សារលិខិតរបស់សម្តេចនាយករដ្ឋមន្រ្តី

អនុកម្មវិធីទី៤ (ក្រសួង​​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ)

អនុកម្មវិធីទី៤មានតួនាទី៖

  • រៀបចំគោលនយោបាយ និងក្របខ័ណ្ឌច្បាប់សម្រាប់យន្តការផ្តល់ហរញ្ញប្បទាននៃរដ្ឋបាលថ្នាក់ក្រោមជាតិ
  • រៀបចំប្រព័ន្ធ និងនីតិវិធីនានានៃការគ្រប់គ្រងហិរញ្ញវត្ថុ និងគណនេយ្យភាពហិរញ្ញវត្ថុ
  • ពង្រឹងស្ថាប័នថ្នាក់ក្រោមជាតិសម្រាប់ការគាំទ្រ និងការត្រួតពិនិត្យ

 

ច្បាប់ស្តីពីរបបហិរញ្ញវត្ថុ និងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋបាលថ្នាក់ក្រោមជាតិ (ច្បាប់ហិរញ្ញវត្ថុថ្នាក់ក្រោមជាតិ) ត្រូវបានអនុម័តនៅក្នុងឆ្នាំ២០១១ ដើម្បីអនុញ្ញាតឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិអាចរៀបចំថវិការបស់ខ្លួន។ អនុកម្មវិធីទី៤ រៀបរាប់អំពីក្របខ័ណ្ឌគោលនយោបាយសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុនៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងការរៀបចំនិងការអនុវត្តយន្តការផ្តល់មូលនិធិចំនួន៣ ដើម្បីធានាថា រដ្ឋបាលថ្នាក់ក្រោមជាតិអាចទទួលបាននូវការផ្តល់មូលនិធិដែលភាគច្រើនជាមូលនិធិគ្មានភ្ជាប់ល័ក្ខខ័ណ្ឌ ផ្អែកលើរូបមន្តច្បាស់លាស់ និងប្រកបដោយតម្លាភាព។ មូលនិធិទាំងនេះរួមមាន មូលនិធិឃុំ សង្កាត់ មូលនិធិក្រុង ស្រុកនិងយន្តការវិនិយោគរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។

 

ទន្ទឹមនេះ ទម្រង់នៃការផ្ទេរថវិកាពីថវិកាជាតិទៅថវិការាជធានី ខេត្តនាពេលបច្ចុប្បន្នក៏ត្រូវពិនិត្យមើលឡើងវិញ ដើម្បីកែលម្អលើមូលដ្ឋាននៃការធានាដល់គោលការណ៍សមធម៌ តម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព។ ក្នុងក្របខ័ណ្ឌនៃអនុកម្មវិធីនេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នឹងទទួលខុសត្រូវក្នុងការរៀបចំប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ (ដូចជា ប្រព័ន្ធគ្រប់គ្រងទ្រព្យសម្បត្តិ នីតិវិធីលទ្ធកម្ម...) ការកែសម្រួលប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុឃុំ សង្កាត់ ដើម្បីសម្រួលលទ្ធភាពដល់ឃុំ សង្កាត់ អាចផ្តល់ហិរញ្ញប្បទាន និងគ្រប់គ្រងគម្រោងរួមគ្នាក្នុងរូបភាពសហប្រតិបត្តិការអន្តររដ្ឋបាល និងដំណើរការនានាព្រមទាំងការកសាងសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការគ្រប់គ្រងហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព។

 

ក្រៅពីបញ្ហាគោលនយោបាយនានា អនុកម្មវិធីទី៤រៀបរាប់អំពីកម្មវិធីកសាងសមត្ថភាព ដែលតាមរយៈអនុកម្មវិធីនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងធ្វើការកសាងសមត្ថភាពសម្រាប់កិច្ចប្រតិបត្តិការ និងការពិនិត្យមើលទៅលើទម្រង់នៃការផ្តល់មូលនិធិនានាស្នើឱ្យបង្កើតឡើង ព្រមទាំងការរៀបចំបង្កើតប្រព័ន្ធ និងសមត្ថភាពសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក និងអភិវឌ្ឍបន្ថែមទៀតនូវសមត្ថភាពរបស់ឃុំសង្កាត់ ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួន៕

