ការចែករំលែកបទពិសោធន៍ស្តីពីការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន រវាងក្រុមប្រឹក្សាក្រុងមកពីអាល្លឺម៉ង់ ជាមួយក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិនៃកម្ពុជា

ភ្នំពេញ ១៤ មិថុនា ២០១៣៖ ដើម្បីអភិវឌ្ឍសមត្ថភាពក្រុមប្រឹក្សា និងផ្លាស់ប្តូរបទពិសោធន៍ជាលក្ខណៈអន្តរជាតិលើការគ្រប់គ្រងរដ្ឋបាល និងការអភិវឌ្ឍមូលដ្ឋានតាមបែបប្រជាធិបតេយ្យ លេខាធិការដ្ឋាន គ.ជ.អ.ប ដោយមានការគាំទ្រក្នុងភាពជាដៃគូអភិវឌ្ឍពីកម្មវិធី GIZ/EU-SPACE តែងបានអញ្ជើញវាគ្មិនជាសមាជិកក្រុមប្រឹក្សាក្រុងនៃសហព័ន្ធអាល្លឺម៉ង់…

ភ្នំពេញ ១៤ មិថុនា ២០១៣៖ ដើម្បីអភិវឌ្ឍសមត្ថភាពក្រុមប្រឹក្សា

និងផ្លាស់ប្តូរបទពិសោធន៍ជាលក្ខណៈ អន្តរជាតិលើការគ្រប់គ្រង

រដ្ឋបាល និងការអភិវឌ្ឍមូលដ្ឋានតាមបែបប្រជាធិបតេយ្យ

លេខាធិការដ្ឋាន គ.ជ.អ.ប ដោយមានការគាំទ្រក្នុងភាពជាដៃគូ

អភិវឌ្ឍពីកម្មវិធី GIZ/EU-SPACE តែងបានអញ្ជើញវាគ្មិនជា

សមាជិកក្រុមប្រឹក្សាក្រុងនៃសហព័ន្ធអាល្លឺម៉ង់ ក្នុងការចែករំលែក

នូវបទពិសោធន៍នៃការគ្រប់គ្រងរដ្ឋបាល និងការអភិវឌ្ឍមូលដ្ឋាន

ដែលមានលក្ខណៈស្វ័យភាព និងគណនេយ្យភាពចំពោះ

ប្រជាពលរដ្ឋ។ 

កាលពីឆ្នាំ២០១២ តំណាងក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិធ្លាប់បានចែករំលែកបទពិសោធន៍ស្តីពីតួនាទី ភារកិច្ច សិទ្ធិអំណាច និងគោលការណ៍សំខាន់ៗក្នុងការទំនាក់ទំនងរវាងក្រុមប្រឹក្សា ជាមួយគណៈអភិបាល និងរដ្ឋបាលរបស់ខ្លួនលើការគ្រប់គ្រងរដ្ឋបាលមូលដ្ឋាន។

ដោយឡែក កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៣ ការចែករំលែក

បទពិសោធន៍មួយទៀតស្តីពីការលើកកម្ពស់ ការអភិវឌ្ឍសេដ្ឋកិច្ច

មូលដ្ឋាន រវាងក្រុមប្រឹក្សាក្រុងមកពីសហព័ន្ធអាល្លឺម៉ង់ ជាមួយ

ក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិនៃព្រះរាជាណាចក្រកម្ពុជា

នេះបានប្រព្រឹត្តនៅក្នុងសិក្ខាសាលាមួយ ក្រោមអធិបតីភាព

ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជា

ប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប ដោយមានអ្នកចូលរួមចំនួន

សរុបប្រមាណ១៩០នាក់ (ស្រ្តី២២នាក់) ដែលជាក្រុមប្រឹក្សា

រាជធានី ខេត្ត មន្ត្រីមកពីក្រសួងមហាផ្ទៃ តំណាងអនុកម្មវិធីនៃ

ផែនការអនុវត្តបីឆ្នាំដំបូង (ផអ៣) នៃកម្មវិធីជាតិ ក្រុមប្រឹក្សានិងគណៈអភិបាលក្រុង ស្រុក ខណ្ឌ នាយករដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សមាជិកក្រុមប្រឹក្សាក្រុង Eppstain នៃសហព័ន្ធអាឡឺម៉ង់ និងតំណាងកម្មវិធីដើម្បីការលើកកម្ពស់ការបំពេញការងារគណនេយ្យភាព និងការចូលរួមរបស់ប្រជាពលរដ្ឋដែលគាំទ្រដោយសហភាពអឺរ៉ុប (EU-SPACE)។

