សារលិខិតរបស់សម្តេចនាយករដ្ឋមន្រ្តី

ពិធី​ចាប់ឆ្នោត​យក​លេខ​ឡូត៏​ដី​សម្បទាន​សង្គម​កិច្ច ទីពោ​តំបន់២ ក្នុង​ឃុំទីពោ ស្រុក​សន្ទុក ខេត្ត​កំពង់ធំ

កំពង់ធំ ២០ ធ្នូ ២០១២៖ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១២ គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច (LASED) ខេត្តកំពង់ធំបានប្រារព្ធពិធីចាប់ឆ្នោតយកលេខឡូត៏ដីសម្បទានសង្គមកិច្ចទីពោតំបន់២សម្រាប់ប្រជាជនចំនួន៣០០គ្រួសារបន្ថែមទៀតបន្ទាប់ពីបានអនុវត្តតាមនីតិវិធីយ៉ាងខ្ជាប់ខ្ជួនក្នុងការជ្រើសរើសមុខសញ្ញាទទួលដី។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្ដម ឈុន ឈន់ ទីប្រឹក្សាផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈកម្មការសម្បទានដីសង្គមកិច្ចថ្នាក់ខេត្ត និងមានការចូលរួមជាកិត្តិយសពីឯកឧត្ដម អុង ច័ន្ទ  អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ   ឯកឧត្ដមបណ្ឌិត រេត បូរាមី នាយកគម្រោង LASED ថ្នាក់ជាតិក្រសួងដែនដី  ឯកឧត្ដម ជាម ប៉េអា ប្រធានសម្របសម្រួលគម្រោង LASED ថ្នាក់ជាតិ ក្រសួងមហាផ្ទៃ និងតំណាងធនាគារពិភពលោក តំណាងអង្គការ GIZ ថ្នាក់ដឹកនាំគម្រោងថ្នាក់ខេត្ត មន្ទីរពាក់ព័ន្ធជុំវិញខេត្ត ក្រុមការងារស្រុក ក្រុមការងារឃុំ និងប្រជាពលរដ្ឋសរុបចំនួន៦៥៨នាក់ (ស្រី ២៩២នាក់)។
 ក្នុងឱកាសនោះលោក ពេជ សុធា អភិបាលស្រុកសន្ទុកបានឡើងធ្វើរបាយការណ៍សង្ខេបជូនគណៈអធិបតី និងអ្នកចូលរួមលើភាពរីកចម្រើនក្នុងការអនុវត្តគម្រោង LASED របស់ខេត្តកំពង់ធំ រួមមានទាំងការងារដីធ្លី និងការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធសហគមន៍ដែលគម្រោងសម្រេចបាននិងបានផ្ដល់ជូនប្រជាជនក្រីក្រចំនួន ៤៧៩គ្រួសារកន្លងមកនៅក្នុងតំបន់ដីសម្បទានសង្គមកិច្ចទីពោតំបន់ ១។ បន្ថែមពីនេះទៅទៀតក្រុមការងារបានសម្រេចលើការងារជ្រើសរើសមុខសញ្ញាទទួលដីបន្ថែមសម្រាប់ទីពោតំបន់២ មានចំនួន ៣០០គ្រួសារដែលនឹងធ្វើការចាប់ឆ្នោតយកលេខឡូត៏ដីលំនៅឋាន និងដីកសិកម្ម ក្នុងថ្ងៃនេះហើយគម្រោងនឹងបន្តផ្ដល់ការឧបត្ថម្ភគាំទ្រ និងការងារអភិវឌ្ឍដូចតំបន់ទី ១ផងដែរ។
 ឯកឧត្ដម ឈុន ឈន់ គណៈអធិបតីបានមានប្រសាសន៍លើកសរសើរនូវការខិតខំប្រឹងប្រែងរបស់ក្រុមការងារនិងមានកិច្ចសហការល្អរវាងមន្ទីរវិស័យពាក់ព័ន្ធជុំវិញខេត្ត សម្រេចបាននូវលទ្ធផលជាច្រើនផ្ដល់ជូនដល់ប្រជាជនក្រីក្រក្នុងខេត្តកំពង់ធំ ដែលជាកិច្ចការមួយបានរួមចំណែកយ៉ាងធំក្នុងការរំដោះភាពក្រីក្ររបស់ប្រជាពលរដ្ឋស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ បន្ថែមពីនេះទៅទៀត ឯកឧត្ដមក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋក្នុងការខិតខំប្រឹងប្រែងអនុវត្តតាមគោលការណ៍ណែនាំរបស់គម្រោង ជាពិសេសខិតខំប្រើប្រាស់ដីអោយបានសមស្របដើម្បីធ្វើការអភិវឌ្ឍជីវភាពរបស់ខ្លួនអោយដូចពាក្យថា ដីថ្មី ចិត្តថ្មី អារម្មណ៍ថ្មី និងកែប្រែជីវភាពអោយបានថ្មី។
តំណាងប្រជាពលរដ្ឋបានឡើងធ្វើចំណាប់អារម្មណ៍ ថ្លែងអំណរអរគុណដល់ក្រុមការងារ ជាពិសេសថ្នាក់ដឹកនាំរាជរដ្ឋាភិបាលដែលតែងតែយកចិត្តទុកដាក់ដល់សុខទុក្ខរបស់ប្រជាជនក្រីក្រទូទាំងប្រទេស ជាក់ស្ដែង ប្រជាពលរដ្ឋក្នុងឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលបានផ្ដល់នូវដីសម្បទានសង្គមកិច្ចក្នុងនោះមានទាំងដីលំនៅឋាន និងដីកសិកម្ម សំដៅលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋអោយបានរីកចម្រើនជាលំដាប់។ ដើម្បីតបស្នងនឹងគុណបំណាច់នេះប្រជាពលរដ្ឋសូមប្ដេជ្ញានិងខិតខំប្រើប្រាស់ដីអោយបានលទ្ធផលខ្ពស់និងសមស្រប ក្នុងការបង្កបង្កើនផលដាំដំណាំ និងពង្រឹងសាមគ្គីភាពអោយបានកាន់តែខ្លាំងក្លាបន្ថែមទៀត។
 បន្ទាប់មកឯកឧត្ដមគណៈអធិបតី ឯកឧត្ដមនាយកគម្រោងថ្នាក់ជាតិទាំងពីរក្រសួង  និងតំណាងធនាគារពិភពលោកបានប្រារព្ធពិធីផ្ដល់ប័ណ្ណកម្មសិទ្ធិដីបណ្ដោះអាសន្នជានិមិត្តរូបដល់ប្រជាពលរដ្ឋ និងធ្វើការបើកវាំងននផែនទីដីសម្បទានសង្គមកិច្ចឃុំទីពោជាសក្ខីភាពនៃការអនុវត្តការងារបន្តចាប់ឆ្នោតយកលេខឡូត៏ដីដល់ប្រជាពលរដ្ឋក្រីក្រទាំង៣០០គ្រួសារ។ ជាលទ្ធផល បន្ទាប់ពីដំណើរការអង្គពិធីរួចរាល់ក្រុមការងារបានអនុវត្តនូវការងារចាប់ឆ្នោតយកលេខឡូត៏ដីលំនៅឋាន និងដីកសិកម្មជូនប្រជាពលរដ្ឋប្រកបដោយជោគជ័យ មានភាពរលូន ស្មើភាព និងតម្លាភាពស្របតាមការងារដែលបានគ្រោងទុក៕

