សារលិខិតរបស់សម្តេចនាយករដ្ឋមន្រ្តី

ប្រតិភូ​ក្រសួង​មហាផ្ទៃ​ចុះ​ធ្វើការ​សិក្សា​វាយតម្លៃ​អំពី​ស្ថានភាព​ការ​គ្រប់គ្រង​រដ្ឋបាល​ ខេត្ត​ពោធិ៍សាត់


នេះ​គឺ​ជា​ការ​សិក្សា​វាយតម្លៃ​ដែល​មាន​លក្ខណៈ​ស៊ីជម្រៅ​ដោយ​ផ្ដោត​សំខាន់​លើ​​រចនា​សម្ព័ន្ធ​គ្រប់គ្រង ប្រព័ន្ធ​គណនេយ្យ​ភាព ​របៀប​របប​ការងារ ការ​អនុវត្ត​តួនាទី​និង​ភារកិច្ច ការ​គ្រប់គ្រង​បុគ្គលិក ការ​គ្រប់គ្រង​ថវិកា ស្ថានភាព​ការិយាល័យ​ធ្វើ​ការងារ និង​បរិក្ខារ​ការ​គាំទ្រ​បច្ចេកទេស និង​ការ​រៀបចំ​អនុវត្ត​សកម្មភាព​ផែនការ​អនុវត្ត​រយៈ​ពេល​បី​ឆ្នាំ​ដំបូង ២០១១-២០១៣ (ផអ៣) នៃ​កម្មវិធី​ជាតិ​រយៈ​ពេល​១០​ឆ្នាំ (២០១០-២០១៩) សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​។
គណៈប្រតិភូ​ដែល​ចុះ​ធ្វើការ​សិក្សា​វាយតម្លៃ​នេះ​ដឹកនាំ​ដោយ ឯកឧត្ដម សួស ប្រាថ្នា អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​មូលដ្ឋាន​ក្រសួង​មហាផ្ទៃ សមាជិក​ក្រុមការងារ​​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​មូលដ្ឋាន និង​លេខាធិការដ្ឋាន​គ.ជ.អ.ប​ បាន​ជួប​ជាមួយ​ក្រុមប្រឹក្សា​ខេត្ត ពោធិ៍សាត់​ គណៈ​អភិបាលខេត្ត គណៈកម្មាធិការ​សម្របសម្រួល​បច្ចេកទេស គណៈកម្មាធិការ​ពិគ្រោះ​យោបល់​ស្ត្រី​និង​កុមារ នាយក​រដ្ឋបាល និង​ទីចាត់ការ​ទាំង​ប្រាំ​របស់​រដ្ឋបាល​ខេត្ត​ពោធិ៍សាត់ និង​ជ្រើសរើស​យក​ស្រុក​មួយ​ដើម្បី​ធ្វើការ​សម្ភាសន៍​ទាក់ទង​នឹង​ស្ថានភាព​គ្រប់គ្រង និង​កា​បំពេញ​តួនាទី​ភារកិច្ច​របស់​រដ្ឋបាល​ខេត្ត​ពោធិ៍សាត់។

បន្ទាប់​មក​ប្រតិភូ​បាន​ចុះ​សិក្សា​វាយ​តម្លៃ​រដ្ឋបាល​ស្រុក​បាកាន ដោយ​បាន​ចុះ​ជួប​សម្ភាសន៍​ក្រុមប្រឹក្សា​ស្រុក គណៈ​អភិបាល​ស្រុក គណៈកម្មាធិការ​សម្របសម្រួល​បច្ចេកទេស គណៈកម្មាធិការ​ពិគ្រោះ​យោបល់​ស្ត្រី​និង​កុមារ នាយក​រដ្ឋបាល ប្រធាន​ការិយាល័យ និង​មន្ត្រី​ការិយាល័យ​របស់​ស្រុក​បាកាន​ទាក់ទង​នឹង​ការ​អនុវត្ត​ការងារ​របស់​រដ្ឋបាល​ស្រុក​នោះ​ផង​ដែរ។