នៅក្នុងសិក្ខាសាលានេះ មានការពិភាក្សា និងចែករំលែក

បទពិសោធន៍ស្តីពីគោលការណ៍ក្នុងការជំរុញ និងលើកកម្ពស់ការ

អភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ពិសេសសមាជិកចូលរួមទាំងអស់បាន

ស្វែងយល់ពីបទពិសោធន៍ផ្ទាល់អំពីសារៈសំខាន់នៃតួនាទី

ភារកិច្ចរបស់រដ្ឋបាលមូលដ្ឋានក្នុងការលើកកម្ពស់ការអភិវឌ្ឍ

សេដ្ឋកិច្ចពីវាគ្មិន ដែលជាសមាជិកក្រុមប្រឹក្សាក្រុង Eppstein

នៃសហព័ន្ធអាល្លឺម៉ង់។ ក្រៅពីនេះ ក៏មានការចែករំលែក

បទពិសោធន៍ពីតំណាងគម្រោងខ្សែប្រវ៉ាត់បៃតង (Green Belt) ដែលបាន និងកំពុងសាកល្បងលើការងារលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានក្នុងខេត្តសៀមរាបផងដែរ។ នេះគឺជាបទពិសោធន៍ដ៏សំខាន់ថ្មីមួយសម្រាប់ក្រុមប្រឹក្សាថ្នាក់ក្រោមជាតិនៃប្រទេសកម្ពុជាក្នុងការជំរុញបន្ថែមទៀតលើកិច្ចអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចនៅមូលដ្ឋាន។

ថ្លែងនៅក្នុងពិធីបើកសិក្ខាសាលា ឯកឧត្តម ង៉ាន់ ចំរើន អនុប្រធានប្រតិបត្តិលេខាធិការដ្ឋាន

គ.ជ.អ.ប បានមានប្រសាសន៍ថា ដោយមានសមាជិកក្រុមប្រឹក្សាក្រុងពីររូបរបស់សហព័ន្ធ

អាល្លឺម៉ង់ ដែលជាវាគ្មិននៅក្នុងការចែករំលែកបទពិសោធន៍ អ្នកចូលរួមដែលជាមន្ត្រីតំណាងមកពី

ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិនឹងបានផ្លាស់ប្តូរបទពិសោធន៍ និងស្វែងយល់នូវគោលការណ៍

សំខាន់ៗនៃការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ព្រមទាំងស្វែងយល់ពីបទពិសោធន៍នៃការប្រើប្រាស់

តួនាទី ភារកិច្ចជាសមាជិកក្រុមប្រឹក្សាក្នុងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន។

ឯកឧត្តម ង៉ាន់ ចំរើន ថ្លែងបន្តថា៖ “បទពិសោធន៍ដែលយើងទទួលបានពីសិក្ខាសាលានេះ

នឹងបានផ្តល់ជាធាតុចូលថ្មីបន្ថែមទៀតសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិយើងក្នុងការផ្លាស់ប្តូរ

នូវទស្សនទាននៃការគ្រប់គ្រង ការដឹកនាំ និងការលើកទឹកចិត្តដល់វិស័យឯកជន ជំរុញការវិនិយោគ ការបង្កើនការងារនៅមូលដ្ឋាន ដើម្បីបង្កើននូវប្រសិទិ្ធភាព និងភាពស័ក្តសិទិ្ធក្នុងការលើកកម្ពស់ជីវភាពរស់នៅ និងកែលម្អគុណភាពជីវិតរបស់ប្រជាពលរដ្ឋមូលដ្ឋាន។ ជោគជ័យនៃការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានគឺជាខ្នាតមួយសម្រាប់វាស់នូវជោគជ័យនៃការបំពេញការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ របស់យើងនាពេលអនាគត”។

