សារលិខិតរបស់សម្តេចនាយករដ្ឋមន្រ្តី

Price list 2016

យោងតាមសៀវភៅណែនាំស្ដីពីការរៀបចំគម្រោងរាជធានី ខេត្ត (ជំពូកទី៥) ជាទូទៅបញ្ជីតម្លៃសម្ភារៈស្ដង់ដារត្រូវរៀបចំ និងធ្វើបច្ចុប្បន្នភាពនៅក្នុងខែតុលានៃឆ្នាំនីមួយៗ។ បញ្ជីតម្លៃសម្ភារៈស្តង់ដារនេះ ត្រូវបានប្រើប្រាស់សម្រាប់ជាមូលដ្ឋានក្នុងការគណនាប៉ាន់ស្មានតម្លៃគម្រោងរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់។

គោលបំណងការរៀបចំបញ្ជីតម្លៃសម្ភារៈស្ដង់ដារដើម្បី (១). កំណត់បាននូវតម្លៃសម្ភារៈសំណង់ តម្លៃការងារដី តម្លៃពលកម្ម និងតម្លៃដឹកជញ្ជូននៃតំបន់ជាក់លាក់នីមួយៗ នៅក្នុងរាជធានី ខេត្ត (២). គណនាតម្លៃប៉ាន់ស្មានគម្រោងឱ្យបានសុក្រឹត (៣). ផ្សព្វផ្សាយដល់អ្នកពាក់ព័ន្ធនានាក្នុងការអនុវត្ដគម្រោង និង (៤). ធានាបាននូវតម្លាភាព និងគណនេយ្យភាពក្នុងការគណនាតម្លៃប៉ាន់ស្មានគម្រោង។

ទីចាត់ការផែនការ និងវិនិយោគរាជធានី ខេត្តទទួលខុសត្រូវក្នុងការសិក្សាតម្លៃសម្ភារៈនៅតាមទីផ្សារសំខាន់ៗ នៅក្នុងរាជធានី ខេត្ត និងរៀបចំបញ្ជីព្រាងតម្លៃសម្ភារៈស្ដង់ដារ ហើយដាក់ជូនគណៈអភិបាលរាជធានី ខេត្តពិនិត្យ និងអនុម័ត។ បញ្ជីតម្លៃសម្ភារៈស្តង់ដារនេះត្រូវរៀបចំនៅក្នុងអំឡុងខែតុលានៃឆ្នាំនីមួយៗ។

គណៈអភិបាលរាជធានី ខេត្តត្រូវពិនិត្យ និងអនុម័តបញ្ជីតម្លៃសម្ភារៈស្ដង់ដារ មិនយឺតជាងថ្ងៃទី៣០ ខែវិច្ឆិកានៃឆ្នាំនីមួយៗ។ នៅពេលតម្លៃសម្ភារៈឬទំនិញនៅលើទីផ្សារមានការប្រែប្រួលខ្លាំង គណៈអភិបាលរាជធានី ខេត្តត្រូវពិនិត្យ និងសម្រេចអំពីការធ្វើបច្ចុប្បន្នភាពឡើងវិញនូវបញ្ជីតម្លៃសម្ភារៈស្ដង់ដារ។ បញ្ជីតម្លៃសម្ភារៈស្ដង់ដារដែលបានធ្វើបច្ចុប្បន្នភាពឡើងវិញនេះ ក៏ត្រូវពិនិត្យ និងអនុម័តដោយគណៈអភិបាលរាជធានី ខេត្តផងដែរ។ 

បញ្ជីតម្លៃសម្ភារៈស្ដង់ដារដែលគណៈអភិបាលរាជធានី ខេត្តបានអនុម័តមានក្នុងតារាងខាងក្រោម៖