ឯក​ឧត្ដម សួស ប្រាថ្នា អគ្គ​នាយក​រង​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​មូលដ្ឋាន​ក្រសួង​មហាផ្ទៃ​បាន​ថ្លែង​នៅ​ក្នុង​ពិធី​ជួប​ជាមួយ​រដ្ឋបាល​ខេត្ត​ និង​ស្រុក​ថា ការ​សិក្សា​វាយតម្លៃ​នេះ​មាន​គោលបំណង​ដើម្បី​ពិនិត្យ​មើល​ឡើងវិញ​អំពី​រចនាសម្ព័ន្ធ​គ្រប់គ្រង​និង​របៀបរបប​ធ្វើ​ការងារ​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ដែល​រចនាសម្ព័ន្ធ​គ្រប់គ្រង​និង​របៀបរបប​ធ្វើ​ការងារ​ថ្មី​នេះ ​រាជរដ្ឋាភិបាល​បាន​ដាក់​ឲ្យ​អនុវត្ត​និង​ចាប់តាំង​ពីក្រោយ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ ខេត្ត​ ក្រុង ស្រុក ខណ្ឌ​ឆ្នាំ២០០៩ កន្លង​មក។
ឯកឧត្ដម​បន្ត​ថា៖ «ការ​សិក្សា​វាយតម្លៃ​នេះ​ដើម្បី​ស្វែងយល់​ពី​តម្រូវការ ​សំណូមពរ​ផ្សេងៗ​របស់​រដ្ឋបាល​ខេត្ត ស្រុក​ដែល​កំពុង​អនុវត្ត​ការងារ​ប្រចាំ​ថ្ងៃ​ ដើម្បី​ពិនិត្យមើល​និង​រៀបចំ​លិខិត​បទដ្ឋាន​គតិយុត្តិ​សម្រាប់​អនុវត្ត​និង​ឆ្លើយតប​តម្រូវការ​ជាក់ស្ដែង​នៅ​ពេល​ខាងមុខ​ដែល​ថ្នាក់​ជាតិ​នឹង​ធ្វើការ​ផ្ទេរ​មុខងារ​ក៏​ដូចជា​ធនធាន​ ​ប្រគល់​សិទ្ធិ​អំណាច​ជា​បណ្ដើរ​ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​អនុវត្ត​ក្នុង​នាម​រាជរដ្ឋាភិបាល»។
គួរ​បញ្ជាក់​ថា ការសិក្សា​វាយតម្លៃ​នេះ​នឹង​ធ្វើ​នៅ​គ្រប់​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​ទាំងអស់​នៅ​ទូទាំង​ប្រទេស​កម្ពុជា ដោយ​ក្រុម​ការងារ​វាយតម្លៃ​របស់​សាលាខេត្ត រាជធានី​សាមី​បន្ទាប់​ពី​ក្រុម​ការងារ​សិក្សា​វាយតម្លៃ​ថ្នាក់​ជាតិ​ត្រូវ​បាន​បញ្ចប់​៕

ប្រសាសន៍​​សម្តេចក្រឡាហោម ស ខេង

ស្វែងរក

​សម្លេង​

ប្រសាសន៍ ឯកឧត្តម ស ខេង ក្នុងកិច្ចប្រជុំលើកទី១០របស់ គ.ជ.អ.ប

ប្រសាសន៍ឯកឧត្តម សក់ សេដ្ឋា ក្នុងសិក្ខាសាលាបញ្ចប់គម្រោង PILAC2 (21-01-2015) 

ប្រសាសន៍ឯកឧត្តម សក់ សេដ្ឋា ក្នុង សិក្ខាសាលា ចែករំលែក បទពិសោធន៍ ការផ្ទេរមុខងារ ទៅកាន់ រដ្ឋបាល ថ្នាក់ក្រោមជាតិ

 

ឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប ថ្លែងបើកកិច្ចប្រជុំលើកទី៩ របស់ គ.ជ.អ.ប

ឯកឧត្តម ជាម ប៉េអា ប្រធាន អង្គភាព ត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន នៃ លេខាធិការដ្ឋាន គ.ជ.អ.ប ថ្លែងក្នុង សិក្ខាសាលា ផ្សព្វផ្សាយ ឯកសារ ផែនការ យុទ្ធសាស្ត្រ គណនេយ្យ ភាពសង្គម (14-08-14)

ឯកឧត្តម ងី ច័ន្រ្ទផល រដ្ឋលេខាធិការ ក្រសួង មហាផ្ទៃ ថ្លែងក្នុង សិក្ខាសាលា ផ្សព្វផ្សាយ ឯកសារ យុទ្ធសាស្រ្ត គណនេយ្យ ភាពសង្គម (13-08-14)

ប្រសាសន៍ ឯកឧត្តម លេង វី ថ្លែងក្នុង វគ្គបណ្តុះ បណ្តាល គ្រូឧទ្ទេស រាជធានី ខេត្ត វគ្គ២ ស្តីពី ផែនការ អភិវឌ្ឍន៍ ប្រាំឆ្នាំ និងកម្មវិធី វិនិយោគ បីឆ្នាំ រំកិល រាជធានី ខេត្ត ថ្ងៃទី១៤ កក្កដា ២០១៤

