សារលិខិតរបស់សម្តេចនាយករដ្ឋមន្រ្តី

សិក្ខាសាលា​ផ្សព្វផ្សាយ​សៀវភៅ​ផែនការ​ត្រៀម​បម្រុង​ឆ្លើយតប​គ្រោះអាសន្ន​ ឆ្នាំ​២០១៤​ របស់​រដ្ឋ​បាល​ខេត្ត​ព្រះវិហារ​

ព្រះវិហារ ២១ កុម្ភៈ ២០១៤៖ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តព្រះវិហារ តាមរយៈការគាំទ្របច្ចេកទេសពីទីចាត់ការ អន្តរវិស័យ និងអង្គការដៃគូអភិវឌ្ឍន៍មួយចំនួនដែលបានគាំទ្រថវិកា បានរៀបរៀបចំសិក្ខាសាលាផ្សព្វផ្សាយសៀវភៅផែនការត្រៀមបម្រុងឆ្លើយតបគ្រោះអាសន្នឆ្នាំ២០១៤ របស់រដ្ឋបាលខេត្ត កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៤។

 

សិក្ខាសាលានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ លោក ស៊ុយ សេរិទ្ធ អភិបាលរងខេត្ត និង លោក ទឹម កិមកុលមុនី អនុប្រធាននាយកដ្ឋានបណ្តុះបណ្តាល នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយ និងមានការអញ្ជើញចូលរួមក្នុងអង្គពិធីមាន សមាជិក សមាជិកា និងតំណាងគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ តំណាងសាខាកាកបាទក្រហមកម្ពុជាប្រចាំខេត្តព្រះវិហារ អង្កការដៃគូអភវឌ្ឍន៍ សរុបចំនួន១៣១នាក់ ក្នុងនោះមានស្ត្រីចំនួន ៣១នាក់។

 

ថ្លែងក្នុងឱកាសនោះ លោក ស៊ុយ សេរិទ្ធ បានបញ្ជាក់ថា នេះជាសមិទ្ធផលលេចធ្លោ លើកដំបូងសម្រាប់ការៀបចំផែនការត្រៀម បម្រុងឆ្លើយតបគ្រោះមហន្តរាយខេត្ត ដែលជាស្នាដៃរបស់រដ្នបាលខេត្ត ក្រោមកិច្ចសហការគាំទ្របច្ចេកទេសពីទីប្រឹក្សាផអ៣ អង្គការយូនីសែហ្វ និងដៃគូអភិវឌ្ឍន៍ ដែលបានខិតខំប្រឹងប្រែង ដើម្បីពង្រឹងវប្បធម៌សាមគ្គីភាពក្នុងការរួមចំណែកស្តារ និង អភិវឌ្ឍន៍ប្រទេសកម្ពុជា ដែលទាំងអស់នេះគឺដើម្បីឆ្លើយតបទាន់សភាពការណ៍ ទៅនឹងសេចក្តីត្រូវការជាពិសេសរបស់ស្ត្រី កុមារ និងជនងាយរងគ្រោះដោយគ្រោះមហន្តរាយ ដែលបង្កឡើងដោយមនុស្ស និងធម្មជាតិ។ 

 

ប្រការដែលសំខាន់សៀវភៅនេះ គឺជាផែនទីចង្អុលបង្ហាញពីតំបន់រងគ្រោះ ហានីភ័យដែលធ្លាប់កើតមានញឹកញាប់ ហើយបានបំផ្លាញជីវិតមនុស្ស សត្វ និងទ្រព្យសម្បត្តិ ព្រមទាំងផលដំណាំរបស់ប្រជាពលរដ្ឋ។ ទន្ទឹមនេះដែរ វាបង្ហាញពីមធ្យោបាយទំនាក់ទំនង វិធីសាស្ត្រទទួល និងចែករំលែកព័ត៌មាន ជាយន្តការសម្របសម្រួល និងកិច្ចការសង្គ្រោះទាន់ពេលវេលា។

 

