សារលិខិតរបស់សម្តេចនាយករដ្ឋមន្រ្តី

រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ ត្រូវ​បង្កើន​ការ​គ្រប់គ្រង​សំរាម សំណល់រឹង​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព

 

ប្រទេសកម្ពុជាកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័សផ្នែកសេដ្ឋកិច្ច នគរូបនិយកម្ម និងកំណើនប្រជាពលរដ្ឋនៅតាមទីប្រជុំជន ដោយបានបង្កលក្ខណៈកាន់តែប្រសើរឡើងសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋទូទាំងប្រទេស។ ទន្ទឹមនឹងការរីកចម្រើនទាំងអស់នេះ បញ្ហាសំរាម សំណល់រឹងគ្រប់ប្រភេទក៏មានការកើនឡើងផងដែរដែលអាចប៉ះពាល់ដោយផ្ទាល់លើបរិស្ថាន និងជីវិតរស់នៅរបស់ប្រជាពលរដ្ឋ។ 

 

ជាក់ស្ដែងគ្រាន់តែនៅក្នុងរាជធានីភ្នំពេញ គិតត្រឹមខែមិថុនា ឆ្នាំ២០១៧ មានសំរាមចំនួន ២៣៨៥ តោនក្នុងមួយថ្ងៃ ធៀបទៅនឹងខែមិថុនា ឆ្នាំ២០១៦ដូចគ្នា បរិមាណសំរាមមានតែចំនួន ១៩៧១តោនប៉ុណ្ណោះក្នុងមួយថ្ងៃ ពោលគឺបានកើនឡើង៤១៤ តោនក្នុងមួយថ្ងៃ ដែលអាចធ្វើឱ្យទីលានចាក់សំរាមនៅក្នុងរាជធានីភ្នំពេញអាចទទួលសំរាមបានតែក្នុងរយៈពេល៣ឆ្នាំទៀតតែប៉ុណ្ណោះដែលតាមគម្រោងដំបូងវាអាចនឹងពេញរហូតដល់ឆ្នាំ២០៣០។ លើសពីនេះ ទីលានចាក់សំរាមមួយចំនួននៅតាមខេត្ត-ក្រុង ក៏ពេញហួសកម្រិតដែលអាចបង្កឱ្យមានការបំពុលបរិស្ថានគួរឱ្យកត់សម្គាល់ និងអាចក្លាយជាកង្វល់មួយដ៏ធំសម្រាប់សង្គមជាតិទាំងមូល។

 

ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព សំដៅធានាបាននូវសោភ័ណភាព កិច្ចគាំពារសុខភាពសាធារណៈ និងបរិស្ថាន រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យលេខ១១៣ អនក្រ.បក ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧ ស្តីពី “ការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន” ដើម្បីប្រគល់មុខងារសំរាម សំណល់រឹងទីប្រជុំជនទៅឱ្យរដ្ឋបាលរាជធានី ក្រុង និងស្រុក និងជំរុញការធ្វើប្រតិភូកម្មមុខងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជននេះពីរដ្ឋបាលរាជធានី ខេត្ត ទៅឱ្យរដ្ឋបាល ក្រុង ស្រុក ខណ្ឌ។  

 

ក្រោយពេលដែលអនុក្រឹត្យនេះបានចេញឱ្យអនុវត្ត និងដោយមានសេចក្តីណែនាំឱ្យអនុវត្ត រដ្ឋបាលក្រុង ស្រុក ខណ្ឌ ចំនួន២៦ បានអនុវត្តការគ្រប់គ្រងសំរាម សំណល់រឹងនេះ ដោយមានកញ្ចប់ថវិកា សេវាអនាម័យបរិស្ថាន ដែលមានទឹកប្រាក់ប្រមាណពី៥ ទៅ៦ ម៉ឺនដុល្លារសហរដ្ឋអាមេរិកក្នុងមួយឆ្នាំ។ 

ទោះបីជាយ៉ាងនេះក្តី មន្ត្រីជំនាញបានមើលឃើញថា ការគ្រប់គ្រងសំរាម សំណល់រឹង មិនទាន់បានល្អប្រសើរនៅឡើយ ដោយសារមធ្យោបាយគ្រប់គ្រង និងបទដ្ឋានច្បាប់ដែលមានកន្លងមកនៅមិនទាន់ឆ្លើយតបទៅនឹងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព។ ថ្លែងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការអនុវត្តមុខងារគ្រប់គ្រងសំរាម សំណល់រឹង នៅភោជនីយដ្ឋានទន្លេបាសាក់២ នាថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧  ឯកឧត្តម ស៊ូ សាវុធ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអនុប្រធានក្រុមការងារអន្តរក្រសួងគាំទ្រដល់ការអនុវត្តមុខងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន មានប្រសាសន៍ថា “បញ្ហាទាំងនោះទាក់ទងនឹងសេវាប្រមូល ដឹកជញ្ជូននៅមានកម្រិត ជាពិសេសនៅទីប្រជុំជន ក្រុង ស្រុក ជាទូទៅសេវាប្រមូលមិនទាន់ពេលវេលា ទីលានចាក់សម្រាម ទីវាលចំហរមិនមានការរៀបចំតាមបទដ្ឋានបច្ចេកទេសដែលមិនទាន់មានវិធានការកាត់បន្ថយ ឬកែច្នៃ ឬទាញយកធនធានពីសំណល់ត្រូវបានអនុវត្តលក្ខណៈជាប្រព័ន្ធនៅឡើយ”។

