សារលិខិតរបស់សម្តេចនាយករដ្ឋមន្រ្តី

ឯកឧត្ដម ងី ច័ន្ទ្រផល អញ្ជើញ​ជា​អធិបតីក្នុង​កម្មវិធី​ទស្សនកិច្ច​សិក្សា ស្វែងយល់​អំពី​ការ​អនុវត្ត​គណនេយ្យភាព​សង្គម ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ

 

ប្រភពអត្តបទពី៖ រដ្ឋបាលខេត្តកំពង់ធំ www.kampongthom.gov.kh

 

កំពង់ធំ ១១ កញ្ញា ២០១៧៖ វេទិកាសិក្សាស្វែងយល់ អំពីដំណើរការអនុវត្តការងារគណនេយ្យភាពសង្គមរបស់គណៈកម្មាធិការគ្រប់គ្រងការអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គមនៅថ្នាក់ក្រោមជាតិ (I-SAF PSC) ត្រូវបានរៀបចំឡើងនៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧ នៅរដ្ឋបាលឃុំត្បែង ស្រុកកំពង់ស្វាយ ក្រោមអធិបតីភាព ឯកឧត្ដម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងការអនុវត្តផែនការយុទ្ធសាស្រ្តគណនេយ្យភាពសង្គមនៅថ្នាក់ក្រោមជាតិ អមដំណើរដោយឯកឧត្ដម ញ៉ឹក បានខេង អភិបាលរងខេត្តកំពង់ធំ និងមានអ្នកចូលរួមប្រមាណជិត ២០០នាក់។ 

 

លោក ជា គឹមថាន ប្រធានជាន់ខ្ពស់ប្រចាំតំបន់ព្រះវិហារ-កំពង់ធំ នៃអង្កការទស្សនៈពិភពលោកអន្តរជាតិ-កម្ពុជា បានលើកឡើងថា ផែនការគណនេយ្យភាពសង្គមថ្នាក់ក្រោមជាតិ ដែលជាតំណាងអង្គការសង្គមស៊ីវិល ក្នុងកម្មវិធីបេសកកម្មសិក្សាស្វែងយល់ការអនុវត្តន៍ផែនការគណនេយ្យភាពសង្គម គឺអនុវត្តជាក់ស្ដែង នូវបទពិសោធន៍ល្អ បញ្ហាប្រឈមនានាដែលជួបប្រទះនៅមូលដ្ឋាន និងពិភាក្សា ស្វែងរកដំណោះស្រាយ សំណូមពរ របស់ប្រជាពលរដ្ឋ ជាពិសេសជំរុញកិច្ចសហប្រតិបត្តិការរវាងអង្គការសង្គមស៊ីវិល និងអាជ្ញាធរពាក់ព័ន្ធស្របតាមយុទ្ធសាស្ត្រ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងក្របខណ្ឌលទ្ធិប្រជាធិបតេយ្យ ដើម្បីលើកទឹកចិត្តឲ្យមានការចូលរួម ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រាប់ទាំងប្រជាពលរដ្ឋ និងអាជ្ញាធរ ស្ថាប័នពាក់ព័ន្ធ រួមមាន ក្រុមប្រឹក្សាឃុំ សាលាបឋម និងមណ្ឌលសុខភាព។

 

