ការ​គាំទ្រ​​ដល់​ក្រុម​ប្រឹក្សា​ថ្នាក់​ក្រោម​ជាតិ

ភ្នំពេញ ២២ មករា ២០១៣៖ ក្រុម​ប្រឹក្សា​​នៃ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​នីមួយៗ​ត្រូវ​បាន​បោះឆ្នោត​ជ្រើសរើស និង​បាន​​ចូល​បំពេញ​​ការងារ​​នៅ​​ក្នុង​រដ្ឋបាល ​

រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌនីមួយៗរបស់ខ្លួនកាលពីពាក់កណ្តាលឆ្នាំ២០០៩ កន្លងទៅនេះ។ ដើម្បីធានាឲ្យ​ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ ក្រោមជាតិនីមួយៗមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញ​ អាណត្តិការងាររបស់ខ្លួន លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជា​ ធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ (គ.ជ.អ.ប) បាន រៀបចំយន្តការ និងប្រព័ន្ធសម្រាប់ការអភិវឌ្ឍសមត្ថភាព​ដែល​មានដូចជា ការរៀបចំ និងការ​ដាក់ពង្រាយមន្រ្តីសម្រប​សម្រួល​ក្រុមប្រឹក្សានៃ​ រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ និងការអនុវត្ត​ការបណ្តុះ​បណ្តាលក្រុមប្រឹក្សា ព្រមទាំងរៀបចំ និងដាក់ឲ្យ​ប្រើប្រាស់នូវសៀវភៅបច្ចេកទេសនានា ដែល ជាឯកសារជំនួយស្មារតីដល់ក្រុមប្រឹក្សានៅពេលអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន។

 

 

Support-to-SNA-Councils-1កន្លងមកថ្មីៗនេះលេខាធិការដ្ឋាន គ.ជ.អ.ប ដោយមានកិច្ចសហការគាំទ្របច្ចេកទេសពី​កម្មវិធី​ដើម្បី​លើក​កម្ពស់​ការ​បំពេញ​ ការងារ​គណនេយ្យ​ភាព ​និង​ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ​ដែល​គាំទ្រ​ដោយ​សហភាព​អឺរុប (EU-SPACE) បានរៀបចំ និងដាក់​ឲ្យ​ប្រើប្រាស់ឯកសារបច្ចេកទេសស្តីពីកិច្ចប្រជុំរបស់ក្រុមប្រឹក្សានិង​ ឯកសារបច្ចេកទេស​ស្តីពី​វេទិកា​ផ្សព្វ​ ផ្សាយនិងពិគ្រោះយោបល់ក្នុងគោលបំណងជួយគាំទ្រក្រុម​ប្រឹក្សា​រាជធានី ក្រុមប្រឹក្សាខេត្ត ក្រុម​ប្រឹក្សា​ក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ឲ្យ​​បំពេញ​​តួនាទីនិង​ភារកិច្ចរបស់ខ្លួនក្នុង​នាម​ជាអ្នក​នយោបាយ​ ជាប់ឆ្នោតស្របតាមការកំណត់របស់ច្បាប់ និងលិខិតបទដ្ឋាន​គតិយុត្តិនានាដែលមានជាធរមានកាន់តែមានប្រសិទ្ធភាព។

 

មុនពេល​ អនុម័តដាក់ឲ្យ​ប្រើប្រាស់ជាផ្លូវការ ឯកសារបច្ចេកទេស​ទាំង​ពីរ​​នេះត្រូវបានយកទៅអនុវត្តសាកល្បង​ជាមួយ​ ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក​មួយ​ចំនួនដែលជាខេត្ត ក្រុង ស្រុកគោលដៅ​របស់កម្មវិធី EU-SPACE។ លទ្ធផលនៃការ​អនុវត្តសាកល្បង​គឺជាធាតុចូលយ៉ាងសំខាន់​ក្នុងការ​ពិនិត្យ និង​កែសម្រួលចុងក្រោយលើ​ឯកសារបច្ចេកទេស​ទាំងពីរនេះ។

 

