សារលិខិតរបស់សម្តេចនាយករដ្ឋមន្រ្តី

ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ គឺ​ជា​សិទ្ធិ កាតព្វកិច្ច ករណី​កិច្ច និង​ជា​ទុន​សង្គម​ដែល​មិន​អាច​ខ្វះ​បាន​ក្នុង​ការ​ពង្រឹង​អភិបាលកិច្ច​ល្អ

ភ្នំពេញ ៥ ធ្នូ ២០១៦៖ ការចូលរួមរបស់ប្រជាពលរដ្ឋ គឺជាសិទ្ធិ ជាកាតព្វកិច្ច ជាករណីកិច្ច ជាទុនសង្គម ដ៏សំខាន់មិនអាចខ្វះបាន និងជាកត្តាលិករកំណត់ក្នុងការពង្រឹងអភិបាលកិច្ចល្អគាំទ្រដល់ដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជាដើម្បីឈានទៅសម្រេចការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាប្រកបដោយសមធម៌ និងមាននិរន្តរភាព។

 

នេះជាប្រសាសន៍របស់ឯកឧត្ដម ងី ច័ន្រ្ទផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងការអនុវត្តផែនការគណនេយ្យភាពសង្គម ក្នុងពិធីផ្សព្វផ្សាយផែនការអនុវត្តគណនេយ្យភាពសង្គមសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦។

 

ឯកឧត្ដម ងី ច័ន្រ្ទផល មានប្រសាសន៍បន្តថា ទស្សនវិស័យរបស់រាជរដ្ឋាភិបាលស្ដីពីសារៈសំខាន់នៃគណនេយ្យភាពសង្គម គឺការលើកកម្ពស់គុណភាពនៃការផ្តល់សេវារដ្ឋបាល ការយកចិត្តទុកដាក់លើសុខុមាលភាពរបស់ប្រជាពលរដ្ឋ (ទាំងសំឡេង ទាំងសិទ្ឋិ និងជីវភាពរស់នៅ) ការលើកកម្ពស់សមភាពរវាងប្រជាពលរដ្ឋក្នុងសហគមន៍ និងការធានានូវយុត្តិធម៌ក្នុងការទទួលបានសេវាសាធារណៈ។

 

ក្នុងឱកាសនោះដែរ លោក សឿង សារឿន នាយកប្រតិបត្តិនៃគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា និងជាអនុប្រធានគណៈកម្មាធិការគ្រប់គ្រងការអនុវត្តគណនេយ្យភាពសង្គម ក្នុងនាមអង្គការសង្គមស៊ីវិលបានមានប្រសាសន៍ថា "នេះជាការរីករាយណាស់ដែលរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាលជាច្រើន និងដៃគូអភិវឌ្ឍន៍បានចូលរួមបង្កើតក្របខ័ណ្ឌគណនេយ្យភាពសង្គមដែលជាការអនុវត្តថ្មីសម្រាប់រដ្ឋបាលមូលដ្ឋានក្នុងការផ្តល់សេវាប្រកបដោយគុណភាព និងគណនេយ្យភាពដល់ប្រជាពលរដ្ឋកម្ពុជារាប់លាននាក់។ យើងសូមលើកទឹកចិត្តរាជរដ្ឋាភិបាលក្នុងការបន្តកំណត់អាទិភាព និងវិនិយោគនៅក្នុងការងារកំណែទម្រង់ដ៏មានសារៈសំខាន់នេះ និងបើកឱកាសឱ្យប្រជាពលរដ្ឋកម្ពុជាក្នុងការចូលរួមឱ្យបានពេញលេញនៅក្នុងការអនុវត្តនេះ”។

 

