សារលិខិតរបស់សម្តេចនាយករដ្ឋមន្រ្តី

វគ្គ​បណ្ដុះបណ្ដាល​គ្រូ​បង្គោលថ្នាក់​ខេត្ត​​ស្ដីពី «ការ​ប្រើប្រាស់​ប្រព័ន្ធ​ត្រួត​ពិនិត្យ​ តាមដាន​ការ​អនុវត្ត​សកម្មភាព​គណនេយ្យ​ភាព​សង្គម​»

 

ភ្នំពេញ ២១ កុម្ភៈ ២០១៧៖  លេខាធិការដ្ឋាន គ.ជ.អ.ប បានរៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលថ្នាក់ខេត្តស្ដីពី «ការប្រើប្រាស់ប្រព័ន្ធត្រួតពិនិត្យ តាមដានការអនុវត្តសកម្មភាពគណនេយ្យភាពសង្គម» ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ នៅសណ្ឋាគារសុខា ភ្នំពេញ។ ក្នុងគោលបំណងពង្រឹងសមត្ថភាពដល់មន្ត្រីអនុវត្តការងារគណនេយ្យភាពសង្គមនៅថ្នាក់ខេត្តឱ្យយល់ច្បាស់ពីវដ្ដនៃគណនេយ្យភាពសង្គម និងលំហូរនៃដំណើរការប្រមូលទិន្នន័យទាំងបីវិស័យ (រដ្ឋបាលឃុំ សាលាបឋម និងមណ្ឌលសុខភាព) រហូតដល់ការបញ្ចូលទិន្នន័យទាំងបីវិស័យទៅក្នុងប្រព័ន្ធត្រួតពិនិត្យ តាមដានការអនុវត្តសកម្មភាពគណនេយ្យភាពសង្គម ដើម្បីបោះពុម្ពទិន្នន័យលទ្ធផលការងារ (Post-On)ដែលមានគុណភាពដល់អ្នកពាក់ព័ន្ធសម្រាប់ប្រើប្រាស់។

 

ឯកឧត្ដម ជាម ប៉េអា អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងជាប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន មានប្រសាសន៍បើកវគ្គបណ្ដុះបណ្ដាលផ្ដោតទៅលើការចូលរួមរបស់ថ្នាក់ដឹកនាំ ខេត្ត ជាពិសេសប្រធានគ្រប់គ្រងមណ្ឌលអភិវឌ្ឍន៍ធនធានមនុស្សក្នុងការរៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោល(TOT) ទៅរដ្ឋបាលខេត្ត គឺសំដៅត្រង់ទៅមណ្ឌលអភិវឌ្ឍន៍ធនធានមនុស្ស ដើម្បីទទួលនូវកិច្ចការងារនេះ បន្តទៅថ្នាក់ស្រុក និងភូមិ ពីព្រោះការសម្រេចនៅក្នុងក្រមខណ្ឌផែនការ៣ឆ្នាំ ថាថ្នាក់ជាតិមិនមានលទ្ធភាពក្នុងការគាំទ្រត្រង់ទៅថ្នាក់ស្រុកទេ។

 

ឯកឧត្ដម ជាម ប៉េអា បន្តថា៖ បន្ទាប់ពីវគ្គនេះទៅតាមរយៈមន្ត្រីបង្គោលរបស់យើងលើកផែនការសកម្មភាព និងកញ្ចប់ថវិកាដែលមានហើយ ព្យាយាមបណ្ដុះបណ្ដាលពីការប្រមូល និងបញ្ចូលទិន្នន័យព័ត៌មានឱ្យបានច្បាស់លាស់ ពោលគឺមានភាពទទួលខុសត្រូវ និងគុណភាពទិន្នន័យព័ត៌មាន។

 