លោក អ៊ុង វុទ្ធី នាយកទីចាត់ការអន្តរវិស័យបានលើកឡើងថា ក្រុមការងារបច្ចេកទេសបានចំណាយពេលវេលាចងក្រងសៀវភៅនេះអស់រយៈពេលជាច្រើនខែបន្ទាប់ពីទទួលបានការណែនាំពីគណៈកម្មាធិការជាតិ ដែល មានលក្ខណៈស្តង់ដាររួមទូទាំងព្រះរាជាណាចក្រកម្ពុជា។ ដោយកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ រួមជាមួយនឹងអង្គការ យូនីសែហ្វដែលបានផ្តល់ថវិកាឆ្នាំ២០១២ ចំនួន៥០០ដុល្លារ និងការគាំទ្របន្ថែមពីគម្រោងបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ (យូអិនឌីភី) ចំនួន ៦.០១៣ដុល្លារ បានរៀបចំសិក្ខាសាលាកាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១២។ ដោយឡែក ឆ្នាំ២០១៣ អង្គការយូនីសែហ្វ ក៏បានផ្តល់ថវិកាចំនួន ២.០០០ដុល្លារតាមរយៈ ផអ៣ ដល់រដ្ឋបាលខេត្ត ដើម្បីរៀបចំសិក្ខាសាលាផ្សព្វផ្សាយគោលការណ៍ណែនាំ និងពិគ្រោះយោបល់លើការងារគ្រោះមហន្តរាយកាលពីអំឡុងខែតុលា ឆ្នាំ២០១៣កន្លងទៅ។

 

យោងកិច្ចខិតខំប្រឹងប្រែងកន្លងមក ទើបមានឱកាសដំណើរការអង្គសិក្ខាសាលាថ្ងៃនេះ ដែលមានថវិកាគាំទ្រពីអង្គការអុកស្វាមកម្ពុជា ប្រចាំតំបន់កំពង់ធំ និងព្រះវិហារ ចំនួន ៣.១០០ ដុល្លារ អង្គការទស្សនៈពិភពលោក ចំនួន ១.៦៧០ដុល្លារ អង្គការការីតាស់កម្ពុជា ប្រចាំខេត្តព្រះវិហារ ចំនួន ១.០០០ដុល្លារ និងសាខាកាកបាទក្រហមក្ពុជា ប្រចាំខេត្តព្រះវិហារចំនួន ៥០ដុល្លារ សរុប ថវិកាដែលបានចំណាយមានចំនួន ៥.៨២០ដុល្លារសហរដ្ឋអាមេរិក។

 

សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយអំពីការប្រើប្រាស់សៀវភៅ និងបង្កើនការយល់ដឹងដល់អ្នកពាក់ព័ន្ធ ចូលរួមសហការអនុវត្ត ដើម្បីឆ្លើយតបទៅនឹងគ្រោះអាសន្នជាក់ស្តែងនៅតំបន់រងគ្រោះប្រកបដោយប្រសិទ្ធភាពខ្ពស់។

ដោយ៖ លោកស្រី នុត សាមាន ទីប្រឹក្សាផអ៣ ខេត្តព្រះវិហារ

 

ប្រសាសន៍​​សម្តេចក្រឡាហោម ស ខេង

ស្វែងរក

​សម្លេង​

ប្រសាសន៍ ឯកឧត្តម ស ខេង ក្នុងកិច្ចប្រជុំលើកទី១០របស់ គ.ជ.អ.ប

ប្រសាសន៍ឯកឧត្តម សក់ សេដ្ឋា ក្នុងសិក្ខាសាលាបញ្ចប់គម្រោង PILAC2 (21-01-2015) 

ប្រសាសន៍ឯកឧត្តម សក់ សេដ្ឋា ក្នុង សិក្ខាសាលា ចែករំលែក បទពិសោធន៍ ការផ្ទេរមុខងារ ទៅកាន់ រដ្ឋបាល ថ្នាក់ក្រោមជាតិ

 

ឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប ថ្លែងបើកកិច្ចប្រជុំលើកទី៩ របស់ គ.ជ.អ.ប

ឯកឧត្តម ជាម ប៉េអា ប្រធាន អង្គភាព ត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន នៃ លេខាធិការដ្ឋាន គ.ជ.អ.ប ថ្លែងក្នុង សិក្ខាសាលា ផ្សព្វផ្សាយ ឯកសារ ផែនការ យុទ្ធសាស្ត្រ គណនេយ្យ ភាពសង្គម (14-08-14)

ឯកឧត្តម ងី ច័ន្រ្ទផល រដ្ឋលេខាធិការ ក្រសួង មហាផ្ទៃ ថ្លែងក្នុង សិក្ខាសាលា ផ្សព្វផ្សាយ ឯកសារ យុទ្ធសាស្រ្ត គណនេយ្យ ភាពសង្គម (13-08-14)