 

 សូមចូលទៅកាន់គេហទំព័ររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ http://www.mef.gov.kh


 

លេខ​រៀង 
ចំណងជើង ចំនួន​ចុច
សារាចរណែនាំលេខ០០២សហវ ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០១៥ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុស្តីពី ការអនុវត្តកាតព្វកិច្ចកាត់ទុកពន្ធលើប្រាក់បៀវត្ស និងពន្ធលើអត្ថប្រយោជន៍បន្ថែម 957
ប្រកាស លេខ១៥៨៩ សហវ .ប្រក ចុះ​ថ្ងៃទី​៩​ ធ្នូ ២០១៤ ស្តីពីវិធាន និង​នីតិវិធី​ នៃ​ការ​អនុវត្ត​ ប្រាក់បេសកកម្ម នៅ​ក្នុង​ និង​ក្រៅ​ប្រទេស​ សម្រាប់​ រដ្ឋបាល​ថ្នាក់​​ជាតិ 842
ប្រកាសអន្តរក្រសួង លេខ៣៨៥៦ប្រក ចុះថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការផ្តល់សេវារដ្ឋបាល នៅរដ្ឋបាលថ្នាក់ក្រោមជាតិ 1879
ប្រកាសអន្តរក្រសួង លេខ៣៨៤៥ប្រក ចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៣ ស្តីពីការផ្តល់រង្វាន់លើកទឹកចិត្ត ជូនរដ្ឋបាលថ្នាក់ក្រោមជាតិ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ 1403
ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ចុះ​អនុស្សរណៈ​យោគ​យល់​គ្នា​​ជាមួយ​ធនាគារ​ និង​ក្រុមហ៊ុន​ចំនួន​បី​ សម្រាប់​ប្រតិបត្តិការ​សេវា​គណនី​ប្រាក់​បៀវត្ស​ មន្រ្តីរា​ជការ​ 709
អនុក្រឹត្យ​ ស្តី​ពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ 1011

ប្រសាសន៍​​សម្តេចក្រឡាហោម ស ខេង

ស្វែងរក

​សម្លេង​

ប្រសាសន៍ ឯកឧត្តម ស ខេង ក្នុងកិច្ចប្រជុំលើកទី១០របស់ គ.ជ.អ.ប

ប្រសាសន៍ឯកឧត្តម សក់ សេដ្ឋា ក្នុងសិក្ខាសាលាបញ្ចប់គម្រោង PILAC2 (21-01-2015) 

ប្រសាសន៍ឯកឧត្តម សក់ សេដ្ឋា ក្នុង សិក្ខាសាលា ចែករំលែក បទពិសោធន៍ ការផ្ទេរមុខងារ ទៅកាន់ រដ្ឋបាល ថ្នាក់ក្រោមជាតិ

 

ឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប ថ្លែងបើកកិច្ចប្រជុំលើកទី៩ របស់ គ.ជ.អ.ប

ឯកឧត្តម ជាម ប៉េអា ប្រធាន អង្គភាព ត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន នៃ លេខាធិការដ្ឋាន គ.ជ.អ.ប ថ្លែងក្នុង សិក្ខាសាលា ផ្សព្វផ្សាយ ឯកសារ ផែនការ យុទ្ធសាស្ត្រ គណនេយ្យ ភាពសង្គម (14-08-14)

ឯកឧត្តម ងី ច័ន្រ្ទផល រដ្ឋលេខាធិការ ក្រសួង មហាផ្ទៃ ថ្លែងក្នុង សិក្ខាសាលា ផ្សព្វផ្សាយ ឯកសារ យុទ្ធសាស្រ្ត គណនេយ្យ ភាពសង្គម (13-08-14)

ប្រសាសន៍ ឯកឧត្តម លេង វី ថ្លែងក្នុង វគ្គបណ្តុះ បណ្តាល គ្រូឧទ្ទេស រាជធានី ខេត្ត វគ្គ២ ស្តីពី ផែនការ អភិវឌ្ឍន៍ ប្រាំឆ្នាំ និងកម្មវិធី វិនិយោគ បីឆ្នាំ រំកិល រាជធានី ខេត្ត ថ្ងៃទី១៤ កក្កដា ២០១៤

