កិច្ច​ប្រជុំ​សាមញ្ញ​លើក​ទី​១៣ អាណត្តិ​ទី​២ របស់​ក្រុមប្រឹក្សា​ខេត្ត​កំពង់​ចាម

កំពង់ចាម ២៥ មិថុនា ២០១៥៖ កិច្ចប្រជុំសាមញ្ញប្រចាំខែ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម លើកទី១៣ អាណត្តិទី២ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៥ នៅសាលាខេត្តកំពង់ចាម…

 

កំពង់ចាម ២៥ មិថុនា ២០១៥៖ កិច្ចប្រជុំសាមញ្ញប្រចាំខែ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម លើកទី១៣ អាណត្តិទី២ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៥ នៅសាលាខេត្តកំពង់ចាម។

 

កិច្ចប្រជុំសាមញ្ញ លើកទី១៣ អាណត្តិទី២នេះ ត្រូវបានប្រព្រឹត្តទៅ ក្រោមអធិបតីភាព លោកជំទាវ ខុង ស៊ុនអេង សមាជិកក្រុមប្រឹក្សាខេត្ត និងជាតំណាងឯកឧត្ដមប្រធានក្រុមប្រឹក្សា ខេត្តកំពង់ចាម និងមានអ្នកចូលរួមដែលជាសមាជិកក្រុមប្រឹក្សា ខេត្ត និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។

 

របៀបវារៈសំខាន់ៗ ក្នុងកិច្ចប្រជុំមានដូចជា៖ ១.ពិនិត្យ និងអនុម័ត សេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១២ របស់ក្រុមប្រឹក្សា ។ ២.ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងរបាយការណ៍ ប្រចាំខែឧសភា ឆ្នាំ២០១៥ របស់រដ្ឋបាលខេត្ត ។ ៣.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្ដីព្រាងសេចក្ដីសម្រេច ស្ដីពីប្រតិទិន នៃកិច្ចប្រជុំសាមញ្ញសម្រាប់រយៈពេល ១២ខែ លើកទី២ អាណត្តិទី២ របស់ក្រុមប្រឹក្សា ។ ៤.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្ដីព្រាង ផែនការអន្តរាគមន៍អភិវឌ្ឍន៍ស្ថាប័ន ឆ្នាំ២០១៥ របស់រដ្ឋបាលខេត្តកំពង់ចាម ។ និង៥.បញ្ហាផ្សេងៗ ។

 

បន្ទាប់ពីកិច្ចប្រជុំដំណើរការទៅតាមរបៀបវារៈ ការលើកឡើងនូវមតិយោបល់ ការពិភាក្សា របស់សមាជិកក្រុមប្រឹក្សា ការបកស្រាយ បំភ្លឺ របស់គណៈអភិបាលខេត្ត ជុំវិញចម្ងល់ផ្សេងៗ រួចមក លោកជំទាវ ខុង ស៊ុនអេង សមាជិកក្រុមប្រឹក្សាខេត្ត បានថ្លែងអំណរគុណ ចំពោះការចូលរួមរបស់ឯកឧត្ដម លោកជំទាវសមាជិកក្រុមប្រឹក្សា និងឯកឧត្ដម អភិបាលរងខេត្ត នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៣ ថ្ងៃនេះ ។ ជាមួយគ្នានោះដែរ លោកជំទាវ ក៏បានថ្លែងនូវអំណរគុណ ចំពោះការលើកឡើងនូវមតិ យោបល់ផ្សេងៗ ពីសំណាក់សមា ជិកក្រុមប្រឹក្សាខេត្ត ក៏ដូចជាការបកស្រាយរបស់គណៈអភិបាលខេត្តកំពង់ចាម ដែលជុំរុញធ្វើឲ្យកិច្ចប្រជុំដំណើរការជោគជ័យទៅតាម របៀបវារៈគ្រោងទុក និងលទ្ធផលល្អប្រសើរ ។ ដោយ៖ សារ៉ាត

ដកស្រង់ចេញពីគេហទំព័រមន្ទីរព័ត៌មានខេត្តកំពង់ចាម

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់