កិច្ចប្រជុំ​ត្រីមាស​ស្ដីពី​ការ​អនុវត្ត​ការងារ​ស្ថិតិ និង​អត្រានុកូលដ្ឋាន​

ភ្នំពេញ ២៦ មិថុនា ២០១៖ គិតចាប់ពីឆ្នាំ២០១២ រហូតដល់ដំណាច់ត្រីមាសទី១ ឆ្នាំ២០១៣ អាជ្ញាធររាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងអាជ្ញាធរឃុំ សង្កាត់ បានចុះបញ្ជីអត្រានុកូលដ្ឋានគ្រប់ប្រភេទជូនប្រជាពលរដ្ឋបានប្រមាណ ១៣.៦០៦.២៣៩នាក់ ដែលក្នុងនោះមានការចុះបញ្ជីកំណើត និងបញ្ជាក់កំណើតមានចំនួន ១២.៨៧៤.៩៨២នាក់ ការចុះបញ្ជីអាពាហ៍ពិពាហ៍ និងបញ្ជាក់អាពាហ៍ពិពាហ៍បានចំនួន៣១៦.៣៧៣គូ និងចុះបញ្ជីមរណភាពនិងបញ្ជាក់មរណភាពបានចំនួន៩៨.៥១១នាក់…

ភ្នំពេញ ២៦ មិថុនា ២០១៖ គិតចាប់ពីឆ្នាំ២០១២ រហូតដល់ដំណាច់

ត្រីមាសទី១ ឆ្នាំ២០១៣ អាជ្ញាធររាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង

អាជ្ញាធរឃុំ សង្កាត់ បានចុះបញ្ជីអត្រានុកូលដ្ឋានគ្រប់ប្រភេទជូន

ប្រជាពលរដ្ឋបានប្រមាណ ១៣.៦០៦.២៣៩នាក់ ដែលក្នុងនោះមានការ

ចុះបញ្ជីកំណើត និងបញ្ជាក់កំណើតមានចំនួន ១២.៨៧៤.៩៨២នាក់ ការ

ចុះបញ្ជីអាពាហ៍ពិពាហ៍ និងបញ្ជាក់អាពាហ៍ពិពាហ៍បានចំនួន

៣១៦.៣៧៣គូ និងចុះបញ្ជីមរណភាពនិងបញ្ជាក់មរណភាពបានចំនួន

៩៨.៥១១នាក់។ នេះជាការលើកឡើងរបស់លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅក្នុងកិច្ចប្រជុំត្រីមាសស្ដីពីការអនុវត្តការងារស្ថិតិ និងអត្រានុកូលដ្ឋាននៅសាលប្រជុំអគ្គនាយកដ្ឋានរដ្ឋបាលមូលដ្ឋានក្រសួងមហាផ្ទៃកាលពីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០១៣។

លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃមានប្រសាសន៍បន្តទៀតថា៖ «ការចុះបញ្ជី

អត្រានុកូលដ្ឋានគឺជាការផ្ដល់នូវឯកសារគតិយុត្តិដ៏សំខាន់ចាំបាច់ជូនប្រជាពលរដ្ឋទាក់ទងនឹង

កំណើត អាពាហ៍ពិពាហ៍ និងមរណភាព។ ឯកសារគតិយុត្តិនេះ គឺជាឯកសារ និងជាភស្តុតាងដ៏

មានតម្លៃបំផុតក្នុងជីវិតរបស់មនុស្សម្នាក់ៗសម្រាប់បញ្ជាក់ពីអត្តសញ្ញាណ និងស្ថានភាពស៊ីវិល

របស់ប្រជាពលរដ្ឋម្នាក់ៗនៅក្នុងសង្គមគ្រួសារ និងត្រកូលរបស់ខ្លួន»។

លោកជំទាវ ជូ ប៊ុនអេង បន្តទៀតថា៖ «ជាក់ស្ដែងនៅក្នុងសង្គមប្រជាធិបតេយ្យ និងនីតិរដ្ឋ

ប្រជាពលរដ្ឋគ្រប់ៗរូបតែងតែប្រើប្រាស់ឯកសារអត្រានុកូលដ្ឋានសម្រាប់ការពារសិទ្ធិ សេរីភាព

ផលប្រយោជន៍ និងកាតព្វកិច្ចនានាក្នុងសង្គម។ សំបុត្រកំណើតគឺជាមូលដ្ឋានគ្រឹះនៃអត្រានុកូលដ្ឋាន។»

