សារលិខិតរបស់សម្តេចនាយករដ្ឋមន្រ្តី

ការ​ផ្ទេរ​មុខងារ​នឹង​ត្រូវ​ផ្ទេរ​ទាំង​ធនធាន​មនុស្ស​ និង​ហិរញ្ញវត្ថុ​ទៅ​រដ្ឋ​បាល​ក្រុង​ ស្រុក​ ខណ្ឌ

 


ភ្នំពេញ ០៣ សីហា ២០១៧៖ ស្របតាមគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្ទេរមុខងារ និងតួនាទីជាបន្តបន្ទាប់ទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសរដ្ឋបាលក្រុងស្រុកខណ្ឌ ដើម្បីជំរុញការផ្តល់សេវាសាធារណៈឱ្យកាន់តែកៀកទៅប្រជាពលរដ្ឋ។ ក្នុងនោះការផ្ទេរមុខងារជាចម្បងផ្តោតលើវិស័យអប់រំនិងវិស័យសុខាភិបាលដែលត្រូវដាក់ឱ្យអនុវត្តមុនគេរីឯវិស័យផ្សេងៗនឹងត្រូវធ្វើតាមក្រោយជាបន្តបន្ទាប់។ 

 

ថ្លែងនៅក្នុងសិក្ខាសាលាស្តីពី“ការពិនិត្យ និងពិគ្រោះយោបល់អំពីស្ថានភាពនៃការអនុវត្តការងារនៅរដ្ឋបាលក្រុងស្រុកខណ្ឌ”នៅថ្ងៃទី៣១ ខែ កក្កដា ឆ្នាំ២០១៧  នៅសាលប្រជុំភោជនីយ៍ដ្ឋានទន្លេបាសាក់២  ឯកឧត្តម ង៉ាន់ ចំរើន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានប្រតិបត្តិលេខាធិការដ្ឋាន គ.ជ.អ.ប បានមានប្រសាសន៍ថា តាមរយៈការសិក្សាពីបទពិសោធន៍នៃបណ្តាប្រទេសមួយចំនួនក្នុងតំបន់ និងពិភពលោក លោកសង្កេតឃើញថា ការផ្ទេរមុខងារទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិដែលមិនមានការផ្ទេរទាំងធនធានមនុស្ស និងធនធានហិរញ្ញវត្ថុទៅជាមួយនោះគឺជាហានិភ័យខ្ពស់បំផុតក្នុងការដំណើរការអនុវត្ត និងគ្រប់គ្រង។ 

 

ចំពោះការផ្ទេរមុខងារពីថ្នាក់ជាតិទៅថ្នាក់ក្រោមជាតិនៅប្រទេសកម្ពុជាវិញ ឯកឧត្តម មានប្រសាសន៍ថា “ថ្នាក់ជាតិនឹងជៀសវាងឱ្យបាននូវការផ្ទេរមុខងារណាដែលគ្មានភ្ជាប់ធនធានទៅជាមួយដែលរួមមានទាំងធនធានមនុស្ស និងធនធានហិរញ្ញវត្ថុ។” ក្នុងន័យនេះ ឯកឧត្តមសង្កត់ធ្ងន់ថា ចំពោះធនធានមនុស្ស រាល់មុខងារណាដែលត្រូវបានផ្ទេរទៅមន្ត្រីដែលធ្លាប់បំពេញមុខងារនោះត្រូវតែផ្ទេរទៅជាមួយក្រោមការគ្រប់គ្រងរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ។ រីឯធនធានហិរញ្ញវត្ថុនឹងមានភ្ជាប់ទាំងថវិកា និងទ្រព្យសម្បត្តិថែមទៀត ដើម្បីធានាដល់ការអនុវត្តការងារឱ្យមានប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។

