ព័ត៌មានវិទ្យា

នៃអង្គការ URC  បានថ្លែងថា ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យាផ្នែកអាត្រានុកូល

ដ្ឋាន និងជួយបង្កើតលើកស្ទួយគុណភាពផែនការប្រើប្រាស់ទិន្នន័យអោយបានប្រសើរឡើង។បច្ចុប្បន្នបច្ចេកវិទ្យា និងព័ត៌មានបាន នឹង

កំពុងរីកចម្រើន និងបញ្ច្រៀតចូលគ្រប់វិស័យ ដើម្បីជាជំនួយលើការគ្រប់គ្រង់ និងសម្រួលការងារគ្រប់ផ្នែក។

លោក បន្តថា សព្វថ្ងៃនេះផ្នែកព័ត៌មាវិទ្យាបាននឹងកំពុងរីកលូតលាស់គួរអោយកត់សំគាល់ ហើយនេះក៏ជាឱកាសដ៏ប្រពៃមួយ

ដែលក្រសួងមហាផ្ទៃបានផ្ដួចផ្ដើមសាកល្បងប្រើប្រាស់ប្រព័ន្ធស្ថិតិអាត្រានុកូលដ្ឋាន តាមរយៈប្រព័ន្ធព័ត៌មានវិទ្យា ដោយមានការ

គាំទ្រផ្នែកថវិកាពី USAID តាមរយៈអង្គការ URC។

គួរបញ្ជាក់ថា ប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋានបានចាប់ផ្តើមអនុវត្តឡើងវិញជាផ្លូវការក្នុងឆ្នាំ ២០០២ ដែលមានការកត់ត្រាដោយដៃ

នៅលើសៀវភៅ និងក្រដាសអត្រានុកូលដ្ឋាន រួមមានបញ្ជីកំណើត បញ្ជាក់កំណើត អាពាហ៍ពិពាហ៍ និងមរណភាព។ មកដល់

ដំណាច់ឆ្នាំ២០១២នេះ ក្រសួងមហាផ្ទៃបានដំណើរការវាយបញ្ជូលទិន្នន័យអត្រានុកូលដ្ឋានកំណើត និងបញ្ជាក់កំណើត ដែលបាន

អនុវត្តចាប់ពីឆ្នាំ២០០២ ដល់ឆ្នាំ២០០៦  ទៅក្នុងប្រព័ន្ធកុំព្យូទ័របានប្រមាណចំនួនជាង៦លានបញ្ជី។ ក្រសួងមហាផ្ទៃក៏បានស្នើឱ្យ

រាជធានី ខេត្តទាំងអស់ ចុះប្រមូលសៀវភៅអត្រានុកូលដ្ឋានគ្រប់ប្រភេទ ដែលបានអនុវត្តចាប់ពីឆ្នាំ២០០២ រហូតដល់ឆ្នាំ២០១២

ដើម្បីបន្តវាយបញ្ចូលទៅក្នុងប្រព័ន្ធព័ត៌មានវិទ្យា៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់