| រូបភាព ព្រីនទំព័រនេះ | រូបភាព English |
រូបភាព រូបភាព
ទំព័រដើម > សៀវភៅកម្មវិធីបណ្តុះបណ្តាល > សេចក្តីណែនាំសៀវភៅកម្មវិធីបណ្តុះបណ្តាល > គោលដៅ និងលទ្ធផលរំពឹងទុកសម្រាប់កម្មវិធីបណ្តុះបណ្តាល

សេចក្តីណែនាំសៀវភៅកម្មវិធីបណ្តុះបណ្តាល

គោលដៅ និងលទ្ធផលរំពឹងទុកសម្រាប់កម្មវិធីបណ្តុះបណ្តាល

កម្មវិធីបណ្តុះបណ្តាលនឹងធ្វើទ្បើងក្នុងឆ្នាំ២០១៤ដើម្បីអភិវឌ្ឍសមត្ថភាពក្នុងការកសាងផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ(CPDP) និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិលរាជធានី ខេត្ត(CPIP) ទូទាំងប្រទេសកម្ពុជា។ PILAC21 នឹងអនុវត្តន៍ដោយផ្ទាល់នូវវគ្គបណ្តុះ បណ្តាលពីរ ដើម្បីបណ្តុះបណ្តាលគ្រូបង្គោលដែលជាមន្រ្តីជ្រើសចេញពីក្រសួងសមាជិកគ.ជ.អ.ប និងគ្រូឧទ្ទេស ដែលជាមន្រ្តី ជ្រើសចេញពីមន្រ្តីរាជធានី ខេត្ត។ គ្រូបង្គោលនឹងត្រូវបណ្តុះបណ្តាលដោយក្រុមការងារលេខាធិការដ្ឋាន គ.ជ.អ.ប ជាក្រុម ការងារស្នូលដែលបានកែសម្រួលសេចក្តីណែនាំបច្ចេកទេសចុងក្រោយស្តីពី CPDP និងCPIP ក្នុងឆ្នាំ២០១៣។ គ្រូបង្គោល ដែលបានឆ្លងកាត់វគ្គបណ្តុះបណ្តាលនឹងធ្វើការបណ្តុះបណ្តាលបន្តទៅដល់គ្រូឧទ្ទេសដែលជាមន្រ្តីរាជធានី ខេត្តដែលបានជ្រើស រើស។ បើទោះជាគ្រូឧទ្ទេសរាជធានី ខេត្តដែលបានឆ្លងកាត់វគ្គបណ្តុះបណ្តាលត្រូវរំពឹងថា នឹងរៀបចំវគ្គបណ្តុះបណ្តាលសម្រាប់ មន្រ្តីរាជធានី ខេត្តភ្លាមៗ បន្ទាប់ពីការបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្តដែលប្រព្រឹត្តទៅក្នុងខែឧសភា ឆ្នាំ២០១៤ក្តី កាលបរិច្ឆេទជាក់ស្តែងគឺអាស្រ័យលើឆន្ទានុសិទ្ធិរបស់រដ្ឋបាលរាជធានី ខេត្តជាអ្នកសម្រេច។

ដើម្បីឲ្យមានភាពប្រាកដប្រជា ខាងក្រោមនេះគឺជាលទ្ធផលដែលបានរំពឹងទុក៖

  • គ្រូបង្គោលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលសម្រាប់គ្រូឧទ្ទេសស្តីពីការកសាង និងការគ្រប់គ្រង CPDP និងCPIP ដោយអនុលោមតាមសេចក្តីណែនាំបច្ចេកទេសស្តីពី CPDP និងCPIP ក្នុងឆ្នាំ២០១៣។
  • គ្រូឧទ្ទេសដែលបានជ្រើសចេញពីមន្រ្តីរាជធានី ខេត្តមានសមត្ថភាពគ្រប់គ្រាន់ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលសម្រាប់ មន្រ្តីរាជធានី ខេត្តស្តីពីការកសាង និងការគ្រប់គ្រង CPDP និងCPIP ដោយអនុលោមតាមសេចក្តីណែនាំបច្ចេកទេស ស្តីពី CPDP និងCPIP ក្នុងឆ្នាំ២០១៣។
  • គ្រូឧទ្ទេសដែលបានជ្រើសចេញពីមន្ត្រីរាជធានី ខេត្តអាចដើរតួជាបុគ្គលិកស្នូលសម្រាប់ការកសាង និងគ្រប់គ្រង CPDP និងCPIP ក្នុងរាជធានី ខេត្តសាមីរបស់ខ្លួន។

1 PILAC2 ជាពាក្យបំព្រួញនៃឈ្មោះគម្រោង៖ គម្រោងសម្រាប់កិច្ចអភិវឌ្ឍសមត្ថភាពក្នុងការអនុវត្តច្បាប់រៀបចំអង្គការនៅថ្នាក់រាជធានី ខេត្ត ដែលគាំទ្រដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA)។