ឯកឧត្តម ងី ច័ន្ទ្រផល មានប្រសាសន៍លើកឡើងថា នៅក្នុងឆ្នាំ២០១៧នេះ ការអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គម និងកំពុងអនុវត្តក្នុងស្រុកគោលដៅចំនួន ៩៨ នៃខេត្តចំនួន ១៨ ដែលមានអង្គការសង្គមស៊ីវិល ចំនួន ៥ ដោយឡែកក្នុងខេត្តកំពង់ធំ កំពុងអនុវត្តទៅលើស្រុកចំនួន៦ស្រុក ក្នុងចំណោមស្រុកទាំងប្រាំបីរួមមាន ស្រុកកំពង់ស្វាយ ស្រុកសន្ទុក ស្រុកស្ទោង ស្រុកប្រាសាទបល្ល័ង្ក ស្រុកបារាយណ៍ និងស្រុកសណ្ដាន់ ទៅលើឃុំចំនួន ៦៨ឃុំ មណ្ឌលសុខភាព ចំនួន ៤៤មណ្ឌល និងសាលាបឋមសិក្សា ចំនួន ៤៦សាលា។ ឯកឧត្តមបន្ថែមទៀតថា ដើម្បីវាស់ស្ទង់អំពីគុណភាពនៃការអនុវត្តគណេយ្យភាពសង្គម ឲ្យមានប្រសិទ្ធភាព នៃការផ្ដល់សេវាសាធារណៈ ដែលឆ្លុះបញ្ចាំងប្រាំចំណុច រួមមាន៖ ១). គុណភាពព័ត៌មាន ២). ភាពងាយស្រួលក្នុងការទទួលសេវា ៣). ការយកចិត្តទុកដាក់ក្នុងការទទួលអ្នកប្រើប្រាស់សេវា ៤). សេវាផ្តល់តាមគោលការណ៍កំណត់ និងមានអភិបាលកិច្ចល្អ ៥). យន្តការទទួលព័ត៌មានត្រលប់ និងបណ្តឹងតវ៉ារបស់អ្នកប្រើប្រាស់សេវា។ ទន្ទឹមនឹងនោះដែរ ឯកឧត្ដម មានប្រសាសន៍ដោយសង្កត់ធ្ងន់ថា គណនេយ្យភាពសង្គម ដើរតួយ៉ាងសំខាន់ក្នុងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធ លទ្ធិប្រជាធិបតេយ្យហើយជាឧបករណ៍ដ៏សំខាន់ក្នុងការរួមចំណែកពង្រឹងនៃអភិបាលកិច្ចល្អ តាមបែបលទ្ធិប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋាន តាមរយៈការទទួលបាន និងផ្ដល់ព័ត៌មានពីប្រជាពលរដ្ឋយ៉ាងឆាប់រហ័ស ប្រជាពលរដ្ឋមានសិទ្ធិបញ្ចេញមតិយោបល់លើបញ្ហា និងការអភិវឌ្ឍ ភូមិ-ឃុំរបស់ខ្លួន ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយប្រជាពលរដ្ឋក្នុងដំណើរការពិភាក្សា ចរចា ធ្វើឲ្យមានភាពប្រសើរឡើង៕

 

ប្រសាសន៍​​សម្តេចក្រឡាហោម ស ខេង

ស្វែងរក

​សម្លេង​

ប្រសាសន៍ ឯកឧត្តម ស ខេង ក្នុងកិច្ចប្រជុំលើកទី១០របស់ គ.ជ.អ.ប

ប្រសាសន៍ឯកឧត្តម សក់ សេដ្ឋា ក្នុងសិក្ខាសាលាបញ្ចប់គម្រោង PILAC2 (21-01-2015) 

ប្រសាសន៍ឯកឧត្តម សក់ សេដ្ឋា ក្នុង សិក្ខាសាលា ចែករំលែក បទពិសោធន៍ ការផ្ទេរមុខងារ ទៅកាន់ រដ្ឋបាល ថ្នាក់ក្រោមជាតិ

 

ឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប ថ្លែងបើកកិច្ចប្រជុំលើកទី៩ របស់ គ.ជ.អ.ប

ឯកឧត្តម ជាម ប៉េអា ប្រធាន អង្គភាព ត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន នៃ លេខាធិការដ្ឋាន គ.ជ.អ.ប ថ្លែងក្នុង សិក្ខាសាលា ផ្សព្វផ្សាយ ឯកសារ ផែនការ យុទ្ធសាស្ត្រ គណនេយ្យ ភាពសង្គម (14-08-14)

ឯកឧត្តម ងី ច័ន្រ្ទផល រដ្ឋលេខាធិការ ក្រសួង មហាផ្ទៃ ថ្លែងក្នុង សិក្ខាសាលា ផ្សព្វផ្សាយ ឯកសារ យុទ្ធសាស្រ្ត គណនេយ្យ ភាពសង្គម (13-08-14)

ប្រសាសន៍ ឯកឧត្តម លេង វី ថ្លែងក្នុង វគ្គបណ្តុះ បណ្តាល គ្រូឧទ្ទេស រាជធានី ខេត្ត វគ្គ២ ស្តីពី ផែនការ អភិវឌ្ឍន៍ ប្រាំឆ្នាំ និងកម្មវិធី វិនិយោគ បីឆ្នាំ រំកិល រាជធានី ខេត្ត ថ្ងៃទី១៤ កក្កដា ២០១៤