ឯកឧត្តម ង៉ាន់ ចំរើន មានប្រសាសន៍បន្ថែមថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធកំពុងខិតខំកែសម្រួលនូវអង្គនីមួយៗដូចជាអង្គលក្ខន្តិកៈដោយឡែក អង្គមន្ត្រីអប់រំ អង្គមន្ត្រីសុខាភិបាល អង្គមន្ត្រីបច្ចេកទេស-ល- ធ្វើយ៉ាងណាឱ្យតួនាទី និងមុខតំណែងមន្ត្រីដែលត្រូវផ្ទេរទៅបម្រើការងារនៅរដ្ឋបាលក្រុង ស្រុក ខណ្ឌទាំងនោះ នៅតែមានតួនាទី និងឋាន្តរសក្តិរបស់ខ្លួនដដែលនៅថ្នាក់ជាតិ ដោយមិនបាត់បង់ទៅណាឡើយ។ ការធ្វើបែបនេះ ដើម្បីធានាថាធនធានមនុស្សដែលត្រូវអនុវត្តការងារមិនមែនមានតែនៅថ្នាក់ជាតិឡើយ ពោលនៅថ្នាក់ក្រោមជាតិក៏មានមន្ត្រីមានសមត្ថភាពអាចបំពេញការងារបានដូចគ្នាផងដែរ។ 

 

ទន្ទឹមនឹងកិច្ចខិតខំប្រឹងប្រែងនេះ ឯកឧត្តម ង៉ាន់ ចំរើន ក៏បានក្រើនរំលឹងដល់អភិបាលរងរាជធានី ខេត្ត ប្រធានក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អភិបាលក្រុង ស្រុក ខណ្ឌ និងអ្នកពាក់ព័ន្ធនានាសិក្សាឱ្យបានស៊ីជម្រៅបន្ថែមទៀតទាក់ទងនឹងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងការផ្ទេរមុខងារនានា ព្រោះពេលកន្លងមក ឯកឧត្តមសង្កេតឃើញថា ថ្នាក់ដឹកនាំក្រុង ស្រុក ខណ្ឌ មានការធ្វេសប្រហែស ហើយនៅពេលធ្វេសប្រហែសធ្វើឱ្យមានបញ្ហាក្នុងការគ្រប់គ្រង ដែលវាទាក់ទងនឹងសមត្ថភាពរបស់មន្ត្រីគ្រប់គ្រងទាំងនោះ។ ស្របជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានស្នើឱ្យរដ្ឋបាលថ្នាក់ជាតិពិនិត្យ និងតាមដានឱ្យបានច្បាស់លាស់បន្ថែមទៀតអំពីគោលនយោបាយនានាដែលត្រូវដាក់ឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌអនុវត្ត ដើម្បីឱ្យស្របទៅតាមភូមិសាស្ត្រ និងបញ្ហាផ្សេងៗដែលរដ្ឋបាលនីមួយៗជួបប្រទះ។ 

 

ក្រៅពីការពង្រឹងសមត្ថភាព បញ្ហាថវិកាក៏ជាកង្វល់មួយដ៏ធំផងដែរ ព្រោះប្រទេសកម្ពុជាបានក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប តែថវិកាសម្រាប់ប្រើប្រាស់នៅថ្នាក់ក្រោមជាតិដែលត្រូវឆ្លើយតបនឹងតម្រូវការជាច្រើន និងចេះតែកើនឡើងលើសលប់នោះមិនទាន់គ្រប់គ្រាន់នៅឡើយ។ គ្រាន់តែការផ្ទេរផ្នែកអប់រំ ខាងបឋមសិក្សាតែមួយ ឬការផ្ទេរការិយាល័យស្រុកប្រតិបត្តិឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ថវិកានឹងឡើងចន្លោះពី២ទៅ៣លានដុល្លារសហរដ្ឋអាមេរិកនៅក្នុងរដ្ឋបាលនីមួយ។ រីឯបុគ្គលិករបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ នីមួយៗអាចនឹងឡើងជិត១០០០នាក់។ 

 

នៅឆ្នាំ២០១៨ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនឹងបន្ថែមថវិកាប្រមាណ២លានដុល្លារសហរដ្ឋអាមេរិកបន្ថែមទៀតទៅឱ្យមូលនិធិក្រុង ស្រុក ខណ្ឌទូទាំងប្រទេស ដែលថវិកាបន្ថែមនេះបានមកពីការជួយឧបត្ថម្ភពីសហគមន៍អឺរ៉ុបសម្រាប់គម្រោងអភិវឌ្ឍន៍ មិនមែនសម្រាប់ប្រើប្រាស់ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធឡើយ។ 

 

