សារលិខិតរបស់សម្តេចនាយករដ្ឋមន្រ្តី

សិក្ខាសាលា​ផ្លាស់ប្តូរ​មេរៀន​បទពិសោធន៍

 

ការ

 ផ្តល់សេវាសាធារណៈ គឺជាប្រធានបទមួយដ៏សំខាន់សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ដោយសារថា រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបានប្រគល់អាណត្តិក្នុងការបម្រើប្រជាពលរដ្ឋ។ ទោះបីស្ថិតនៅក្រោមបរិយាកាស ច្បាប់តែមួយ ប៉ុន្តែរដ្ឋបាលថ្នាក់ក្រោមជាតិ (SNA) នីមួយៗមានការប្រតិបត្តិ/អនុវត្ត និងប្រើប្រាស់វិធីសាស្រ្តខុសៗគ្នាក្នុងការឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។ ដោយផ្អែកលើបទពិសោធន៍នៅថ្នាក់ក្រោមជាតិ ថ្នាក់ជាតិអាចសិក្សា និងស្វែងយល់អំពីការរៀបចំតាក់តែងគោលនយោបាយកន្លងមក និងកំណត់វិធីសាស្ត្រដែលអាចគាំទ្រថ្នាក់ក្រោមជាតិប្រកបដោយជោគជ័យក្នុងពេលអនាគត។

 

ដើម្បីផ្តល់ឱកាសដល់រដ្ឋបាលថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិបានផ្លាស់ប្តូរ និងចែករំលែកនូវបទពិសោធន៍ពីគ្នាទៅវិញទៅមក កម្មវិធី DAR/GIZ បានរៀបចំនូវសិក្ខាសាលាលើកទីមួយ ស្តីពីការផ្លាស់ប្តូរមេរៀនបទពិសោធន៍នៅសណ្ឋាគារ រ៉ក់រ៉ូយាល់ នៅខេត្តកែប ចាប់ពីថ្ងៃទី២៧–២៨   ខែកក្កដា ឆ្នាំ២០១៧។

 

ក្នុងថ្ងៃទី១នៃសិក្ខាសាលា អ្នកចូលរួមបានពិភាក្សាគ្នាយ៉ាងសកម្មទៅលើប្រធានបទសំខាន់ៗចំនួនបី៖

 

១. តួនាទី ភារកិច្ច សិទ្ធអំណាច និងការផ្តល់សេវារបស់រដ្ឋបាលថ្នាក់ក្រោមជាតិដល់ប្រជាពលរដ្ឋ

 

២. របៀបគ្រប់គ្រងសំរាមនៅមូលដ្ឋាន ដែលជាឧទាហរណ៍មួយនៃការផ្ទេរមុខងារនៅក្នុងក្រុងកំពត និងបាត់ដំបង

 

៣. ការដោះស្រាយក្លិនស្អុយដែលជះពីកសិដ្ឋានចិញ្ចឹមជ្រូក ដែលជាឧទាហរណ៍នៃការសម្របសម្រួលលើការផ្តល់សេវាដល់ប្រជាពលរដ្ឋ ផ្អែកតាមក្របខ័ណ្ឌនៃការអនុវត្តអណត្តិទូទៅនៅក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល (មុខងារជាជម្រើស)។

 

នៅក្នុងសិក្ខាសាលា លោក សុខ សុទ្ធី ប្រធានអង្គភាពវិភាគ និងអភិវឌ្ឍគោលនយោបាយ បានលើកទឹកចិត្តដល់រដ្ឋបាលស្រុកផ្សេងៗនៅខេត្តបាត់ដំបងចាប់ផ្តើមសហការជាមួយកម្មវិធី EU DAR ដោយមិនចាំបាច់រង់ចាំសេចក្តីណែនាំពីថ្នាក់ជាតិ។ នៅពេលពិភាក្សាអំពីបញ្ហាក្លិនស្អុយដែលជះពីកសិដ្ឋានចិញ្ចឹមជ្រូក ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ក៏បានចែករំលែកបញ្ហាស្រដៀងគ្នាដែលគាត់បានជួបប្រទះនៅក្នុងស្រុករបស់គាត់ ទាក់ទងនឹងការបំពុលខ្យល់ និងទឹក ដោយរោងចក្រដំឡូងមីមួយ៕

 

 

ប្រសាសន៍​​សម្តេចក្រឡាហោម ស ខេង

ស្វែងរក

​សម្លេង​

ប្រសាសន៍ ឯកឧត្តម ស ខេង ក្នុងកិច្ចប្រជុំលើកទី១០របស់ គ.ជ.អ.ប

ប្រសាសន៍ឯកឧត្តម សក់ សេដ្ឋា ក្នុងសិក្ខាសាលាបញ្ចប់គម្រោង PILAC2 (21-01-2015) 

ប្រសាសន៍ឯកឧត្តម សក់ សេដ្ឋា ក្នុង សិក្ខាសាលា ចែករំលែក បទពិសោធន៍ ការផ្ទេរមុខងារ ទៅកាន់ រដ្ឋបាល ថ្នាក់ក្រោមជាតិ

 

ឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប ថ្លែងបើកកិច្ចប្រជុំលើកទី៩ របស់ គ.ជ.អ.ប