មតិសំណេះសំណាលឯកឧត្ដម សក់ សេដ្ឋា ក្នុងសិក្ខាសាលា សេចក្តីព្រាង អនុក្រឹត្យ ការរៀបចំដីកា ការអនុវត្ត មុខងារជា ជម្រើស នៅថ្នាក់ ក្រោមជាតិ និងឯកសារ ផអ៣ ទី២

ប្រសាសន៍ ឯកឧត្តម លេង វី ថ្លែងក្នុងវគ្គបណ្តុះបណ្តាលគ្រូឧទ្ទេស រាជធានី ខេត្ត ស្តីពីផែនការអភិវឌ្ឍន៍ ប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល រាជធានី ខេត្ត ថ្ងៃទី៧ កក្កដា ២០១៤

កម្មវិធីវិទ្យុៈ ចូលរួមដើម្បីការឆ្លើយតប៖ អង្គការសហគមន៍មូលដ្ឋាន

កម្មវិធីវិទ្យុៈ ចូលរួមដើម្បីការឆ្លើយតប៖ ការចួលរូមរបស់យុវជន

កម្មវិធីវិទ្យុៈ ចូលរួមដើម្បីការឆ្លើយតប៖ ម៉ោងជួបប្រជាពលរដ្ឋ

វេទិកាតុមូលស្តីពី ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋប្រចាំខេត្តកំពត(ថ្ងៃទី២វគ្គ២)

វេទិកាតុមូលស្តីពី ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋប្រចាំខេត្តកំពត(ថ្ងៃទី២វគ្គ១)

វេទិកាតុមូលស្តីពី ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋប្រចាំខេត្តកំពត(ថ្ងៃទី១)

សុន្ទរកថារបស់ឯកឧត្តម ស ខេង ក្នុងកម្មវិធីបិទសិក្ខាសាលាជាតិស្តីពីការ រៀបចំផែនការសកម្មភាព និងថវិកា២០១៤

សុន្ទរកថារបស់ឯកឧត្តម សក់ សេដ្ឋា ក្នុងកម្មវិធីបិទសិក្ខាសាលាជាតិស្តីពីការ រៀបចំផែនការសកម្មភាព និងថវិកា២០១៤

វេទិកាពិភាក្សា ជីវិតយើង សង្គមយើង

វេទិកាពិភាក្សា នៅក្រុងបាត់ដំបង និងពោធិសាត់

ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅកម្ពុជា

ការប្តឹងតវ៉ារបស់ប្រជាពលរដ្ឋ

កិច្ចពិគ្រោះយោបល់នៅថ្នាក់មូល ដ្ឋានរបស់ក្រុមប្រឹក្សាឃុំ សង្កាត់

ដំណើរការសម្រេចចិត្តរបស់ ក្រុមប្រឹក្សា  

 

ការពិគ្រោះយោបល់នៅថ្នាក់ មូលដ្ឋានរបស់ក្រុមប្រឹក្សាស្រុក ក្រុង 

ការផ្សព្វផ្សាយនិងទទួលព័ត៌មាន ពីក្រុមប្រឹក្សា

ប្រជាពលរដ្ឋសកម្ម

លើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋដើម្បីឲ្យមានការឆ្លើយតប

ការចូលរួមរបស់ប្រជាពលរដ្ឋក្នុង កិច្ចប្រជុំប្រចាំខែរបស់ក្រុមប្រឹក្សា ស្រុក ក្រុង

ការចូលរួមនិងទទួលយោបល់របស់យុវវ័យ
និងកុមារក្នុងការសម្រេចចិត្តរបស់ក្រុមប្រឹក្សា

ការចាត់អាទិភាពបញ្ហាក្នុងកម្មវិធីវិនិយោគស្រុក ក្រុង     

ដើម្បីសហគមន៍ក្រុមប្រឹក្សា រដ្ឋបាលថ្នាក់ក្រោមជាតិ

សារប្រយោជន៍នៃការចុះបញ្ជីកំណើត

សារប្រយោជន៍នៃការចុះបញ្ជី
អាពាហ៍ពិពាហ៍

សារប្រយោជន៍នៃការចុះបញ្ជីមរណភាព

បណ្ណាល័យ គ.ជ.អ.ប (NCDD Library)