ការចូលរួមដេញថ្លៃគម្រោងឃុំកោះប៉ង់ និងចុះពិនិត្យគម្រោងមូលនិធិឃុំ

រតនគិរី ១១ មេសា ២០១៣៖ កាលពីថ្ងៃទី២៧  ខែមីនា ឆ្នាំ២០១៣ គណៈកម្មការមួយក្រុមរួមមាន៖ លោក ម៉ៅ សុធន មន្រ្តីគាំទ្របច្ចេកទេស (TSO)   លោក ជា ខេន មន្រ្តីគាំទ្របច្ចេកទេស (TSO)…

រតនគិរី ១១ មេសា ២០១៣៖ កាលពីថ្ងៃទី២៧  ខែមីនា ឆ្នាំ២០១៣ គណៈកម្មការមួយក្រុមរួមមាន៖ លោក ម៉ៅ សុធន មន្រ្តីគាំទ្របច្ចេកទេស (TSO)   លោក ជា ខេន មន្រ្តីគាំទ្របច្ចេកទេស (TSO)  លោក គុន សំបឿន មន្រ្តីគាំទ្របច្ចេកទេស (TSO) និងលោកស្រី អេង សុផា មន្រ្តីត្រួតពិនិត្យ និងវាយតម្លៃនៃផែនការអនុវត្តរយៈពេលបីឆ្នាំដំបូង (ផអ៣) នៃកម្មវិធីជាតិ បានចុះត្រួតពិនិត្យការអនុវត្តគម្រោងមូលនិធិឃុំ១កន្លែងគឺ៖ គម្រោងសាងសង់ផ្លូវលំក្រាលគ្រួសក្រហមមួយខែ្ស និងលូកាត់ផ្លូវចំនួន ០៤កន្លែង នៅក្នងឃុំកុកឡាក់  ស្រុកវើនសៃ ខេត្តរតនគិរី  ដែលបានចំណាយថវិកាអស់ចំនួន ២១០.៦១៣.៨០០ រៀល។ បន្ទាប់មក ក្រុមការងារបានចូលរួមដេញថ្លៃគម្រោង សាងសង់ផ្លូវលំក្រាលគ្រួសក្រហមចំនួន០១ខ្សែនៅឃុំកោះប៉ង់ ស្រុកវើនសៃ ខេត្តរតនគិរី។

 

គណៈកម្មការបានចុះទៅពិនិត្យការសាងសង់ផ្លូវលំក្រាលគ្រួសក្រហម១ខ្សែ ដែលមានប្រវែងបណ្តោយ៤.៨០០ម៉ែត្រ និងប្រវែងទទឹង ៤ម៉ែត្រ នៅក្នុងឃុំកុកឡាក់ ចំណាយថវិកាអស់ចំនួន ២១០.៦១៣.៨០០រៀល ក្នុងនោះទុនចូលរួមចំនួន ១០០.០០០រៀល ដែលគម្រោងនេះអនុវត្តដោយក្រុមហ៊ុន គី សារឿន។

 

បន្ទាប់មក ក្រុមការងារក៏បានបន្តដំណើរទៅចូលរួមដេញថ្លៃគម្រោងសាងសង់ផ្លូវលំក្រាលគ្រួសក្រហមចំនួន០១ខ្សែប្រវែង៤.៨០០ម៉ែត្រ ដែលមានទទឹង ប្រវែង ០៤ម៉ែត្រ ក្រាលគ្រួសក្រហមកម្រាស់ ០.១៥ម៉ែត្រ និងដាក់ផ្លាកសញ្ញាចំនួន០១កន្លែង ។

 

បន្ទាប់ពីប្រកាសដាក់អោយមានការប្រកួតប្រជែងដេញថ្លៃគម្រោងចំនួនបីលើករួចមក មិនមានអ្នកចូលរួមដេញថ្លៃគ្រប់ចំនួននោះទេ គឺមានអ្នកចួលរួមដេញថ្លៃតែមួយគត់គឺ ក្រុមហ៊ុន គី សារឿន។ ដូច្នេះ គណៈកម្មការលទ្ធកម្មក៏បានសម្រេចរចាគម្រោងជាមួយក្រុមហ៊ុន       គី សារឿន នេះដែលបានដាក់ដេញថ្លៃក្នុងតម្លៃ ៣៦.៦៧៦.០០០៛ ដើម្បីសាងសង់ស្ពានចំនួន ១កន្លែង  និងសាងសង់ផ្លូវលំក្រាលគ្រួសក្រហម ០១ខ្សែមានតម្លៃ ៨៧. ០៩០.០០០ ៛ ។

 

ពិធីចរចាដេញថ្លៃគម្រោងនេះស្ថិតក្រោមអធិបតីភាព លោក ឃឿង វ៉ាន់ ប្រធានគណៈកម្មការលទ្ធកម្ម ឃុំកោះប៉ង់ ស្រុកវើនសៃ ខេត្តរតនគិរី ហើយសមាសភាពដែលបានចូលរួម មាន៖ គណៈកម្មការលទ្ធកម្មឃុំកោះប៉ង់ ស្មៀនឃុំ មន្រ្តីផ្នែកបច្ចេកទេស (TSO)  មន្រ្តីត្រួតពិនិត្យ និងវាយតម្លៃនៃផអ៣ ក្រុមហ៊ុនទទួលការ សរុបចំនួន ៩នាក់ ស្ត្រី ១នាក់ ។

 

ការដេញថ្លៃគម្រោងមូលនិធិឃុំនេះបានប្រព្រឹត្តិទៅដោយជោគជ័យ និងត្រឹមត្រូវស្របតាមនីតិវិធីលទ្ធកម្ម។ ដោយៈ អេង សុផា មន្រ្តីត្រួតពិនិត្យ និងវាយតម្លៃ

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់