ទាញយកបញ្ជី

 Code. ឈ្មោះខេត្តProvince2016
អក្សរកាត់ Acronymឈ្មោះពេញ Full name
 1  BMC បន្ទាយមានជ័យ Banteay Meanchey ទាញយក 
 2  BAT បាត់ដំបង Battambang ទាញយក
 3  KPC កំពង់ចាមKampong Cham ទាញយក 
 4  KCH កំពង់ឆ្នាំងKampong Chhnang ទាញយក
 5  KSP កំពង់ស្ពឺ Kampong Speu  ទាញយក
 6  KPT កំពង់ធំ Kampong Thom  ទាញយក 
 7  KAM កំពត Kampot ទាញយក 
 8  KDL កណ្តាល Kandal ទាញយក 
 9  KKG កោះកុង Koh Kong ទាញយក
 10  KRT ក្រចេះ Kratie ទាញយក
 11  MKR មណ្ឌលគិរី Mondulkiri ទាញយក 
 12  PNP ភ្នំពេញ Phnom Penh ទាញយក
 13  PVR ព្រះវិហារ Preh Vihear ទាញយក 
14  PVG ព្រៃវែង Prey Veng ទាញយក 
15  PUR ពោធិ៍សាត់ Pursat ទាញយក 
 16  RAT រតនៈគិរី Rattanakiri ទាញយក 
 17  SRP សៀមរាប Siem Reap ទាញយក
 18  SHV ព្រះសីហនុ Sihanoukville ទាញយក 
 19  STG ស្ទឹងត្រែង Stung Treng ទាញយក
 20  SVR ស្វាយរៀង Svay Rieng ទាញយក
 21  TAK តាកែវ Takeo  ទាញយក 
 22  OMC ឧត្តរមានជ័យ Otdar Meanchey  ទាញយក 
 23  KEP កែប Kep
 24  PLN ប៉ៃលិន Pailin ទាញយក
 25  TKM ត្បូងឃ្មុំ Tbong Khmum ទាញយក 

 

Please click here to download the material description and code list in English

(please verify the code in English and Khmer for checking the price)

ប្រសាសន៍​​សម្តេចក្រឡាហោម ស ខេង

ស្វែងរក

​សម្លេង​

ប្រសាសន៍ ឯកឧត្តម ស ខេង ក្នុងកិច្ចប្រជុំលើកទី១០របស់ គ.ជ.អ.ប

ប្រសាសន៍ឯកឧត្តម សក់ សេដ្ឋា ក្នុងសិក្ខាសាលាបញ្ចប់គម្រោង PILAC2 (21-01-2015) 

ប្រសាសន៍ឯកឧត្តម សក់ សេដ្ឋា ក្នុង សិក្ខាសាលា ចែករំលែក បទពិសោធន៍ ការផ្ទេរមុខងារ ទៅកាន់ រដ្ឋបាល ថ្នាក់ក្រោមជាតិ

 

ឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប ថ្លែងបើកកិច្ចប្រជុំលើកទី៩ របស់ គ.ជ.អ.ប

ឯកឧត្តម ជាម ប៉េអា ប្រធាន អង្គភាព ត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន នៃ លេខាធិការដ្ឋាន គ.ជ.អ.ប ថ្លែងក្នុង សិក្ខាសាលា ផ្សព្វផ្សាយ ឯកសារ ផែនការ យុទ្ធសាស្ត្រ គណនេយ្យ ភាពសង្គម (14-08-14)

ឯកឧត្តម ងី ច័ន្រ្ទផល រដ្ឋលេខាធិការ ក្រសួង មហាផ្ទៃ ថ្លែងក្នុង សិក្ខាសាលា ផ្សព្វផ្សាយ ឯកសារ យុទ្ធសាស្រ្ត គណនេយ្យ ភាពសង្គម (13-08-14)

ប្រសាសន៍ ឯកឧត្តម លេង វី ថ្លែងក្នុង វគ្គបណ្តុះ បណ្តាល គ្រូឧទ្ទេស រាជធានី ខេត្ត វគ្គ២ ស្តីពី ផែនការ អភិវឌ្ឍន៍ ប្រាំឆ្នាំ និងកម្មវិធី វិនិយោគ បីឆ្នាំ រំកិល រាជធានី ខេត្ត ថ្ងៃទី១៤ កក្កដា ២០១៤