គួរបញ្ជាក់ថា ផែនការអនុវត្តគណនេយ្យភាពសង្គមសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ អនុវត្តរយៈពេលបីឆ្នាំ (២០១៦-២០១៨)  ត្រូវបានដាក់ឱ្យអនុវត្តនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦ ដែលបានសហការអនុវត្តរវាងលេខាធិការដ្ឋាន គ.ជ.អ.ប និងអង្គការសង្គមស៊ីវិលមួយចំនួនដូចជា៖ អង្គការស្តារកម្ពុជា អង្គការឃែរអន្តរជាតិប្រចាំនៅកម្ពុជា អង្គការសម្ព័ន្តភាពដើម្បីសុខភាពកុមារ និងសុខភាពបន្តពូជ អង្គការសង្គ្រោះកុមារ អង្គការទស្សនៈពិភពលោក និងជាមួយដៃគូអង្គការសង្គមស៊ីវិលផ្សេងៗទៀត ដើម្បីកៀរគរសហគមន៍ចូលរួមក្នុងការទទួលព័ត៌មាន ការចំហថវិកា ការតាមដានត្រួតពិនិត្យដោយប្រជាពលរដ្ឋ និងការរៀបចំផែនការសកម្មភាពរួមដើម្បីកែលំអការបំពេញការងារ និងការឆ្លើយតបរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។ ផែនការអនុវត្តនេះមានគោលដៅអនុវត្តនៅក្នុងស្រុកចំនួន១២០ នៃខេត្តចំនួន១៩ ក្នុងប្រទេសកម្ពុជា ដែលអាចផ្តល់ផលប្រយោជន៍ដល់ប្រជាជនជាង៥លាននាក់ ជាពិសេសស្រ្តី កុមារ យុវជន ជនជាតិភាគតិច និងប្រជាជនក្រីក្រ៕

ប្រសាសន៍​​សម្តេចក្រឡាហោម ស ខេង

ស្វែងរក

​សម្លេង​

ប្រសាសន៍ ឯកឧត្តម ស ខេង ក្នុងកិច្ចប្រជុំលើកទី១០របស់ គ.ជ.អ.ប

ប្រសាសន៍ឯកឧត្តម សក់ សេដ្ឋា ក្នុងសិក្ខាសាលាបញ្ចប់គម្រោង PILAC2 (21-01-2015) 

ប្រសាសន៍ឯកឧត្តម សក់ សេដ្ឋា ក្នុង សិក្ខាសាលា ចែករំលែក បទពិសោធន៍ ការផ្ទេរមុខងារ ទៅកាន់ រដ្ឋបាល ថ្នាក់ក្រោមជាតិ

 

ឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប ថ្លែងបើកកិច្ចប្រជុំលើកទី៩ របស់ គ.ជ.អ.ប

ឯកឧត្តម ជាម ប៉េអា ប្រធាន អង្គភាព ត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន នៃ លេខាធិការដ្ឋាន គ.ជ.អ.ប ថ្លែងក្នុង សិក្ខាសាលា ផ្សព្វផ្សាយ ឯកសារ ផែនការ យុទ្ធសាស្ត្រ គណនេយ្យ ភាពសង្គម (14-08-14)

ឯកឧត្តម ងី ច័ន្រ្ទផល រដ្ឋលេខាធិការ ក្រសួង មហាផ្ទៃ ថ្លែងក្នុង សិក្ខាសាលា ផ្សព្វផ្សាយ ឯកសារ យុទ្ធសាស្រ្ត គណនេយ្យ ភាពសង្គម (13-08-14)

ប្រសាសន៍ ឯកឧត្តម លេង វី ថ្លែងក្នុង វគ្គបណ្តុះ បណ្តាល គ្រូឧទ្ទេស រាជធានី ខេត្ត វគ្គ២ ស្តីពី ផែនការ អភិវឌ្ឍន៍ ប្រាំឆ្នាំ និងកម្មវិធី វិនិយោគ បីឆ្នាំ រំកិល រាជធានី ខេត្ត ថ្ងៃទី១៤ កក្កដា ២០១៤

មតិសំណេះសំណាលឯកឧត្ដម សក់ សេដ្ឋា ក្នុងសិក្ខាសាលា សេចក្តីព្រាង អនុក្រឹត្យ ការរៀបចំដីកា ការអនុវត្ត មុខងារជា ជម្រើស នៅថ្នាក់ ក្រោមជាតិ និងឯកសារ ផអ៣ ទី២