ប្រសាសន៍​​សម្តេចក្រឡាហោម ស ខេង

ស្វែងរក

​សម្លេង​

ប្រសាសន៍ ឯកឧត្តម ស ខេង ក្នុងកិច្ចប្រជុំលើកទី១០របស់ គ.ជ.អ.ប

ប្រសាសន៍ឯកឧត្តម សក់ សេដ្ឋា ក្នុងសិក្ខាសាលាបញ្ចប់គម្រោង PILAC2 (21-01-2015) 

ប្រសាសន៍ឯកឧត្តម សក់ សេដ្ឋា ក្នុង សិក្ខាសាលា ចែករំលែក បទពិសោធន៍ ការផ្ទេរមុខងារ ទៅកាន់ រដ្ឋបាល ថ្នាក់ក្រោមជាតិ

 

ឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប ថ្លែងបើកកិច្ចប្រជុំលើកទី៩ របស់ គ.ជ.អ.ប

ឯកឧត្តម ជាម ប៉េអា ប្រធាន អង្គភាព ត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន នៃ លេខាធិការដ្ឋាន គ.ជ.អ.ប ថ្លែងក្នុង សិក្ខាសាលា ផ្សព្វផ្សាយ ឯកសារ ផែនការ យុទ្ធសាស្ត្រ គណនេយ្យ ភាពសង្គម (14-08-14)

ឯកឧត្តម ងី ច័ន្រ្ទផល រដ្ឋលេខាធិការ ក្រសួង មហាផ្ទៃ ថ្លែងក្នុង សិក្ខាសាលា ផ្សព្វផ្សាយ ឯកសារ យុទ្ធសាស្រ្ត គណនេយ្យ ភាពសង្គម (13-08-14)