មតិសំណេះសំណាលឯកឧត្ដម សក់ សេដ្ឋា ក្នុងសិក្ខាសាលា សេចក្តីព្រាង អនុក្រឹត្យ ការរៀបចំដីកា ការអនុវត្ត មុខងារជា ជម្រើស នៅថ្នាក់ ក្រោមជាតិ និងឯកសារ ផអ៣ ទី២

ប្រសាសន៍ ឯកឧត្តម លេង វី ថ្លែងក្នុងវគ្គបណ្តុះបណ្តាលគ្រូឧទ្ទេស រាជធានី ខេត្ត ស្តីពីផែនការអភិវឌ្ឍន៍ ប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល រាជធានី ខេត្ត ថ្ងៃទី៧ កក្កដា ២០១៤

កម្មវិធីវិទ្យុៈ ចូលរួមដើម្បីការឆ្លើយតប៖ អង្គការសហគមន៍មូលដ្ឋាន

កម្មវិធីវិទ្យុៈ ចូលរួមដើម្បីការឆ្លើយតប៖ ការចួលរូមរបស់យុវជន

កម្មវិធីវិទ្យុៈ ចូលរួមដើម្បីការឆ្លើយតប៖ ម៉ោងជួបប្រជាពលរដ្ឋ

វេទិកាតុមូលស្តីពី ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋប្រចាំខេត្តកំពត(ថ្ងៃទី២វគ្គ២)

វេទិកាតុមូលស្តីពី ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋប្រចាំខេត្តកំពត(ថ្ងៃទី២វគ្គ១)

វេទិកាតុមូលស្តីពី ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋប្រចាំខេត្តកំពត(ថ្ងៃទី១)

សុន្ទរកថារបស់ឯកឧត្តម ស ខេង ក្នុងកម្មវិធីបិទសិក្ខាសាលាជាតិស្តីពីការ រៀបចំផែនការសកម្មភាព និងថវិកា២០១៤

សុន្ទរកថារបស់ឯកឧត្តម សក់ សេដ្ឋា ក្នុងកម្មវិធីបិទសិក្ខាសាលាជាតិស្តីពីការ រៀបចំផែនការសកម្មភាព និងថវិកា២០១៤

វេទិកាពិភាក្សា ជីវិតយើង សង្គមយើង

វេទិកាពិភាក្សា នៅក្រុងបាត់ដំបង និងពោធិសាត់

ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅកម្ពុជា

ការប្តឹងតវ៉ារបស់ប្រជាពលរដ្ឋ

កិច្ចពិគ្រោះយោបល់នៅថ្នាក់មូល ដ្ឋានរបស់ក្រុមប្រឹក្សាឃុំ សង្កាត់

ដំណើរការសម្រេចចិត្តរបស់ ក្រុមប្រឹក្សា  

 

ការពិគ្រោះយោបល់នៅថ្នាក់ មូលដ្ឋានរបស់ក្រុមប្រឹក្សាស្រុក ក្រុង 

ការផ្សព្វផ្សាយនិងទទួលព័ត៌មាន ពីក្រុមប្រឹក្សា

ប្រជាពលរដ្ឋសកម្ម

លើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋដើម្បីឲ្យមានការឆ្លើយតប

ការចូលរួមរបស់ប្រជាពលរដ្ឋក្នុង កិច្ចប្រជុំប្រចាំខែរបស់ក្រុមប្រឹក្សា ស្រុក ក្រុង

ការចូលរួមនិងទទួលយោបល់របស់យុវវ័យ
និងកុមារក្នុងការសម្រេចចិត្តរបស់ក្រុមប្រឹក្សា

ការចាត់អាទិភាពបញ្ហាក្នុងកម្មវិធីវិនិយោគស្រុក ក្រុង     

ដើម្បីសហគមន៍ក្រុមប្រឹក្សា រដ្ឋបាលថ្នាក់ក្រោមជាតិ

សារប្រយោជន៍នៃការចុះបញ្ជីកំណើត

សារប្រយោជន៍នៃការចុះបញ្ជី
អាពាហ៍ពិពាហ៍

សារប្រយោជន៍នៃការចុះបញ្ជីមរណភាព