ប្រសាសន៍ ឯកឧត្តម លេង វី ថ្លែងក្នុង វគ្គបណ្តុះ បណ្តាល គ្រូឧទ្ទេស រាជធានី ខេត្ត វគ្គ២ ស្តីពី ផែនការ អភិវឌ្ឍន៍ ប្រាំឆ្នាំ និងកម្មវិធី វិនិយោគ បីឆ្នាំ រំកិល រាជធានី ខេត្ត ថ្ងៃទី១៤ កក្កដា ២០១៤

មតិសំណេះសំណាលឯកឧត្ដម សក់ សេដ្ឋា ក្នុងសិក្ខាសាលា សេចក្តីព្រាង អនុក្រឹត្យ ការរៀបចំដីកា ការអនុវត្ត មុខងារជា ជម្រើស នៅថ្នាក់ ក្រោមជាតិ និងឯកសារ ផអ៣ ទី២

ប្រសាសន៍ ឯកឧត្តម លេង វី ថ្លែងក្នុងវគ្គបណ្តុះបណ្តាលគ្រូឧទ្ទេស រាជធានី ខេត្ត ស្តីពីផែនការអភិវឌ្ឍន៍ ប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល រាជធានី ខេត្ត ថ្ងៃទី៧ កក្កដា ២០១៤

កម្មវិធីវិទ្យុៈ ចូលរួមដើម្បីការឆ្លើយតប៖ អង្គការសហគមន៍មូលដ្ឋាន

កម្មវិធីវិទ្យុៈ ចូលរួមដើម្បីការឆ្លើយតប៖ ការចួលរូមរបស់យុវជន

កម្មវិធីវិទ្យុៈ ចូលរួមដើម្បីការឆ្លើយតប៖ ម៉ោងជួបប្រជាពលរដ្ឋ

វេទិកាតុមូលស្តីពី ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋប្រចាំខេត្តកំពត(ថ្ងៃទី២វគ្គ២)

វេទិកាតុមូលស្តីពី ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋប្រចាំខេត្តកំពត(ថ្ងៃទី២វគ្គ១)

វេទិកាតុមូលស្តីពី ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋប្រចាំខេត្តកំពត(ថ្ងៃទី១)

សុន្ទរកថារបស់ឯកឧត្តម ស ខេង ក្នុងកម្មវិធីបិទសិក្ខាសាលាជាតិស្តីពីការ រៀបចំផែនការសកម្មភាព និងថវិកា២០១៤

សុន្ទរកថារបស់ឯកឧត្តម សក់ សេដ្ឋា ក្នុងកម្មវិធីបិទសិក្ខាសាលាជាតិស្តីពីការ រៀបចំផែនការសកម្មភាព និងថវិកា២០១៤

វេទិកាពិភាក្សា ជីវិតយើង សង្គមយើង

វេទិកាពិភាក្សា នៅក្រុងបាត់ដំបង និងពោធិសាត់

ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅកម្ពុជា

ការប្តឹងតវ៉ារបស់ប្រជាពលរដ្ឋ

កិច្ចពិគ្រោះយោបល់នៅថ្នាក់មូល ដ្ឋានរបស់ក្រុមប្រឹក្សាឃុំ សង្កាត់

ដំណើរការសម្រេចចិត្តរបស់ ក្រុមប្រឹក្សា  

 

ការពិគ្រោះយោបល់នៅថ្នាក់ មូលដ្ឋានរបស់ក្រុមប្រឹក្សាស្រុក ក្រុង 

ការផ្សព្វផ្សាយនិងទទួលព័ត៌មាន ពីក្រុមប្រឹក្សា

ប្រជាពលរដ្ឋសកម្ម

លើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋដើម្បីឲ្យមានការឆ្លើយតប

ការចូលរួមរបស់ប្រជាពលរដ្ឋក្នុង កិច្ចប្រជុំប្រចាំខែរបស់ក្រុមប្រឹក្សា ស្រុក ក្រុង

ការចូលរួមនិងទទួលយោបល់របស់យុវវ័យ
និងកុមារក្នុងការសម្រេចចិត្តរបស់ក្រុមប្រឹក្សា

ការចាត់អាទិភាពបញ្ហាក្នុងកម្មវិធីវិនិយោគស្រុក ក្រុង     

ដើម្បីសហគមន៍ក្រុមប្រឹក្សា រដ្ឋបាលថ្នាក់ក្រោមជាតិ

សារប្រយោជន៍នៃការចុះបញ្ជីកំណើត

សារប្រយោជន៍នៃការចុះបញ្ជី
អាពាហ៍ពិពាហ៍

សារប្រយោជន៍នៃការចុះបញ្ជីមរណភាព

បណ្ណាល័យ គ.ជ.អ.ប (NCDD Library)