មតិយោបល់ផ្ដាំផ្ញើរបស់ ឯកឧត្ដម ជាម ប៉េអា ថា៖ «សូមប្រធានមណ្ឌលអភិវឌ្ឍន៍ធនធានមនុស្សគ្រប់ខេត្តទាំងអស់ពេលដែលបើកវគ្គទៅថ្នាក់ស្រុក សូមអញ្ជើញប្រធានមន្ទីរសុខាភិបាល មន្ទីរអប់រំ ចូលរួមដើម្បីឱ្យលោកបានបកស្រាយឱ្យច្បាស់នូវព័ត៌មាននានា។ យើងខ្ញុំសូមលើកទឹកចិត្តខាងមន្ទីរទាំង២នេះ ចូលរួមជាចាំបាច់ ដើម្បីជាយន្តការសម្របសម្រួលទៅថ្នាក់ស្រុកឱ្យមានការសហការគ្នាឱ្យកាន់តែប្រសើរឡើងជាងនេះទៅទៀត»។

 

គួរបញ្ជាក់ថាការអនុវត្តការងារគណនេយ្យភាពសង្គមនៅឆ្នាំ២០១៧នេះ នឹងត្រូវអនុវត្តលើស្រុកគោលដៅចំនួន៩៨ នៃខេត្តចំនួន១៨ រួមមាន៖ ខេត្តបន្ទាយមានជ័យ សៀមរាប បាត់ដំបង ពោធិ៍សាត់ កំពង់ធំ ត្បូងឃ្មុំ ព្រៃវែង រតនគិរី មណ្ឌលគិរី កោះកុង កំពត ប៉ៃលិន ស្វាយរៀង ក្រចេះ កំពង់ស្ពឺ ស្ទឹងត្រែង ព្រះវិហារ និងខេត្តកំពង់ឆ្នាំង៕

ប្រសាសន៍​​សម្តេចក្រឡាហោម ស ខេង

ស្វែងរក

​សម្លេង​

ប្រសាសន៍ ឯកឧត្តម ស ខេង ក្នុងកិច្ចប្រជុំលើកទី១០របស់ គ.ជ.អ.ប

ប្រសាសន៍ឯកឧត្តម សក់ សេដ្ឋា ក្នុងសិក្ខាសាលាបញ្ចប់គម្រោង PILAC2 (21-01-2015) 

ប្រសាសន៍ឯកឧត្តម សក់ សេដ្ឋា ក្នុង សិក្ខាសាលា ចែករំលែក បទពិសោធន៍ ការផ្ទេរមុខងារ ទៅកាន់ រដ្ឋបាល ថ្នាក់ក្រោមជាតិ

 

ឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប ថ្លែងបើកកិច្ចប្រជុំលើកទី៩ របស់ គ.ជ.អ.ប

ឯកឧត្តម ជាម ប៉េអា ប្រធាន អង្គភាព ត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន នៃ លេខាធិការដ្ឋាន គ.ជ.អ.ប ថ្លែងក្នុង សិក្ខាសាលា ផ្សព្វផ្សាយ ឯកសារ ផែនការ យុទ្ធសាស្ត្រ គណនេយ្យ ភាពសង្គម (14-08-14)

ឯកឧត្តម ងី ច័ន្រ្ទផល រដ្ឋលេខាធិការ ក្រសួង មហាផ្ទៃ ថ្លែងក្នុង សិក្ខាសាលា ផ្សព្វផ្សាយ ឯកសារ យុទ្ធសាស្រ្ត គណនេយ្យ ភាពសង្គម (13-08-14)

ប្រសាសន៍ ឯកឧត្តម លេង វី ថ្លែងក្នុង វគ្គបណ្តុះ បណ្តាល គ្រូឧទ្ទេស រាជធានី ខេត្ត វគ្គ២ ស្តីពី ផែនការ អភិវឌ្ឍន៍ ប្រាំឆ្នាំ និងកម្មវិធី វិនិយោគ បីឆ្នាំ រំកិល រាជធានី ខេត្ត ថ្ងៃទី១៤ កក្កដា ២០១៤