EU-SPACE គឺជាយន្តការសហប្រតិបត្តិការបច្ចេកទេសនៃប្រទេសស៊ុយអែត អាឡឺម៉ង់ និងគណៈ

កម្មការអឺរ៉ុបជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលអនុវត្តដោយ GIZ។ កិច្ចសហប្រតិបត្តិការនេះ

ត្រូវបានរៀបចំឡើងដើម្បីគាំទ្រដល់ការអនុវត្តកម្មវិធីជាតិរយៈពេល១០ឆ្នាំ (២០១០-២០១៩)

សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។ ជាមួយនឹងកម្មវិធីកំណែ

ទម្រង់នេះ ប្រទេសកម្ពុជាមានគោលបំណងធ្វើឲ្យរដ្ឋាភិបាលស្ថិតនៅកៀកប្រជាពលរដ្ឋ។

 

លោកស្រី Pamela Jawad ប្រធានកម្មវិធី EU-SPACE បានថ្លែងថា ក្រុមប្រឹក្សាដែលជាប់ឆ្នោត

នៃរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាអ្នកធ្វើសេចក្តីសម្រេច និងតំណាងឲ្យផលប្រយោជន៍របស់

ប្រជាពរលដ្ឋនៅមូលដ្ឋាន ដឹងច្បាស់ពីតម្រូវការរបស់ប្រជាពលរដ្ឋ ពីព្រោះក្រុមប្រឹក្សាទាំងនេះគឺជាផ្នែកមួយនៃសហគមន៍មូលដ្ឋាន។ ក្រុមប្រឹក្សាថ្នាក់ក្រោមជាតិនេះទទួលខុសត្រូវក្នុងការអភិវឌ្ឍមូលដ្ឋាននៅថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌរបស់ខ្លួន ដើម្បីលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រ។ ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងមូលដ្ឋានគឺធាតុដ៏សំខាន់ដើម្បីសម្រេចបាននូវគោលដៅរួមនៃកំណែទម្រង់វិមជ្ឈការ និងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។

តាមរយៈសុន្ទរកថាបិទនៅក្នុងសិក្ខាសាលានេះ ឯកឧត្តម សក់ សេដ្ឋា បានមានប្រសាសន៍ថា

ការចែករំលែកបទពិសោធន៍នេះពិតជាមានសារសំខាន់ក្នុងការផ្តល់ចំណេះដឹងថ្មីៗបន្ថែមទៀត

ដល់តំណាងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្តីពីគោលការណ៍ និងបទពិសោធន៍នៃការអភិវឌ្ឍសេដ្ឋកិច្

ចមូលដ្ឋានរបស់រដ្ឋបាលក្រុង Eppstain នៃសហព័ន្ធអាល្លឺម៉ង់ ក៏ដូចជាបទពិសោធន៍នៃការអនុវត្តគម្រោងខ្សែក្រវ៉ាត់បៃតង (Green Belt Project) នៅខេត្តសៀមរាប។

ឯកឧត្តម សក់ សេដ្ឋា ថ្លែងបន្តថា តាមរយៈចំណេះដឹង និងបទពិសោធន៍ដែលត្រូវបានផ្លាស់ប្តូរ

នេះនឹងផ្តល់នូវធាតុចូលសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការបំពេញកាតព្វកិច្ចផ្នែក

នយោបាយ ដែលបានទទួលការទុកចិត្តពីប្រជាពលរដ្ឋ ឬតំណាងប្រជាពលរដ្ឋ។ ម្យ៉ាងទៀត

ការប្រកួតប្រជែងក្នុងការទាក់ទាញការវិនិយោគក្នុងមូលដ្ឋានកាន់តែច្រើននឹងបង្កើតបាននូវមូលដ្ឋានសេដ្ឋកិច្ច និងបង្កើនបាននូវថវិកាពីការប្រមូលចំណូលផ្ទាល់របស់រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ តាមរយៈការប្រមូលពន្ធ ដែលនឹងមានច្បាប់កំណត់នាពេលអនាគត៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់