 

ការរៀបចំសិក្ខាសាលានេះឡើងក្នុងគោលបំណងផ្សព្វផ្សាយណែនាំអន្តរក្រសួងពីការអនុវត្តមុខងារគ្រប់គ្រងសម្រាម សំណល់រឹងទីប្រជុំជន និងគោលការណ៍ណែនាំបច្ចេកទេសដល់ភាគី   ពាក់ព័ន្ធ ដើម្បីពង្រឹងសមត្ថភាពក្នុងការគ្រប់គ្រងសម្រាម សំណល់រឹង និងជាជំនួយស្មារតីក្នុងការអនុវត្តឱ្យទទួលបានជោគជ័យ។ 

 

អនុក្រឹត្យតម្រូវឱ្យបង្កើតក្រុមការងារអន្តរក្រសួងមួយដែលមានភារកិច្ចដឹកនាំសម្របសម្រួល និងគាំទ្រដល់ការផ្ទេរមុខងារនេះឱ្យបានពេញលេញពីរដ្ឋបាលរាជធានី ខេត្ត ទៅដ្ឋបាលក្រុង ស្រុកខណ្ឌ និងគាំទ្រដល់រដ្ឋបាលក្រុង ស្រុក ក្នុងការអនុវត្តមុខងារនេះឱ្យបានល្អប្រសើរ។ 

 

តាមគម្រោងនៅឆ្នាំ២០១៨ខាងមុខនេះក្រសួងបរិស្ថានគ្រោងបន្ត និងបង្កើតបញ្ចប់ថវិកានេះទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ មួយចំនួនទៀត។ ក្រៅពីកញ្ចប់ថវិកាពិសេសនេះ រដ្ឋបាលក្រុង ស្រុក ខណ្ ក៏មានកញ្ចប់ថវិការបស់ខ្លួនដែលអាចចាត់អាទិភាពលើការគ្រប់គ្រងសំរាម សំណល់រឹងក្នុងករណីចាំបាច់ និងឆ្លើយតបតាមតម្រូវការរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ នីមួយៗផងដែរ។

 

ឯកឧត្តម លេង វី អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារអន្តរក្រសួងគាំទ្រដល់ការអនុវត្តមុខងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន មានប្រសាសន៍ថា “សូមរដ្ឋបាលក្រុង ស្រុក ខណ្ឌទាំងអស់មានការគិតគូរ និងមានភាពម្ចាស់ការ ដោយមិនត្រូវរង់ចាំទាល់តែមានសេចក្តីណែនាំដូចក្រុង ស្រុក ខណ្ឌ ចំនួន២៦នោះឡើយ ព្រោះសំរាមអត់ចាំទេ គឺចេះតែមក ហើយ។ យើងកាន់តែអភិវឌ្ឍ សំរាមក៏កាន់តែកើនដែរ”៕ 

ប្រសាសន៍​​សម្តេចក្រឡាហោម ស ខេង

ស្វែងរក

​សម្លេង​

ប្រសាសន៍ ឯកឧត្តម ស ខេង ក្នុងកិច្ចប្រជុំលើកទី១០របស់ គ.ជ.អ.ប

ប្រសាសន៍ឯកឧត្តម សក់ សេដ្ឋា ក្នុងសិក្ខាសាលាបញ្ចប់គម្រោង PILAC2 (21-01-2015) 

ប្រសាសន៍ឯកឧត្តម សក់ សេដ្ឋា ក្នុង សិក្ខាសាលា ចែករំលែក បទពិសោធន៍ ការផ្ទេរមុខងារ ទៅកាន់ រដ្ឋបាល ថ្នាក់ក្រោមជាតិ

 

ឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប ថ្លែងបើកកិច្ចប្រជុំលើកទី៩ របស់ គ.ជ.អ.ប

ឯកឧត្តម ជាម ប៉េអា ប្រធាន អង្គភាព ត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន នៃ លេខាធិការដ្ឋាន គ.ជ.អ.ប ថ្លែងក្នុង សិក្ខាសាលា ផ្សព្វផ្សាយ ឯកសារ ផែនការ យុទ្ធសាស្ត្រ គណនេយ្យ ភាពសង្គម (14-08-14)

ឯកឧត្តម ងី ច័ន្រ្ទផល រដ្ឋលេខាធិការ ក្រសួង មហាផ្ទៃ ថ្លែងក្នុង សិក្ខាសាលា ផ្សព្វផ្សាយ ឯកសារ យុទ្ធសាស្រ្ត គណនេយ្យ ភាពសង្គម (13-08-14)