ប្រសាសន៍ ឯកឧត្តម លេង វី ថ្លែងក្នុងវគ្គបណ្តុះបណ្តាលគ្រូឧទ្ទេស រាជធានី ខេត្ត ស្តីពីផែនការអភិវឌ្ឍន៍ ប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល រាជធានី ខេត្ត ថ្ងៃទី៧ កក្កដា ២០១៤

កម្មវិធីវិទ្យុៈ ចូលរួមដើម្បីការឆ្លើយតប៖ អង្គការសហគមន៍មូលដ្ឋាន

កម្មវិធីវិទ្យុៈ ចូលរួមដើម្បីការឆ្លើយតប៖ ការចួលរូមរបស់យុវជន

កម្មវិធីវិទ្យុៈ ចូលរួមដើម្បីការឆ្លើយតប៖ ម៉ោងជួបប្រជាពលរដ្ឋ

វេទិកាតុមូលស្តីពី ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋប្រចាំខេត្តកំពត(ថ្ងៃទី២វគ្គ២)

វេទិកាតុមូលស្តីពី ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋប្រចាំខេត្តកំពត(ថ្ងៃទី២វគ្គ១)

វេទិកាតុមូលស្តីពី ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋប្រចាំខេត្តកំពត(ថ្ងៃទី១)

សុន្ទរកថារបស់ឯកឧត្តម ស ខេង ក្នុងកម្មវិធីបិទសិក្ខាសាលាជាតិស្តីពីការ រៀបចំផែនការសកម្មភាព និងថវិកា២០១៤

សុន្ទរកថារបស់ឯកឧត្តម សក់ សេដ្ឋា ក្នុងកម្មវិធីបិទសិក្ខាសាលាជាតិស្តីពីការ រៀបចំផែនការសកម្មភាព និងថវិកា២០១៤

វេទិកាពិភាក្សា ជីវិតយើង សង្គមយើង

វេទិកាពិភាក្សា នៅក្រុងបាត់ដំបង និងពោធិសាត់

ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅកម្ពុជា

ការប្តឹងតវ៉ារបស់ប្រជាពលរដ្ឋ

កិច្ចពិគ្រោះយោបល់នៅថ្នាក់មូល ដ្ឋានរបស់ក្រុមប្រឹក្សាឃុំ សង្កាត់

ដំណើរការសម្រេចចិត្តរបស់ ក្រុមប្រឹក្សា  

 

ការពិគ្រោះយោបល់នៅថ្នាក់ មូលដ្ឋានរបស់ក្រុមប្រឹក្សាស្រុក ក្រុង 

ការផ្សព្វផ្សាយនិងទទួលព័ត៌មាន ពីក្រុមប្រឹក្សា

ប្រជាពលរដ្ឋសកម្ម

លើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋដើម្បីឲ្យមានការឆ្លើយតប

ការចូលរួមរបស់ប្រជាពលរដ្ឋក្នុង កិច្ចប្រជុំប្រចាំខែរបស់ក្រុមប្រឹក្សា ស្រុក ក្រុង

ការចូលរួមនិងទទួលយោបល់របស់យុវវ័យ
និងកុមារក្នុងការសម្រេចចិត្តរបស់ក្រុមប្រឹក្សា

ការចាត់អាទិភាពបញ្ហាក្នុងកម្មវិធីវិនិយោគស្រុក ក្រុង     

ដើម្បីសហគមន៍ក្រុមប្រឹក្សា រដ្ឋបាលថ្នាក់ក្រោមជាតិ

សារប្រយោជន៍នៃការចុះបញ្ជីកំណើត

សារប្រយោជន៍នៃការចុះបញ្ជី
អាពាហ៍ពិពាហ៍

សារប្រយោជន៍នៃការចុះបញ្ជីមរណភាព

បណ្ណាល័យ គ.ជ.អ.ប (NCDD Library)