ប្រសាសន៍ ឯកឧត្តម លេង វី ថ្លែងក្នុង វគ្គបណ្តុះ បណ្តាល គ្រូឧទ្ទេស រាជធានី ខេត្ត វគ្គ២ ស្តីពី ផែនការ អភិវឌ្ឍន៍ ប្រាំឆ្នាំ និងកម្មវិធី វិនិយោគ បីឆ្នាំ រំកិល រាជធានី ខេត្ត ថ្ងៃទី១៤ កក្កដា ២០១៤

មតិសំណេះសំណាលឯកឧត្ដម សក់ សេដ្ឋា ក្នុងសិក្ខាសាលា សេចក្តីព្រាង អនុក្រឹត្យ ការរៀបចំដីកា ការអនុវត្ត មុខងារជា ជម្រើស នៅថ្នាក់ ក្រោមជាតិ និងឯកសារ ផអ៣ ទី២

ប្រសាសន៍ ឯកឧត្តម លេង វី ថ្លែងក្នុងវគ្គបណ្តុះបណ្តាលគ្រូឧទ្ទេស រាជធានី ខេត្ត ស្តីពីផែនការអភិវឌ្ឍន៍ ប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល រាជធានី ខេត្ត ថ្ងៃទី៧ កក្កដា ២០១៤

កម្មវិធីវិទ្យុៈ ចូលរួមដើម្បីការឆ្លើយតប៖ អង្គការសហគមន៍មូលដ្ឋាន

កម្មវិធីវិទ្យុៈ ចូលរួមដើម្បីការឆ្លើយតប៖ ការចួលរូមរបស់យុវជន

កម្មវិធីវិទ្យុៈ ចូលរួមដើម្បីការឆ្លើយតប៖ ម៉ោងជួបប្រជាពលរដ្ឋ

វេទិកាតុមូលស្តីពី ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋប្រចាំខេត្តកំពត(ថ្ងៃទី២វគ្គ២)

វេទិកាតុមូលស្តីពី ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋប្រចាំខេត្តកំពត(ថ្ងៃទី២វគ្គ១)

វេទិកាតុមូលស្តីពី ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋប្រចាំខេត្តកំពត(ថ្ងៃទី១)

សុន្ទរកថារបស់ឯកឧត្តម ស ខេង ក្នុងកម្មវិធីបិទសិក្ខាសាលាជាតិស្តីពីការ រៀបចំផែនការសកម្មភាព និងថវិកា២០១៤

សុន្ទរកថារបស់ឯកឧត្តម សក់ សេដ្ឋា ក្នុងកម្មវិធីបិទសិក្ខាសាលាជាតិស្តីពីការ រៀបចំផែនការសកម្មភាព និងថវិកា២០១៤

វេទិកាពិភាក្សា ជីវិតយើង សង្គមយើង

វេទិកាពិភាក្សា នៅក្រុងបាត់ដំបង និងពោធិសាត់

ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅកម្ពុជា

ការប្តឹងតវ៉ារបស់ប្រជាពលរដ្ឋ

កិច្ចពិគ្រោះយោបល់នៅថ្នាក់មូល ដ្ឋានរបស់ក្រុមប្រឹក្សាឃុំ សង្កាត់

ដំណើរការសម្រេចចិត្តរបស់ ក្រុមប្រឹក្សា  

 

ការពិគ្រោះយោបល់នៅថ្នាក់ មូលដ្ឋានរបស់ក្រុមប្រឹក្សាស្រុក ក្រុង 

ការផ្សព្វផ្សាយនិងទទួលព័ត៌មាន ពីក្រុមប្រឹក្សា

ប្រជាពលរដ្ឋសកម្ម

លើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋដើម្បីឲ្យមានការឆ្លើយតប

ការចូលរួមរបស់ប្រជាពលរដ្ឋក្នុង កិច្ចប្រជុំប្រចាំខែរបស់ក្រុមប្រឹក្សា ស្រុក ក្រុង

ការចូលរួមនិងទទួលយោបល់របស់យុវវ័យ
និងកុមារក្នុងការសម្រេចចិត្តរបស់ក្រុមប្រឹក្សា

ការចាត់អាទិភាពបញ្ហាក្នុងកម្មវិធីវិនិយោគស្រុក ក្រុង     

ដើម្បីសហគមន៍ក្រុមប្រឹក្សា រដ្ឋបាលថ្នាក់ក្រោមជាតិ

សារប្រយោជន៍នៃការចុះបញ្ជីកំណើត

សារប្រយោជន៍នៃការចុះបញ្ជី
អាពាហ៍ពិពាហ៍

សារប្រយោជន៍នៃការចុះបញ្ជីមរណភាព

បណ្ណាល័យ គ.ជ.អ.ប (NCDD Library)