កិច្ចប្រជុំ​ពិភាក្សា​អំពី​វឌ្ឍនភាព​នៃ​ការ​អនុវត្ត​ ផអ៣ និង​ការ​ងារ​ពាក់ព័ន្ធ​របស់​រដ្ឋបាល​រាជធានី ខេត្ត

ភ្នំពេញ ៩ សីហា ២០១៣៖ ក្រសួងមហាផ្ទៃបានសហការជាមួយលេខាធិការដ្ឋាន គ.ជ.អ.ប រៀបចំកិច្ចប្រជុំជាមួយសាលារាជធានី ខេត្ត និងអ្នកពាក់ព័ន្ធនានា កាលពីថ្ងៃទី៧-៨ ខែសីហា ឆ្នាំ២០១៣ នៅសាលប្រជុំលេខាធិការដ្ឋាន គ.ជ.អ.ប ដើម្បីពិភាក្សា និងពិនិត្យអំពីការងាររបស់រដ្ឋបាលរាជធានី ខេត្ត…

ភ្នំពេញ ៩ សីហា ២០១៣៖ ក្រសួងមហាផ្ទៃបានសហការជាមួយលេខាធិការដ្ឋាន គ.ជ.អ.ប រៀបចំកិច្ចប្រជុំជាមួយសាលារាជធានី ខេត្ត និងអ្នកពាក់ព័ន្ធនានា កាលពីថ្ងៃទី៧-៨ ខែសីហា ឆ្នាំ២០១៣ នៅសាលប្រជុំលេខាធិការដ្ឋាន គ.ជ.អ.ប ដើម្បីពិភាក្សា និងពិនិត្យអំពីការងាររបស់រដ្ឋបាលរាជធានី ខេត្ត ដែលត្រូវអនុវត្តបន្តនាពេលខាងមុខ និងពិនិត្យអំពីវឌ្ឍនភាព នៃការអនុវត្តផែនការអនុវត្តរយៈពេល០៣ឆ្នាំដំបូង ២០១១-២០១៣ (ផអ៣) នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិកន្លងមក។

កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្ដម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាសមាជិកអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាន គ.ជ.អ.ប និងមានការចូលរួមពីនាយករដ្ឋបាល និងប្រធានផអ៣នៃសាលារាជធានី ខេត្ត ដែលមានចំនួនប្រមាណ ៥០នាក់ (ស្រី៥នាក់)។

ថ្លែងទៅកាន់មន្ត្រីជាន់ខ្ពស់រាជធានី ខេត្ត ដែលបានចូលរួមក្នុងកិច្ចប្រជុំនេះ ឯកឧត្ដម សក់ សេដ្ឋា បានផ្ដល់អនុសាសន៍សំខាន់ៗដូចខាងក្រោម៖

  • នាយករដ្ឋបាលគឺជាចំណុចកណ្ដាលនៃរដ្ឋបាលរាជធានី ខេត្ត និងត្រូវធ្វើជាភាពដឹកនាំរបស់រាជធានី ខេត្ត។
  • ត្រូវធានាប្រសិទ្ធភាពក្នុងដំណើរការបំពេញការងារ ការតែងតាំងមន្ត្រីរាជការ និងការបែងចែកការងារ ការប្រគល់ភារកិច្ចឲ្យគ្រប់មន្ត្រីទាំងអស់ឲ្យមានតម្លាភាព ដោយផ្អែកលើសមត្ថភាពរបស់មន្ត្រី និងត្រូវធានាមន្ត្រីអោយមកបំពេញការងារឲ្យបានទៀងទាត់
  • នាយករដ្ឋបាលត្រូវធ្វើការងារជាក្រុម សហការជាមួយនាយករងរដ្ឋបាល និងមន្ត្រីជំនាញនៅក្នុងការធ្វើសេចក្ដីសម្រេច
  • ត្រូវមានប្រព័ន្ធនៃការអនុវត្តការងារ និងខិតខំដោះស្រាយមធ្យោបាយនៃការអនុវត្តការងារឲ្យបានសមរម្យ
  • ត្រូវមានភាពរួសរាយរាក់ទាក់ជាមួយអ្នកដែលមករកសេវា
  • ពង្រឹងការប្រជុំរបស់ក្រុមប្រឹក្សាឲ្យមានប្រសិទ្ធភាព
  • ធានាការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ និងគម្រោងរាជធានី ខេត្តឲ្យមានតម្លាភាព
  • ត្រូវមានប្រព័ន្ធតាមដាន និងគ្រប់គ្រងបញ្ជីសារពើពន្ធរបស់ផអ៣ នៅថ្នាក់រាជធានី ខេត្ត អោយមានប្រសិទ្ធភាព និងមានតម្លាភាព
  • ពង្រឹងការអនុវត្តការងាររបស់ស្មៀនឃុំ សង្កាត់
  • ពង្រឹងប្រព័ន្ធរបាយការណ៍ ការចុះអត្រានុកូលដ្ឋាន និងការចែកចាយក្រដាសស្នាមអត្រានុកូលដ្ឋាន ឲ្យមានប្រសិទ្ធភាព ដល់ក្រុង ស្រុក និងឃុំ សង្កាត់

ថ្លែងក្នុងពិធីបិទកិច្ចប្រជុំ ឯកឧត្តម សក់ សេដ្ឋា បានមានប្រសាសន៍ ដោយសង្កត់ធ្ងន់ទៅលើលិខិតលេខ១២៤៥ សជណ ចុះថ្ងៃទី ០២ ខែសីហា ឆ្នាំ២០១៣ ស្ដីពីការពង្រឹងការអនុវត្តតួនាទី ភារកិច្ចនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ចំនួន០៤ចំណុចបន្ថែម រួមមានៈ

  • ពង្រឹងការគ្រប់គ្រងវត្តមាន និងការបំពេញការងាររបស់មន្ត្រីរាជការនៅតាមស្ថាប័ន អង្គភាព នៅរដ្ឋបាលគ្រប់ថ្នាក់នៃរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការអនុវត្តតួនាទី ភារកិច្ច ដែលបានកំណត់នៅតាមស្ថាប័នអង្គភាពនីមួយៗសំដៅធានាឲ្យបាននូវប្រក្រតីភាពនៃសកម្មភាពសេដ្ឋកិច្ច សង្គមលើគ្រប់វិស័យ។
  • ខិតខំលើកកម្ពស់វិធានការក្នុងការរក្សា ការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈក្នុងរាជធានី ខេត្ត។
  • ខិតខំលើកកម្ពស់ការផ្ដល់សេវាសាធារណៈ ការអភិវឌ្ឍមូលដ្ឋាននៅគ្រប់ថ្នាក់។
  • បន្តជំរុញការអនុវត្តកម្មវិធីកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិស្របតាមផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំ២០១៣ នៃផអ៣។

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់