ក្រៅពីការពិនិត្យស្ថានភាពនៃការអនុវត្តតួនាទី ភារកិច្ចរបស់រដ្ឋបាល ក្រុង ស្រុក ខណ្ឌ តាមក្របខ័ណ្ឌគតិយុត្តពាក់ព័ន្ធនឹងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងដើម្បីក្តាប់បាននូវបញ្ហាប្រឈមនានា ក្នុងការអនុវត្តកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ កិច្ចប្រជុំនេះនឹងផ្តល់ឱកាសឱ្យក្រុមប្រឹក្សា និងអភិបាលក្រុង ស្រុក ខណ្ឌ ទាំងអស់ផ្តល់យោបល់ដល់ថ្នាក់ជាតិពីដំណើរការវិវត្ត និងកិច្ចការងារដទៃទៀតដែលត្រូវបន្តធ្វើ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌនីមួយៗ។  

 

សិក្ខាសាលានេះមានការចូលរួមពី អភិបាលរងរាជធានី ខេត្ត ប្រធានក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អភិបាលក្រុង ស្រុក ខណ្ឌ និងអ្នកពាក់ព័ន្ធនានាប្រមាណជា ៤៥០នាក់ នឹងបន្តពិភាក្សាលើប្រធានបទពាក់ព័ន្ធសំខាន់ៗរួមមាន៖ ១). ការផ្ទេរមុខងារ ២). ការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្ស ៣). ការគ្រប់គ្រងហិរញ្ញវត្ថុក្រុង ស្រុក ៤). ប្រព័ន្ធ ផែនការក្រុង ស្រុក ខណ្ឌ ៥). ការផ្តល់សេវារដ្ឋបាលនៅថ្នាក់ក្រុង ស្រុក ខណ្ឌ ការិយាល័យច្រកចេញចូលតែមួយ ៦). ទំនាក់ទំនងអន្តររដ្ឋបាល និងការគាំទ្រឃុំ សង្កាត់ ៧). ការងារគណនេយ្យភាពសង្គមរបស់រដ្ឋបាលស្រុក និងប្រព័ន្ធទិន្នន័យព័ត៌មានសម្រាប់ការគ្រប់គ្រងរបស់ក្រុង ស្រុក ខណ្ឌ និង ៨). ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានក្នុងភាពជាដៃគូផងដែរ៕

ប្រសាសន៍​​សម្តេចក្រឡាហោម ស ខេង

ស្វែងរក

​សម្លេង​

ប្រសាសន៍ ឯកឧត្តម ស ខេង ក្នុងកិច្ចប្រជុំលើកទី១០របស់ គ.ជ.អ.ប

ប្រសាសន៍ឯកឧត្តម សក់ សេដ្ឋា ក្នុងសិក្ខាសាលាបញ្ចប់គម្រោង PILAC2 (21-01-2015) 

ប្រសាសន៍ឯកឧត្តម សក់ សេដ្ឋា ក្នុង សិក្ខាសាលា ចែករំលែក បទពិសោធន៍ ការផ្ទេរមុខងារ ទៅកាន់ រដ្ឋបាល ថ្នាក់ក្រោមជាតិ

 

ឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប ថ្លែងបើកកិច្ចប្រជុំលើកទី៩ របស់ គ.ជ.អ.ប

ឯកឧត្តម ជាម ប៉េអា ប្រធាន អង្គភាព ត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន នៃ លេខាធិការដ្ឋាន គ.ជ.អ.ប ថ្លែងក្នុង សិក្ខាសាលា ផ្សព្វផ្សាយ ឯកសារ ផែនការ យុទ្ធសាស្ត្រ គណនេយ្យ ភាពសង្គម (14-08-14)

ឯកឧត្តម ងី ច័ន្រ្ទផល រដ្ឋលេខាធិការ ក្រសួង មហាផ្ទៃ ថ្លែងក្នុង សិក្ខាសាលា ផ្សព្វផ្សាយ ឯកសារ យុទ្ធសាស្រ្ត គណនេយ្យ ភាពសង្គម (13-08-14)

ប្រសាសន៍ ឯកឧត្តម លេង វី ថ្លែងក្នុង វគ្គបណ្តុះ បណ្តាល គ្រូឧទ្ទេស រាជធានី ខេត្ត វគ្គ២ ស្តីពី ផែនការ អភិវឌ្ឍន៍ ប្រាំឆ្នាំ និងកម្មវិធី វិនិយោគ បីឆ្នាំ រំកិល រាជធានី ខេត្ត ថ្ងៃទី១៤ កក្កដា ២០១៤

