រៀបចំបើកវគ្គបណ្តុះបណ្តាល “ភាពជាអ្នកដឹកនាំ” សម្រាប់ក្រុមគោលដៅជាថ្នាក់ដឹកនាំនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ

 

ក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃចន្ទ ១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ សាលាជាតិរដ្ឋបាលមូលដ្ឋាន (NASLA) បានរៀបចំបើកវគ្គបណ្តុះបណ្តាល “ភាពជាអ្នកដឹកនាំ” សម្រាប់ក្រុមគោលដៅជាថ្នាក់ដឹកនាំនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញពីឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងលោក លោកស្រីជាប្រធានក្រុមប្រឹក្សា និងអភិបាលក្រុង ស្រុក ខណ្ឌ គោលដៅ៕ (រូបភាព និងអត្ថបទយកចេញពីអគ្គនាយកដ្ឋានរដ្ឋបាល នៃក្រសួងមហាផ្ទៃ)

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់