កិច្ចប្រជុំត្រីមាសស្ដីពីការអនុវត្តការងារស្ថិតិ និងអត្រានុកូលដ្ឋាននេះរៀបចំ

ឡើងដោយអគ្គនាយកដ្ឋានរដ្ឋបាលមូលដ្ឋានក្រសួងមហាផ្ទៃ ដោយមាន

ការឧបត្ថម្ភពីអង្គការយូនីសេហ្វ (UNICEF) មានការចូលរួមពីនាយករង

រដ្ឋបាល ប្រធានការិយាល័យស្ថិតិនិងអត្រានុកូលដ្ឋានរាជធានី

ខេត្តទាំង២៣ អភិបាលរងស្រុកគោលដៅទាំងបីដែលគាំទ្រដោយអង្គការ

UNICEF (ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ស្រុកកំចាយមារ ខេត្តព្រៃវែង និង

ស្រុកស្វាយទាប ខេត្តស្វាយរៀង) តំណាងអង្គការ UNICEF URC និងអ្នក

ពាក់ព័ន្ធនានាសរុបប្រមាណ៨០នាក់។

កិច្ចប្រជុំនេះមានគោលបំណងពិភាក្សាអំពីការគាំទ្រ និងត្រួតពិនិត្យដល់ការងារចុះបញ្ជីអត្រានុកូលដ្ឋាន និងការពង្រឹងការផ្ញើរបាយការណ៍ប្រចាំខែនិងប្រចាំឆ្នាំអំពីការចុះបញ្ជីអត្រានុកូលដ្ឋានគ្រប់គ្រងប្រភេទ ព្រមទាំងរបាយការណ៍ស្ដីពីស្ថិតិប្រជាពលរដ្ឋប្រចាំឆមាសនិងប្រចាំឆ្នាំរបស់រដ្ឋបាលថ្នាក់ក្រោមជាតិឱ្យបានទាន់ពេលវេលា ហើយបញ្ហាប្រឈមនានាទាក់ទងនឹងការងារស្ថិតិនិងអត្រានុកូលដ្ឋានគឺត្រូវបានលើកឡើង និងដោះស្រាយក្នុងកិច្ចប្រជុំនេះផងដែរ។

របៀបវារៈសំខាន់ៗក្នុងកិច្ចប្រជុំរួមមាន៖ បទបង្ហាញពីស្ថានភាពចុះបញ្ជី

កំណើតដោយផ្អែកលើទិន្នន័យស្ថានភាពឃុំ សង្កាត់ និងបទពិសោធន៍

ពីប្រទេសផ្សេងទៀត ការគាំទ្រការចុះបញ្ជីអត្រានុកូលដ្ឋានតាមប្រព័ន្ធ

ព័ត៌មានវិទ្យា និងការពិភាក្សាជាក្រុម។

គួរបញ្ជាក់ថា ចាប់តាំងពីចុងឆ្នាំ២០១១ រហូតដល់ពេលបច្ចុប្បន្ននេះដោយ

មានការគាំទ្រពីអង្គការ UNICEFក្រសួងមហាផ្ទៃបានសាកល្បងចុះបញ្ជី

អត្រានុកូលដ្ឋានទៅលើស្រុកគោលដៅចំនួនបីនៅក្នុងខេត្តចំនួនបី។

ជាលទ្ធផល មានកុមារចំនួន ៦៥%បានចុះបញ្ជីកំណើតទាន់ពេលវេលា

ក្នុងកំឡុងពេល៣០ថ្ងៃ។  នៅឆ្នាំ២០១៣នេះ ដោយមានការគាំទ្រពីអង្គការ URC លើការចុះបញ្ជីអត្រានុកូលដ្ឋានតាមប្រព័ន្ធព័ត៌មានវិទ្យានៅសង្កាត់ទាំង៤ ក្នុងក្រុងកំពង់ចាម និងឃុំចំនួន៧នៅស្រុកអូររាំងឪ ជាលទ្ធផលមានកុមារបានចុះបញ្ជីកំណើតចំនួន ៧៦២នាក់ (ស្រី ៣៧០នាក់)  ការចុះបញ្ជីបញ្ជាក់កំណើតបាន១.១១៩នាក់ ការចុះបញ្ជីអាពាហ៍ពិពាហ៍បានចំនួន៣៨៣គូ និងការចុះបញ្ជីបញ្ជាក់មរណភាពបានចំនួន៩៩នាក់៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់