មតិសំណេះសំណាលឯកឧត្ដម សក់ សេដ្ឋា ក្នុងសិក្ខាសាលា សេចក្តីព្រាង អនុក្រឹត្យ ការរៀបចំដីកា ការអនុវត្ត មុខងារជា ជម្រើស នៅថ្នាក់ ក្រោមជាតិ និងឯកសារ ផអ៣ ទី២

ប្រសាសន៍ ឯកឧត្តម លេង វី ថ្លែងក្នុងវគ្គបណ្តុះបណ្តាលគ្រូឧទ្ទេស រាជធានី ខេត្ត ស្តីពីផែនការអភិវឌ្ឍន៍ ប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល រាជធានី ខេត្ត ថ្ងៃទី៧ កក្កដា ២០១៤

កម្មវិធីវិទ្យុៈ ចូលរួមដើម្បីការឆ្លើយតប៖ អង្គការសហគមន៍មូលដ្ឋាន

កម្មវិធីវិទ្យុៈ ចូលរួមដើម្បីការឆ្លើយតប៖ ការចួលរូមរបស់យុវជន

កម្មវិធីវិទ្យុៈ ចូលរួមដើម្បីការឆ្លើយតប៖ ម៉ោងជួបប្រជាពលរដ្ឋ

វេទិកាតុមូលស្តីពី ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋប្រចាំខេត្តកំពត(ថ្ងៃទី២វគ្គ២)

វេទិកាតុមូលស្តីពី ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋប្រចាំខេត្តកំពត(ថ្ងៃទី២វគ្គ១)

វេទិកាតុមូលស្តីពី ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋប្រចាំខេត្តកំពត(ថ្ងៃទី១)

សុន្ទរកថារបស់ឯកឧត្តម ស ខេង ក្នុងកម្មវិធីបិទសិក្ខាសាលាជាតិស្តីពីការ រៀបចំផែនការសកម្មភាព និងថវិកា២០១៤

សុន្ទរកថារបស់ឯកឧត្តម សក់ សេដ្ឋា ក្នុងកម្មវិធីបិទសិក្ខាសាលាជាតិស្តីពីការ រៀបចំផែនការសកម្មភាព និងថវិកា២០១៤

វេទិកាពិភាក្សា ជីវិតយើង សង្គមយើង

វេទិកាពិភាក្សា នៅក្រុងបាត់ដំបង និងពោធិសាត់

ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅកម្ពុជា

ការប្តឹងតវ៉ារបស់ប្រជាពលរដ្ឋ

កិច្ចពិគ្រោះយោបល់នៅថ្នាក់មូល ដ្ឋានរបស់ក្រុមប្រឹក្សាឃុំ សង្កាត់

ដំណើរការសម្រេចចិត្តរបស់ ក្រុមប្រឹក្សា  

 

ការពិគ្រោះយោបល់នៅថ្នាក់ មូលដ្ឋានរបស់ក្រុមប្រឹក្សាស្រុក ក្រុង 

ការផ្សព្វផ្សាយនិងទទួលព័ត៌មាន ពីក្រុមប្រឹក្សា

ប្រជាពលរដ្ឋសកម្ម

លើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋដើម្បីឲ្យមានការឆ្លើយតប

ការចូលរួមរបស់ប្រជាពលរដ្ឋក្នុង កិច្ចប្រជុំប្រចាំខែរបស់ក្រុមប្រឹក្សា ស្រុក ក្រុង

ការចូលរួមនិងទទួលយោបល់របស់យុវវ័យ
និងកុមារក្នុងការសម្រេចចិត្តរបស់ក្រុមប្រឹក្សា

ការចាត់អាទិភាពបញ្ហាក្នុងកម្មវិធីវិនិយោគស្រុក ក្រុង     

ដើម្បីសហគមន៍ក្រុមប្រឹក្សា រដ្ឋបាលថ្នាក់ក្រោមជាតិ

សារប្រយោជន៍នៃការចុះបញ្ជីកំណើត

សារប្រយោជន៍នៃការចុះបញ្ជី
អាពាហ៍ពិពាហ៍

សារប្រយោជន៍នៃការចុះបញ្ជីមរណភាព

បណ្ណាល័យ គ.ជ.អ.ប (NCDD Library)