Support-to-SNA-Councils-2ក្នុងពិធីប្រកាសដាក់ឲ្យ​ប្រើបា្រស់ឯកសារបចេ្ចកទេសទាំងពីរនេះ លោក សុខ សុទ្ធី អនុប្រធាន​អង្គភាព​​​វិភាគ និងអភិវឌ្ឍន៍​គោលនយោបាយនៃលេខាធិការដ្ឋាន គ.ជ.អ.ប បានគូសបញ្ជាក់ថា ថ្វីត្បិតតែ​ឯកសារ​បច្ចេក​ទេស​នេះត្រូវបានរៀបចំដោយការ​យកចិត្តទុកដាក់ និងបានអនុវត្តសាកល្បងជាច្រើនក៏ដោយ ក៏​ចំណុច​ខ្វះខាត​នៅ​តែមាន។ លើសពីនេះទៀត ឯកសារបច្ចេកទេសដែលបានដាក់ឲ្យ​ប្រើប្រាស់នេះ គឺជា​ឯកសារ​ជំនួយ​ស្មារតី មិន​មែន​ជាបទបញ្ជា ឬជាគោលការណ៍សេចក្តីណែនាំដែលត្រូវតែអនុវត្តតាមឡើយ។ ដូច្នេះ នៅពេលអនុវត្ត​ជាក់ស្តែង ក្រុមប្រឹក្សា​នៃ​រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗអាចធ្វើការបត់បែនឲ្យ​​ស្របតាម​ ស្ថាន​ភាពនៃ​រដ្ឋបាល​របស់​ខ្លួននីមួយៗ។

 

ជាមួយគ្នានេះ លោក Gereon Kaus ទីប្រឹក្សាអភិវឌ្ឍន៍​សមត្ថភាពរបស់ក្រុមប្រឹក្សានៃកម្មវិធី EU-SPACEបានបញ្ចាក់ថា ការអភិវឌ្ឍសម្ថភាពដល់ក្រុមប្រឹក្សាថ្នាក់​ក្រោមជាតិមានសារៈសំខាន់ណាស់ ហើយ​លោកបានសម្តែងនូវភាពសោមនស្សរីករាយយ៉ាងខ្លាំងដែលឯកសារបច្ចេកទេសទាំងពីរនេះ ត្រូវបានអនុម័ត​ដាក់ឲ្យ​ប្រើប្រាស់ដោយឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប។​​ លោក Gereon Kaus​​ សង្ឃឹមថា ឯកសារបច្ចេកទេសនេះនឹងជួយឲ្យ​ក្រុមប្រឹក្សាអាចរៀបចំកិច្ចប្រជុំ​របស់​ ខ្លួនបានកាន់តែមានប្រសិទ្ធិភាពព្រមទាំងជួយគាំទ្រដល់ពួកគាត់ក្នុងការ​រៀប​​​ ចំ​វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់បានល្អ។

 

ក្នុងនាមជាតំណាងក្រុមប្រឹក្សានៃរដ្ឋបាលខេត្ត ក្រុង ស្រុកគោលដៅ ឯកឧត្តម អ៊េ សារុម សមា​ជិក​ក្រុមប្រឹក្សាខេត្តបាត់ដំបងបានបញ្ជាក់ថា កិច្ចប្រជុំរបស់​ក្រុមប្រឹក្សា​​មានការរីកចម្រើន​គួរឲ្យ​កត់​សម្គាល់ដោយ​ សារមានឯកសារ​បចេ្ច​ក​ទេសនេះជាជំនួយ។ ជាមួយគ្នានេះ ឯកឧត្តមបានសំដែងនូវ​ការ​ស្វា​គមន៍​ចំពោះ​ការ​ គាំទ្រផ្នែកប្រឹក្សាយោបល់របស់កម្មវិធី EU-SPACE ក្នុង​ការ​រៀបចំកិច្ចប្រជុំក្រុមប្រឹក្សាកន្លងមក។​

ឯកឧត្តម ម៉ែន ធឿន ប្រធានក្រុមប្រឹក្សា​ខេត្តកំពង់ឆ្នាំងបានស្នើសុំ​ឲ្យ​បន្តការអភិវឌ្ឍ​ សមត្ថភាពបន្ថែមទៀត​ពី​លេខា​ធិការដ្ឋាន គ.ជ.អ.ប ជាពិសេសវិធីសាស្រ្តសម្រាប់ប្រឹក្សាយោបល់ដែល​​បានអនុវត្តសាកល្បង​ជាមួយ​ កម្មវិធី ​EU-SPACE ដើម្បីសម្រេចបាននូវការបំពេញការងារកាន់​តែ​ប្រសើរ​ឡើងសម្រាប់ក្រុម​ ប្រឹក្សាទាំង​អស់៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់