ប្រសាសន៍ ឯកឧត្តម លេង វី ថ្លែងក្នុង វគ្គបណ្តុះ បណ្តាល គ្រូឧទ្ទេស រាជធានី ខេត្ត វគ្គ២ ស្តីពី ផែនការ អភិវឌ្ឍន៍ ប្រាំឆ្នាំ និងកម្មវិធី វិនិយោគ បីឆ្នាំ រំកិល រាជធានី ខេត្ត ថ្ងៃទី១៤ កក្កដា ២០១៤

មតិសំណេះសំណាលឯកឧត្ដម សក់ សេដ្ឋា ក្នុងសិក្ខាសាលា សេចក្តីព្រាង អនុក្រឹត្យ ការរៀបចំដីកា ការអនុវត្ត មុខងារជា ជម្រើស នៅថ្នាក់ ក្រោមជាតិ និងឯកសារ ផអ៣ ទី២

ប្រសាសន៍ ឯកឧត្តម លេង វី ថ្លែងក្នុងវគ្គបណ្តុះបណ្តាលគ្រូឧទ្ទេស រាជធានី ខេត្ត ស្តីពីផែនការអភិវឌ្ឍន៍ ប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល រាជធានី ខេត្ត ថ្ងៃទី៧ កក្កដា ២០១៤

កម្មវិធីវិទ្យុៈ ចូលរួមដើម្បីការឆ្លើយតប៖ អង្គការសហគមន៍មូលដ្ឋាន

កម្មវិធីវិទ្យុៈ ចូលរួមដើម្បីការឆ្លើយតប៖ ការចួលរូមរបស់យុវជន

កម្មវិធីវិទ្យុៈ ចូលរួមដើម្បីការឆ្លើយតប៖ ម៉ោងជួបប្រជាពលរដ្ឋ

វេទិកាតុមូលស្តីពី ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋប្រចាំខេត្តកំពត(ថ្ងៃទី២វគ្គ២)

វេទិកាតុមូលស្តីពី ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋប្រចាំខេត្តកំពត(ថ្ងៃទី២វគ្គ១)

វេទិកាតុមូលស្តីពី ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋប្រចាំខេត្តកំពត(ថ្ងៃទី១)

សុន្ទរកថារបស់ឯកឧត្តម ស ខេង ក្នុងកម្មវិធីបិទសិក្ខាសាលាជាតិស្តីពីការ រៀបចំផែនការសកម្មភាព និងថវិកា២០១៤

សុន្ទរកថារបស់ឯកឧត្តម សក់ សេដ្ឋា ក្នុងកម្មវិធីបិទសិក្ខាសាលាជាតិស្តីពីការ រៀបចំផែនការសកម្មភាព និងថវិកា២០១៤

វេទិកាពិភាក្សា ជីវិតយើង សង្គមយើង

វេទិកាពិភាក្សា នៅក្រុងបាត់ដំបង និងពោធិសាត់

ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅកម្ពុជា

ការប្តឹងតវ៉ារបស់ប្រជាពលរដ្ឋ

កិច្ចពិគ្រោះយោបល់នៅថ្នាក់មូល ដ្ឋានរបស់ក្រុមប្រឹក្សាឃុំ សង្កាត់

ដំណើរការសម្រេចចិត្តរបស់ ក្រុមប្រឹក្សា  

 

ការពិគ្រោះយោបល់នៅថ្នាក់ មូលដ្ឋានរបស់ក្រុមប្រឹក្សាស្រុក ក្រុង 

ការផ្សព្វផ្សាយនិងទទួលព័ត៌មាន ពីក្រុមប្រឹក្សា

ប្រជាពលរដ្ឋសកម្ម

លើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋដើម្បីឲ្យមានការឆ្លើយតប

ការចូលរួមរបស់ប្រជាពលរដ្ឋក្នុង កិច្ចប្រជុំប្រចាំខែរបស់ក្រុមប្រឹក្សា ស្រុក ក្រុង

ការចូលរួមនិងទទួលយោបល់របស់យុវវ័យ
និងកុមារក្នុងការសម្រេចចិត្តរបស់ក្រុមប្រឹក្សា

ការចាត់អាទិភាពបញ្ហាក្នុងកម្មវិធីវិនិយោគស្រុក ក្រុង     

ដើម្បីសហគមន៍ក្រុមប្រឹក្សា រដ្ឋបាលថ្នាក់ក្រោមជាតិ

សារប្រយោជន៍នៃការចុះបញ្ជីកំណើត

សារប្រយោជន៍នៃការចុះបញ្ជី
អាពាហ៍ពិពាហ៍

សារប្រយោជន៍នៃការចុះបញ្ជីមរណភាព

បណ្ណាល័យ គ.ជ.អ.ប (NCDD Library)