ការចុះសិក្សាវាយតម្លៃអំពីស្ថានភាពគ្រប់គ្រងរបស់រដ្ឋបាលស្រុកទំាំង៧ ក្នុងខេត្តព្រះវិហារ

ព្រះវិហារ ១ មេសា ២០១៣៖ កាលពីថ្ងៃទី១១-១៣ ខែមីនា ឆ្នាំ២០១៣  ក្រុមការងារសិក្សាវាយតម្លៃស្ថានភាពគ្រប់គ្រងរបស់រដ្ឋបាលខេត្តព្រះវិហារ បានចុះសិក្សាវាយតម្លៃស្ថានភាពគ្រប់គ្រង…

ព្រះវិហារ ១ មេសា ២០១៣៖ កាលពីថ្ងៃទី១១-១៣ ខែមីនា ឆ្នាំ២០១៣  ក្រុមការងារសិក្សាវាយតម្លៃស្ថានភាពគ្រប់គ្រងរបស់រដ្ឋបាលខេត្តព្រះវិហារ បានចុះសិក្សាវាយតម្លៃស្ថានភាពគ្រប់គ្រងនៅតាមបណ្តាស្រុកទាំង៧ក្នុងខេត្តព្រះវិហារ រួមមាន៖ នៅស្រុកគូលែន និងស្រុកជ័យសែន ស្រុកជាំក្សាន្ត និងស្រុករវៀង នៅស្រុកឆែប និងស្រុកសង្គមថ្មី ស្រុកត្បែងមានជ័យ យោងតាមលិខិតលេខ១៤៥៤ សជណ ចុះថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១២ របស់ក្រសួងមហាផ្ទៃ។

ការសិក្សាវាយតម្លៃនេះ គឺមានគោលបំណងស្វែងយល់អំពីស្ថានភាព និងបញ្ហាប្រឈមនានាដែលជួបប្រទះនៅក្នុងដំណើរការគ្រប់គ្រង និងការអនុវត្តការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិដើម្បីលើកអនុសាសន៍ សម្រាប់ជាមូលដ្ឋានក្នុងការកែលម្អរចនាសម្ព័ន្ធ ប្រព័ន្ធ និងនីតិវិធីក្នុងការគ្រប់គ្រង និងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព។

 

ក្រុមការងារចុះសិក្សាវាយតម្លៃនេះរួមាន៖ អភិបាលរងខេត្ត នាយករងរដ្ឋបាលសាលាខេត្ត នាយក និងនាយករងទីចាត់ការទាំងប្រាំចំណុះសាលាខេត្ត ទីប្រឹក្សា និងមន្ត្រីកិច្ចសន្យានៃផែនការអនុវត្តរយៈពេលបីឆ្នាំដំបូង (ផអ៣) នៃកម្មវិធីជាតិ  សរុបមានចំនួន ១៨រូប (ស្រី០១រូប)។

ក្រុមការងារចុះសិក្សាវាយតម្លៃថ្នាក់ខេត្តបានជួបសម្ភាសន៍ និងប្រមូលព័ត៌មានពីក្រុមគោលដៅនីមួយៗ រួមមានក្រុមប្រឹក្សា គណៈអភិបាល នាយករដ្ឋបាល គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ និងការិយាល័យចំណុះ ពាក់ព័ន្ធនឹងការកែលម្អរចនាសម្ព័ន្ធ តួនាទី ភារកិច្ច និងរបៀបរបបការងារ ការគ្រប់គ្រងបុគ្គលិក រួមទាំងកង្វះខាតធនធានមនុស្ស សម្ភារៈ ថវិកា និងអគាររដ្ឋបាលការិយាល័យបំពេញការងារផងដែរ។ រាល់ព័ត៌មានទាំងអស់ត្រូវបានក្រុមការងាររៀបចំចងក្រងជារបាយការណ៍ដើម្បីដាក់ជូនក្រសួងមហាផ្ទៃ។ 

សូមបញ្ជាក់ថា ការសិក្សាវាយតម្លៃនេះបានអនុវត្តនៅគ្រប់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌទាំងអស់ទូទាំងប្រទេសកម្ពុជា។ ដោយៈ លោក ម៉ុន ច័ន្ទមូលី និង លោកស្រី នុត សាមាន

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់