កិច្ចប្រជុំ​បច្ចេកទេស​ប្រចាំ​ឆមាស​ស្ដីពី​ការ​ត្រួតពិនិត្យ និង​វាយតម្លៃ

ភ្នំពេញ ១ កក្កដា ២០១៣៖ លេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) កាលពីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០១៣ បានរៀបចំកិច្ចប្រជុំបច្ចេកទេសប្រចាំឆមាសស្ដីពីការត្រួតពិនិត្យនិង វាយតម្លៃជាមួយរាជធានី ខេត្ត…

ភ្នំពេញ ១ កក្កដា ២០១៣៖ លេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) កាលពីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០១៣ បានរៀបចំកិច្ចប្រជុំបច្ចេកទេសប្រចាំឆមាសស្ដីពីការត្រួតពិនិត្យនិងវាយតម្លៃជាមួយរាជធានី ខេត្ត នៅសាលប្រជុំលេខាធិការដ្ឋានគ.ជ.អ.ប។
កិច្ចប្រជុំនេះមានការចូលរួមពីទីប្រឹក្សាតាមដាននិងត្រួតពិនិត្យកម្មវិធីជាតិថ្នាក់រាជធានី ខេត្ត មន្ត្រីទទួលបន្ទុកការងារត្រួតពិនិត្យនិងរបាយការណ៍នៃទីចាត់ការផែនការនិងវិនិយោគទាំង២៣ខេត្ត រាជធានី មន្ត្រីទទួលបន្ទុកការងារ M&E នៃអនុកម្មវិធីទាំង៦ នៃផែនការអនុវត្តរយៈពេល៣ឆ្នាំដំបូង២០១១-២០១៣ (ផអ៣) នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងមានការចូលរួមពីអ្នកពាក់ព័ន្ធនានាសរុបចំនួន៥៥ នាក់ (ស្ត្រី៧នាក់)។

កិច្ចប្រជុំនេះមានគោលបំណងដើម្បីធ្វើការពិនិត្យ ពិភាក្សាលើបញ្ហានិងការងារសំខាន់ៗដែលត្រូវពង្រឹង កែសម្រួល និងធ្វើបច្ចុប្បន្នភាពដើម្បីធ្វើឱ្យការងារតាមដាន ត្រួតពិនិត្យការអនុវត្តកម្មវិធីជាតិឆ្នាំ២០១៣ និងឆ្នាំខាងមុខប្រកបដោយប្រសិទ្ធភាព។

របៀបវារៈសំខាន់ៗនៃកិច្ចប្រជុំរួមមាន៖ (១). ការបង្ហាញ និងពិភាក្សាពីប្រព័ន្ធទិន្នន័យផែនការថវិកាជាតិ (NAD) (២). ការបង្ហាញស្ថានភាពរបាយការណ៍នៅថ្នាក់ក្រោមជាតិឆ្នាំ២០១២ និង២០១៣ (៣). ការពិភាក្សាពីការតាមដាន និងផលិតរបាយការណ៍ឆ្នាំ២០១៣ដោយប្រើប្រព័ន្ធទិន្នន័យ NAD (៤). កិច្ចពិភាក្សាកំណត់យុទ្ធសាស្ត្រអភិវឌ្ឍសមត្ថភាពតាមដាន ត្រួតពិនិត្យនៅថ្នាក់ក្រោមជាតិ (៥). បង្ហាញ និងពិភាក្សាលើឯកសារតាមដាន ត្រួតពិនិត្យថ្នាក់ក្រុង ស្រុក ខណ្ឌ (៦). បទបង្ហាញស្ដីពីផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំ២០១៣ គាំទ្រដោយសហគមន៍អឺរ៉ុប៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់