| រូបភាព ព្រីនទំព័រនេះ | រូបភាព English |
រូបភាព រូបភាព
ទំព័រដើម > សេចក្តីណែនាំសៀវភៅកម្មវិធីបណ្តុះបណ្តាល > គោលដៅ

គោលដៅ

កញ្ចប់ឯកសារបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងដើម្បីបំពេញតម្រូវការរបស់អ្នកពាក់ព័ន្ធ និងសម្រាប់វគ្គបណ្តុះបណ្តាល ស្តីពីការកសាង និងការគ្រប់គ្រងផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ(CPDP) និងកម្មវិធីវិនិយោគ៣ឆ្នាំ រំកិលរាជធានី ខេត្ត (CPIP)។ កញ្ចប់ឯកសារនេះមានបញ្ចូលទាំងឯកសារបណ្តុះបណ្តាល និងឯកសារផ្លូវការ ដែលពាក់ព័ន្ធនឹងផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិលរាជធានី ខេត្ត។ ជាងនេះទៀត កញ្ចប់ឯកសារនេះគឺជាឯកសារយោងលម្អិតមួយសម្រាប់ដំណើរការកសាង និងគ្រប់គ្រងផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិលរាជធានី ខេត្តនាពេលបច្ចុប្បន្ន (គិតចាប់ពីខែមិថុនា ឆ្នាំ២០១៤)។

ដើម្បីឲ្យមានភាពប្រាកដប្រជា កញ្ចប់ឯកសារនេះត្រូវយកទៅប្រើប្រាស់ក្នុ្ងងគោលដៅដូចខាងក្រោម៖

  • ប្រើសម្រាប់មន្ត្រីដែលទទួលបន្ទុកក្នុងការកសាង និងការគ្រប់គ្រងផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ និងកម្មវិធីវិនិយោគ ៣ឆ្នាំរំកិលរាជធានី ខេត្ត។ ឯកសារសំខាន់ៗដែលភ្ជាប់ក្នុងកញ្ចប់ឯកសារនេះមានដូចជាសៀវភៅណែនាំ ច្បាប់ និងលិខិត បទដ្ឋានគតិយុត្តិនានា។
  • ប្រើសម្រាប់វគ្គបណ្តុះបណ្តាលស្តីពីការកសាង និងការគ្រប់គ្រងផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ និងកម្មវិធីវិនិយោគ ៣ឆ្នាំរំកិលរាជធានី ខេត្ត។ គ្រូឧទ្ទេសរាជធានី ខេត្តដែលបានចូលរួមវគ្គបណ្តុះបណ្តាលនៅ រាជធានីភ្នំពេញនឹងត្រូវធ្វើការ បណ្តុះបណ្តាលបន្តទៅដល់មន្ត្រី និងអ្នកពាក់ព័ន្ធនានាដែលទទួលបន្ទុកក្នុង ការកសាងផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិលរាជធានី ខេត្ត។
  • ប្រើសម្រាប់អង្គភាពពាក់ព័ន្ធ ដូចជាអង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជនដើម្បីសិក្សាពីការកសាង និងការគ្រប់គ្រង​ ផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិលរាជធានី ខេត្ត។
មាតិកានៃកញ្ចប់ឯកសារអាចស្វែងរកមើលនៅក្នុងគេហទំព័រ គ.ជ.អ.ប: http://www.ncdd.gov.kh/ រូបភាព