ឯកឧត្តម ជាម ប៉េអា ប្រធាន អង្គភាព ត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន នៃ លេខាធិការដ្ឋាន គ.ជ.អ.ប ថ្លែងក្នុង សិក្ខាសាលា ផ្សព្វផ្សាយ ឯកសារ ផែនការ យុទ្ធសាស្ត្រ គណនេយ្យ ភាពសង្គម (14-08-14)

ឯកឧត្តម ងី ច័ន្រ្ទផល រដ្ឋលេខាធិការ ក្រសួង មហាផ្ទៃ ថ្លែងក្នុង សិក្ខាសាលា ផ្សព្វផ្សាយ ឯកសារ យុទ្ធសាស្រ្ត គណនេយ្យ ភាពសង្គម (13-08-14)

ប្រសាសន៍ ឯកឧត្តម លេង វី ថ្លែងក្នុង វគ្គបណ្តុះ បណ្តាល គ្រូឧទ្ទេស រាជធានី ខេត្ត វគ្គ២ ស្តីពី ផែនការ អភិវឌ្ឍន៍ ប្រាំឆ្នាំ និងកម្មវិធី វិនិយោគ បីឆ្នាំ រំកិល រាជធានី ខេត្ត ថ្ងៃទី១៤ កក្កដា ២០១៤

មតិសំណេះសំណាលឯកឧត្ដម សក់ សេដ្ឋា ក្នុងសិក្ខាសាលា សេចក្តីព្រាង អនុក្រឹត្យ ការរៀបចំដីកា ការអនុវត្ត មុខងារជា ជម្រើស នៅថ្នាក់ ក្រោមជាតិ និងឯកសារ ផអ៣ ទី២

ប្រសាសន៍ ឯកឧត្តម លេង វី ថ្លែងក្នុងវគ្គបណ្តុះបណ្តាលគ្រូឧទ្ទេស រាជធានី ខេត្ត ស្តីពីផែនការអភិវឌ្ឍន៍ ប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល រាជធានី ខេត្ត ថ្ងៃទី៧ កក្កដា ២០១៤

កម្មវិធីវិទ្យុៈ ចូលរួមដើម្បីការឆ្លើយតប៖ អង្គការសហគមន៍មូលដ្ឋាន

កម្មវិធីវិទ្យុៈ ចូលរួមដើម្បីការឆ្លើយតប៖ ការចួលរូមរបស់យុវជន

កម្មវិធីវិទ្យុៈ ចូលរួមដើម្បីការឆ្លើយតប៖ ម៉ោងជួបប្រជាពលរដ្ឋ

វេទិកាតុមូលស្តីពី ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋប្រចាំខេត្តកំពត(ថ្ងៃទី២វគ្គ២)

វេទិកាតុមូលស្តីពី ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋប្រចាំខេត្តកំពត(ថ្ងៃទី២វគ្គ១)

វេទិកាតុមូលស្តីពី ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋប្រចាំខេត្តកំពត(ថ្ងៃទី១)

សុន្ទរកថារបស់ឯកឧត្តម ស ខេង ក្នុងកម្មវិធីបិទសិក្ខាសាលាជាតិស្តីពីការ រៀបចំផែនការសកម្មភាព និងថវិកា២០១៤

សុន្ទរកថារបស់ឯកឧត្តម សក់ សេដ្ឋា ក្នុងកម្មវិធីបិទសិក្ខាសាលាជាតិស្តីពីការ រៀបចំផែនការសកម្មភាព និងថវិកា២០១៤

វេទិកាពិភាក្សា ជីវិតយើង សង្គមយើង

វេទិកាពិភាក្សា នៅក្រុងបាត់ដំបង និងពោធិសាត់

ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅកម្ពុជា

ការប្តឹងតវ៉ារបស់ប្រជាពលរដ្ឋ

កិច្ចពិគ្រោះយោបល់នៅថ្នាក់មូល ដ្ឋានរបស់ក្រុមប្រឹក្សាឃុំ សង្កាត់

ដំណើរការសម្រេចចិត្តរបស់ ក្រុមប្រឹក្សា  

 

ការពិគ្រោះយោបល់នៅថ្នាក់ មូលដ្ឋានរបស់ក្រុមប្រឹក្សាស្រុក ក្រុង 

ការផ្សព្វផ្សាយនិងទទួលព័ត៌មាន ពីក្រុមប្រឹក្សា

ប្រជាពលរដ្ឋសកម្ម

លើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋដើម្បីឲ្យមានការឆ្លើយតប

ការចូលរួមរបស់ប្រជាពលរដ្ឋក្នុង កិច្ចប្រជុំប្រចាំខែរបស់ក្រុមប្រឹក្សា ស្រុក ក្រុង

ការចូលរួមនិងទទួលយោបល់របស់យុវវ័យ
និងកុមារក្នុងការសម្រេចចិត្តរបស់ក្រុមប្រឹក្សា

ការចាត់អាទិភាពបញ្ហាក្នុងកម្មវិធីវិនិយោគស្រុក ក្រុង     

ដើម្បីសហគមន៍ក្រុមប្រឹក្សា រដ្ឋបាលថ្នាក់ក្រោមជាតិ

សារប្រយោជន៍នៃការចុះបញ្ជីកំណើត

សារប្រយោជន៍នៃការចុះបញ្ជី
អាពាហ៍ពិពាហ៍

សារប្រយោជន៍នៃការចុះបញ្ជីមរណភាព

បណ្ណាល័យ គ.ជ.អ.ប (NCDD Library)