សារលិខិតរបស់សម្តេចនាយករដ្ឋមន្រ្តី

សិក្ខាសាលា​តម្រង់​ទិស​ស្ដីពី​គម្រោង​លើកកម្ពស់​សិទ្ធិ​ ស្ត្រី​តាមរយៈ​ការ​ពង្រឹង​ចំណេះដឹង និង​ជំនាញ​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ

កោះកុង ៩ មេសា ២០១៣៖  លេខាធិការដ្ឋាន គ.ជ.អ.ប សហការជាមួយអង្គការ UN-Women កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៣ 

បានរៀបចំសិក្ខាសាលាតម្រង់ទិសស្ដីពីគម្រោងលើកកម្ពស់សិទ្ធិស្ត្រីតាមរយៈការពង្រឹងចំណេះដឹង និងជំនាញរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ

នៅខេត្តកោះកុង។

 

សិក្ខាសាលានេះមានគោលបំណងដើម្បី៖ (១). ណែនាំអំពីការអនុវត្តសកម្មភាព និងថវិការបស់គម្រោងឆ្នាំ២០១៣ (២). ចង់ដឹងអំពីបញ្ហា

ប្រឈម អនុសាសន៍ និងសំណូមពរដែលខេត្ត ស្រុកគោលដៅរបស់គម្រោងអនុវត្តសកម្មភាពនៅឆ្នាំ២០១២។

 

សិក្ខាសាលានេះមានការចូលរួមពីក្រុមការងារលេខាធិការដ្ឋាន គ.ជ.អ.ប  ប្រធានគម្រោងផែនការអនុវត្តរយៈពេលបីឆ្នាំដំបូង ២០១១-២០១៣

(ផអ៣) នៃកម្មវិធីជាតិ តំណាងគណៈកម្មាធិការពិគ្រោះយោបល់ស្រ្តី និងកុមារ (គ.ក.ស.ក) មន្ត្រីមកពីមន្ទីរកិច្ចការនារី តំណាងទីចាត់ការ

ផែនការ និងវិនិយោគ តំណាងទីចាត់ការហិរញ្ញវត្ថុ ទីប្រឹក្សាអភិវឌ្ឍន៍សមត្ថភាពខេត្ត  មន្ត្រីបង្គោល UN-Women ថ្នាក់ស្រុក ខេត្ត

និងមន្ត្រីពាក់ព័ន្ធដែលមានចំនួនសរុប ៣៧នាក់(ស្ត្រី ២០រូប)។

 

 

ផ្អែកតាមកិច្ចព្រមព្រៀងរវាងលេខាធិការដ្ឋាន គ.ជ.អ.ប និងអង្គការ UN-Woman គម្រោងលើកកម្ពស់សិទ្ធិស្ត្រីតាមរយៈការពង្រឹងចំណេះដឹង

និងជំនាញរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ជាគម្រោងសាកល្បងដែលសហការគាំទ្រដោយអង្គការ UN-Women ចាប់ផ្ដើមអនុវត្តពីខែមិថុនា

ឆ្នាំ២០១២ និងត្រូវបញ្ចប់នៅខែវិច្ឆិកា ឆ្នាំ២០១៣។ ខេត្តគោលដៅចំនួន២ ត្រូវបានជ្រើសរើសអនុវត្តសាកល្បង គឺខេត្តកំពង់ឆ្នាំងដែលមាន

ស្រុករលាប្អៀរ និងស្រុកកំពង់ត្រឡាច និងខេត្តបាត់ដំបងដែលមានស្រុកថ្មគោល និងស្រុកបវេល។ 

 

គួបញ្ជាក់ថា ថវិកាសម្រាប់ឆ្នាំ២០១៣ សម្រាប់គម្រោងលើកកម្ពស់សិទ្ធិស្ត្រីតាមរយៈការពង្រឹងចំណេះដឹង និងជំនាញរបស់រដ្ឋបាល

ថ្នាក់ក្រោមជាតិសរុបចំនួន ៨១.៨៨៧ ដុល្លារសហរដ្ឋអាមេរិក ដែលបានបែងចែកទៅឲ្យថ្នាក់ជាតិ និងខេត្តគោលដៅដើម្បីអនុវត្តសកម្មភាព

របស់គម្រោងរួមមាន៖

១. លេខាធិការដ្ឋាន គ.ជ.អ.ប ចំនួន ៤៧.៤៨៧ ដុល្លារ

២. ខេត្តគោលដៅទាំងពីរ គឺខេត្តបាត់ដំបង និងខេត្តកំពង់ឆ្នាំងក្នុងមួយខេត្ត ចំនួន៧.២៤០ ដុល្លារ

៣. ស្រុកទាំង៤នៃខេត្តគោលដៅទាំងពីរក្នុងមួយស្រុកចំនួន៤.៩៨០ដុល្លារ៕

ប្រសាសន៍​​សម្តេចក្រឡាហោម ស ខេង

ស្វែងរក

​សម្លេង​

ប្រសាសន៍ ឯកឧត្តម ស ខេង ក្នុងកិច្ចប្រជុំលើកទី១០របស់ គ.ជ.អ.ប

ប្រសាសន៍ឯកឧត្តម សក់ សេដ្ឋា ក្នុងសិក្ខាសាលាបញ្ចប់គម្រោង PILAC2 (21-01-2015) 

ប្រសាសន៍ឯកឧត្តម សក់ សេដ្ឋា ក្នុង សិក្ខាសាលា ចែករំលែក បទពិសោធន៍ ការផ្ទេរមុខងារ ទៅកាន់ រដ្ឋបាល ថ្នាក់ក្រោមជាតិ

 

ឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប ថ្លែងបើកកិច្ចប្រជុំលើកទី៩ របស់ គ.ជ.អ.ប

ឯកឧត្តម ជាម ប៉េអា ប្រធាន អង្គភាព ត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន នៃ លេខាធិការដ្ឋាន គ.ជ.អ.ប ថ្លែងក្នុង សិក្ខាសាលា ផ្សព្វផ្សាយ ឯកសារ ផែនការ យុទ្ធសាស្ត្រ គណនេយ្យ ភាពសង្គម (14-08-14)

ឯកឧត្តម ងី ច័ន្រ្ទផល រដ្ឋលេខាធិការ ក្រសួង មហាផ្ទៃ ថ្លែងក្នុង សិក្ខាសាលា ផ្សព្វផ្សាយ ឯកសារ យុទ្ធសាស្រ្ត គណនេយ្យ ភាពសង្គម (13-08-14)

ប្រសាសន៍ ឯកឧត្តម លេង វី ថ្លែងក្នុង វគ្គបណ្តុះ បណ្តាល គ្រូឧទ្ទេស រាជធានី ខេត្ត វគ្គ២ ស្តីពី ផែនការ អភិវឌ្ឍន៍ ប្រាំឆ្នាំ និងកម្មវិធី វិនិយោគ បីឆ្នាំ រំកិល រាជធានី ខេត្ត ថ្ងៃទី១៤ កក្កដា ២០១៤

មតិសំណេះសំណាលឯកឧត្ដម សក់ សេដ្ឋា ក្នុងសិក្ខាសាលា សេចក្តីព្រាង អនុក្រឹត្យ ការរៀបចំដីកា ការអនុវត្ត មុខងារជា ជម្រើស នៅថ្នាក់ ក្រោមជាតិ និងឯកសារ ផអ៣ ទី២

ប្រសាសន៍ ឯកឧត្តម លេង វី ថ្លែងក្នុងវគ្គបណ្តុះបណ្តាលគ្រូឧទ្ទេស រាជធានី ខេត្ត ស្តីពីផែនការអភិវឌ្ឍន៍ ប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល រាជធានី ខេត្ត ថ្ងៃទី៧ កក្កដា ២០១៤

កម្មវិធីវិទ្យុៈ ចូលរួមដើម្បីការឆ្លើយតប៖ អង្គការសហគមន៍មូលដ្ឋាន

កម្មវិធីវិទ្យុៈ ចូលរួមដើម្បីការឆ្លើយតប៖ ការចួលរូមរបស់យុវជន

កម្មវិធីវិទ្យុៈ ចូលរួមដើម្បីការឆ្លើយតប៖ ម៉ោងជួបប្រជាពលរដ្ឋ

វេទិកាតុមូលស្តីពី ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋប្រចាំខេត្តកំពត(ថ្ងៃទី២វគ្គ២)

វេទិកាតុមូលស្តីពី ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋប្រចាំខេត្តកំពត(ថ្ងៃទី២វគ្គ១)

វេទិកាតុមូលស្តីពី ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋប្រចាំខេត្តកំពត(ថ្ងៃទី១)

សុន្ទរកថារបស់ឯកឧត្តម ស ខេង ក្នុងកម្មវិធីបិទសិក្ខាសាលាជាតិស្តីពីការ រៀបចំផែនការសកម្មភាព និងថវិកា២០១៤

សុន្ទរកថារបស់ឯកឧត្តម សក់ សេដ្ឋា ក្នុងកម្មវិធីបិទសិក្ខាសាលាជាតិស្តីពីការ រៀបចំផែនការសកម្មភាព និងថវិកា២០១៤

វេទិកាពិភាក្សា ជីវិតយើង សង្គមយើង

វេទិកាពិភាក្សា នៅក្រុងបាត់ដំបង និងពោធិសាត់

ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅកម្ពុជា

ការប្តឹងតវ៉ារបស់ប្រជាពលរដ្ឋ

កិច្ចពិគ្រោះយោបល់នៅថ្នាក់មូល ដ្ឋានរបស់ក្រុមប្រឹក្សាឃុំ សង្កាត់

ដំណើរការសម្រេចចិត្តរបស់ ក្រុមប្រឹក្សា  

 

ការពិគ្រោះយោបល់នៅថ្នាក់ មូលដ្ឋានរបស់ក្រុមប្រឹក្សាស្រុក ក្រុង 

ការផ្សព្វផ្សាយនិងទទួលព័ត៌មាន ពីក្រុមប្រឹក្សា

ប្រជាពលរដ្ឋសកម្ម

លើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋដើម្បីឲ្យមានការឆ្លើយតប

ការចូលរួមរបស់ប្រជាពលរដ្ឋក្នុង កិច្ចប្រជុំប្រចាំខែរបស់ក្រុមប្រឹក្សា ស្រុក ក្រុង

ការចូលរួមនិងទទួលយោបល់របស់យុវវ័យ
និងកុមារក្នុងការសម្រេចចិត្តរបស់ក្រុមប្រឹក្សា

ការចាត់អាទិភាពបញ្ហាក្នុងកម្មវិធីវិនិយោគស្រុក ក្រុង     

ដើម្បីសហគមន៍ក្រុមប្រឹក្សា រដ្ឋបាលថ្នាក់ក្រោមជាតិ

សារប្រយោជន៍នៃការចុះបញ្ជីកំណើត

សារប្រយោជន៍នៃការចុះបញ្ជី
អាពាហ៍ពិពាហ៍

សារប្រយោជន៍នៃការចុះបញ្ជីមរណភាព

បណ្ណាល័យ គ.ជ.អ.ប (NCDD Library)