មតិសំណេះសំណាលឯកឧត្ដម សក់ សេដ្ឋា ក្នុងសិក្ខាសាលា សេចក្តីព្រាង អនុក្រឹត្យ ការរៀបចំដីកា ការអនុវត្ត មុខងារជា ជម្រើស នៅថ្នាក់ ក្រោមជាតិ និងឯកសារ ផអ៣ ទី២

ប្រសាសន៍ ឯកឧត្តម លេង វី ថ្លែងក្នុងវគ្គបណ្តុះបណ្តាលគ្រូឧទ្ទេស រាជធានី ខេត្ត ស្តីពីផែនការអភិវឌ្ឍន៍ ប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល រាជធានី ខេត្ត ថ្ងៃទី៧ កក្កដា ២០១៤

កម្មវិធីវិទ្យុៈ ចូលរួមដើម្បីការឆ្លើយតប៖ អង្គការសហគមន៍មូលដ្ឋាន

កម្មវិធីវិទ្យុៈ ចូលរួមដើម្បីការឆ្លើយតប៖ ការចួលរូមរបស់យុវជន

កម្មវិធីវិទ្យុៈ ចូលរួមដើម្បីការឆ្លើយតប៖ ម៉ោងជួបប្រជាពលរដ្ឋ

វេទិកាតុមូលស្តីពី ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋប្រចាំខេត្តកំពត(ថ្ងៃទី២វគ្គ២)

វេទិកាតុមូលស្តីពី ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋប្រចាំខេត្តកំពត(ថ្ងៃទី២វគ្គ១)

វេទិកាតុមូលស្តីពី ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋប្រចាំខេត្តកំពត(ថ្ងៃទី១)

សុន្ទរកថារបស់ឯកឧត្តម ស ខេង ក្នុងកម្មវិធីបិទសិក្ខាសាលាជាតិស្តីពីការ រៀបចំផែនការសកម្មភាព និងថវិកា២០១៤

សុន្ទរកថារបស់ឯកឧត្តម សក់ សេដ្ឋា ក្នុងកម្មវិធីបិទសិក្ខាសាលាជាតិស្តីពីការ រៀបចំផែនការសកម្មភាព និងថវិកា២០១៤

វេទិកាពិភាក្សា ជីវិតយើង សង្គមយើង

វេទិកាពិភាក្សា នៅក្រុងបាត់ដំបង និងពោធិសាត់

ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅកម្ពុជា

ការប្តឹងតវ៉ារបស់ប្រជាពលរដ្ឋ

កិច្ចពិគ្រោះយោបល់នៅថ្នាក់មូល ដ្ឋានរបស់ក្រុមប្រឹក្សាឃុំ សង្កាត់

ដំណើរការសម្រេចចិត្តរបស់ ក្រុមប្រឹក្សា  

 

ការពិគ្រោះយោបល់នៅថ្នាក់ មូលដ្ឋានរបស់ក្រុមប្រឹក្សាស្រុក ក្រុង 

ការផ្សព្វផ្សាយនិងទទួលព័ត៌មាន ពីក្រុមប្រឹក្សា

ប្រជាពលរដ្ឋសកម្ម

លើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋដើម្បីឲ្យមានការឆ្លើយតប

ការចូលរួមរបស់ប្រជាពលរដ្ឋក្នុង កិច្ចប្រជុំប្រចាំខែរបស់ក្រុមប្រឹក្សា ស្រុក ក្រុង

ការចូលរួមនិងទទួលយោបល់របស់យុវវ័យ
និងកុមារក្នុងការសម្រេចចិត្តរបស់ក្រុមប្រឹក្សា

ការចាត់អាទិភាពបញ្ហាក្នុងកម្មវិធីវិនិយោគស្រុក ក្រុង     

ដើម្បីសហគមន៍ក្រុមប្រឹក្សា រដ្ឋបាលថ្នាក់ក្រោមជាតិ

សារប្រយោជន៍នៃការចុះបញ្ជីកំណើត

សារប្រយោជន៍នៃការចុះបញ្ជី
អាពាហ៍ពិពាហ៍

សារប្រយោជន៍នៃការចុះបញ្ជីមរណភាព