មតិសំណេះសំណាលឯកឧត្ដម សក់ សេដ្ឋា ក្នុងសិក្ខាសាលា សេចក្តីព្រាង អនុក្រឹត្យ ការរៀបចំដីកា ការអនុវត្ត មុខងារជា ជម្រើស នៅថ្នាក់ ក្រោមជាតិ និងឯកសារ ផអ៣ ទី២

ប្រសាសន៍ ឯកឧត្តម លេង វី ថ្លែងក្នុងវគ្គបណ្តុះបណ្តាលគ្រូឧទ្ទេស រាជធានី ខេត្ត ស្តីពីផែនការអភិវឌ្ឍន៍ ប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល រាជធានី ខេត្ត ថ្ងៃទី៧ កក្កដា ២០១៤

កម្មវិធីវិទ្យុៈ ចូលរួមដើម្បីការឆ្លើយតប៖ អង្គការសហគមន៍មូលដ្ឋាន

កម្មវិធីវិទ្យុៈ ចូលរួមដើម្បីការឆ្លើយតប៖ ការចួលរូមរបស់យុវជន

កម្មវិធីវិទ្យុៈ ចូលរួមដើម្បីការឆ្លើយតប៖ ម៉ោងជួបប្រជាពលរដ្ឋ

វេទិកាតុមូលស្តីពី ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋប្រចាំខេត្តកំពត(ថ្ងៃទី២វគ្គ២)

វេទិកាតុមូលស្តីពី ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋប្រចាំខេត្តកំពត(ថ្ងៃទី២វគ្គ១)

វេទិកាតុមូលស្តីពី ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋប្រចាំខេត្តកំពត(ថ្ងៃទី១)

សុន្ទរកថារបស់ឯកឧត្តម ស ខេង ក្នុងកម្មវិធីបិទសិក្ខាសាលាជាតិស្តីពីការ រៀបចំផែនការសកម្មភាព និងថវិកា២០១៤

សុន្ទរកថារបស់ឯកឧត្តម សក់ សេដ្ឋា ក្នុងកម្មវិធីបិទសិក្ខាសាលាជាតិស្តីពីការ រៀបចំផែនការសកម្មភាព និងថវិកា២០១៤

វេទិកាពិភាក្សា ជីវិតយើង សង្គមយើង

វេទិកាពិភាក្សា នៅក្រុងបាត់ដំបង និងពោធិសាត់

ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅកម្ពុជា

ការប្តឹងតវ៉ារបស់ប្រជាពលរដ្ឋ

កិច្ចពិគ្រោះយោបល់នៅថ្នាក់មូល ដ្ឋានរបស់ក្រុមប្រឹក្សាឃុំ សង្កាត់

ដំណើរការសម្រេចចិត្តរបស់ ក្រុមប្រឹក្សា  

 

ការពិគ្រោះយោបល់នៅថ្នាក់ មូលដ្ឋានរបស់ក្រុមប្រឹក្សាស្រុក ក្រុង 

ការផ្សព្វផ្សាយនិងទទួលព័ត៌មាន ពីក្រុមប្រឹក្សា

ប្រជាពលរដ្ឋសកម្ម

លើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋដើម្បីឲ្យមានការឆ្លើយតប

ការចូលរួមរបស់ប្រជាពលរដ្ឋក្នុង កិច្ចប្រជុំប្រចាំខែរបស់ក្រុមប្រឹក្សា ស្រុក ក្រុង

ការចូលរួមនិងទទួលយោបល់របស់យុវវ័យ
និងកុមារក្នុងការសម្រេចចិត្តរបស់ក្រុមប្រឹក្សា

ការចាត់អាទិភាពបញ្ហាក្នុងកម្មវិធីវិនិយោគស្រុក ក្រុង     

ដើម្បីសហគមន៍ក្រុមប្រឹក្សា រដ្ឋបាលថ្នាក់ក្រោមជាតិ

សារប្រយោជន៍នៃការចុះបញ្ជីកំណើត

សារប្រយោជន៍នៃការចុះបញ្ជី
អាពាហ៍ពិពាហ៍

សារប្រយោជន៍នៃការចុះបញ្ជីមរណភាព

បណ្ណាល័យ គ.ជ.អ.ប (NCDD Library)