មតិសំណេះសំណាលឯកឧត្ដម សក់ សេដ្ឋា ក្នុងសិក្ខាសាលា សេចក្តីព្រាង អនុក្រឹត្យ ការរៀបចំដីកា ការអនុវត្ត មុខងារជា ជម្រើស នៅថ្នាក់ ក្រោមជាតិ និងឯកសារ ផអ៣ ទី២

ប្រសាសន៍ ឯកឧត្តម លេង វី ថ្លែងក្នុងវគ្គបណ្តុះបណ្តាលគ្រូឧទ្ទេស រាជធានី ខេត្ត ស្តីពីផែនការអភិវឌ្ឍន៍ ប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល រាជធានី ខេត្ត ថ្ងៃទី៧ កក្កដា ២០១៤

កម្មវិធីវិទ្យុៈ ចូលរួមដើម្បីការឆ្លើយតប៖ អង្គការសហគមន៍មូលដ្ឋាន

កម្មវិធីវិទ្យុៈ ចូលរួមដើម្បីការឆ្លើយតប៖ ការចួលរូមរបស់យុវជន

កម្មវិធីវិទ្យុៈ ចូលរួមដើម្បីការឆ្លើយតប៖ ម៉ោងជួបប្រជាពលរដ្ឋ

វេទិកាតុមូលស្តីពី ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋប្រចាំខេត្តកំពត(ថ្ងៃទី២វគ្គ២)

វេទិកាតុមូលស្តីពី ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋប្រចាំខេត្តកំពត(ថ្ងៃទី២វគ្គ១)

វេទិកាតុមូលស្តីពី ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋប្រចាំខេត្តកំពត(ថ្ងៃទី១)

សុន្ទរកថារបស់ឯកឧត្តម ស ខេង ក្នុងកម្មវិធីបិទសិក្ខាសាលាជាតិស្តីពីការ រៀបចំផែនការសកម្មភាព និងថវិកា២០១៤

សុន្ទរកថារបស់ឯកឧត្តម សក់ សេដ្ឋា ក្នុងកម្មវិធីបិទសិក្ខាសាលាជាតិស្តីពីការ រៀបចំផែនការសកម្មភាព និងថវិកា២០១៤

វេទិកាពិភាក្សា ជីវិតយើង សង្គមយើង

វេទិកាពិភាក្សា នៅក្រុងបាត់ដំបង និងពោធិសាត់

ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅកម្ពុជា

ការប្តឹងតវ៉ារបស់ប្រជាពលរដ្ឋ

កិច្ចពិគ្រោះយោបល់នៅថ្នាក់មូល ដ្ឋានរបស់ក្រុមប្រឹក្សាឃុំ សង្កាត់

ដំណើរការសម្រេចចិត្តរបស់ ក្រុមប្រឹក្សា  

 

ការពិគ្រោះយោបល់នៅថ្នាក់ មូលដ្ឋានរបស់ក្រុមប្រឹក្សាស្រុក ក្រុង 

ការផ្សព្វផ្សាយនិងទទួលព័ត៌មាន ពីក្រុមប្រឹក្សា

ប្រជាពលរដ្ឋសកម្ម

លើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋដើម្បីឲ្យមានការឆ្លើយតប

ការចូលរួមរបស់ប្រជាពលរដ្ឋក្នុង កិច្ចប្រជុំប្រចាំខែរបស់ក្រុមប្រឹក្សា ស្រុក ក្រុង

ការចូលរួមនិងទទួលយោបល់របស់យុវវ័យ
និងកុមារក្នុងការសម្រេចចិត្តរបស់ក្រុមប្រឹក្សា

ការចាត់អាទិភាពបញ្ហាក្នុងកម្មវិធីវិនិយោគស្រុក ក្រុង     

ដើម្បីសហគមន៍ក្រុមប្រឹក្សា រដ្ឋបាលថ្នាក់ក្រោមជាតិ

សារប្រយោជន៍នៃការចុះបញ្ជីកំណើត

សារប្រយោជន៍នៃការចុះបញ្ជី
អាពាហ៍ពិពាហ៍

សារប្រយោជន៍នៃការចុះបញ្ជីមរណភាព

បណ្ណាល័យ គ.ជ.អ.ប (NCDD Library)