ដំណឹងជ្រើសរើសបុគ្គលិក៖ ទីប្រឹក្សាជាតិឯកត្តជនរយៈពេលខ្លី ពីររូប (ផុតកំណត់នៅថ្ងៃទី ១០ មីនា ឆ្នាំ ២០២០)

ផុតកំណត់

ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

******

គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ (គ.ជ.​អ. ប) 

ដំណឺងជ្រើសរើសបុគ្គលិក

កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការគឺជាកំណែទម្រង់មួយដែលបានផ្តួចផ្តើម រៀបចំ ដឹកនាំ គ្រប់​គ្រង​ដោយរាជរដ្ឋាភិបាល បានចូលរួមចំណែកយ៉ាងមានប្រសិទ្ធភាពដល់ការលើកស្ទួយជីវភាពរស់នៅ គុណភាពជីវិតរបស់សហគមន៍នៅមូលដ្ឋាន និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធិភាព បរិយាប័ន្ន និងសមធម៌សង្គម។

ជាមួយនឹងសមិទ្ធផលដ៏ធំធេងក្នុងការអនុវត្តកំណែទម្រង់កន្លងមកនេះ នាចុងឆ្នាំ២០១៩ កំណែទម្រង់បានឈានដល់ចំណុចរបត់ដ៏សំខាន់មួយទៀត គឺការរៀបចំឡើងវិញនូវរចនាសម្ព័ន្ធរដ្ឋបាលក្រុង ស្រុក ខណ្ឌ ឱ្យ​ក្លាយទៅជារដ្ឋបាលឯកភាពមួយ តាមរយៈការដាក់ចេញអនុក្រឹត្យលេខ១៨២ អនុក្រឹត្យលេខ១៨៣ និងអនុក្រឹត្យ​លេខ១៨៤ ស្តីពីមុខងារ និងរចនាសម្ព័ន្ធរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដោយធ្វើសមាហរណកម្មការិយាល័យ អង្គភាពជំនាញនៅថ្នាក់ក្រុង ស្រុក ខណ្ឌ ចូលទៅក្នុង​រចនា​សម្ព័ន្ធ​នៃ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ​។

ដើម្បី​ធានា​ឱ្យរចនាសម្ព័ន្ធថ្មីនៃ​រដ្ឋបាលក្រុង ស្រុក ខណ្ឌ អាចដំណើរការបានទៅតាមតួនាទី ភារកិច្ច និងសិទ្ធិអំណាចរបស់ខ្លួន​ ប្រកបដោយ​ភាពរលូន​ ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងគណនេយ្យភាព សាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ មានភារកិច្ចរៀបចំ និងផ្តល់នូវវគ្គបណ្តុះបណ្តាលទៅលើកិច្ចការចាំបាច់មួយចំនួន ដូចជាប្រព័ន្ធគ្រប់គ្រង ហិរញ្ញវត្ថុរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងប្រព័ន្ធគ្រប់គ្រងបុគ្គលិករដ្ឋបាលក្រុង ស្រុក ខណ្ឌ។

ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលទាំងពីរខាងលើ សាលាជាតិ​រដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ ត្រូវការជ្រើសរើសទីប្រឹក្សាបច្ចេកទសជាតិរយៈពេលខ្លី​ចំនួន០២រូប ដើម្បី​​ជួយរៀបចំខ្លឹមសារ ឬឯកសារមេរៀន វិធីសាស្រ្តបណ្តុះបណ្តាល និងសម្ភារៈបណ្តុះបណ្តាល​ ព្រមទាំងផ្តល់វគ្គបណ្តុះបណ្តាលដល់គ្រូបង្គោល។

ល.រ មុខតំណែង ចំនួន
ទីប្រឹក្សាជាតិឯកត្តជនរយៈពេលខ្លី ដើម្បីរៀបចំវគ្គបណ្តុះបណ្តាលស្តីពីប្រព័ន្ធហិរញ្ញវត្ថុរដ្ឋបាលក្រុង ស្រុក ខណ្ឌ   ១រូប
ទីប្រឹក្សាជាតិឯកត្តជនរយៈពេលខ្លី ដើម្បីរៀបចំវគ្គបណ្តុះបណ្តាលស្តីពីប្រព័ន្ធគ្រប់គ្រងបុគ្គលិករដ្ឋបាលក្រុង ស្រុក ខណ្ឌ   ១រូប

 

របៀបដាក់ពាក្យ

  • ក្នុងការដាក់សំណើចំណាប់អារម្មណ៍សម្រាប់មុខតំណែងខាងលើ បេក្ខជនដែលមានបំណងដាក់ពាក្យត្រូវផ្ញើប្រវត្តិរូបមានរូបថត និង Cover Letter ដែលបរិយាយពីជំនាញបច្ចេកទេស កម្រិតសិក្សា និងបទពិសោធន៍ទាក់ទងនឹងមុខតំណែងខាងលើ ព្រមទាំងមានដាក់ឈ្មោះសាក្សីចំនួនបីនាក់ (តួនាទី អ៊ីម៉េល លេខទូរសព្ទ)។ បេក្ខជនទាំងអស់អាចទាញយកសេក្តីបរិយាយការងារលម្អិត (TOR) ពីគេហទំព័ររបស់ គ.ជ.អ.ប ncdd.gov.kh/jobsprocurement
  • សំណើចំណាប់អារម្មណ៍ត្រូវផ្ញើមកលេខាធិការដ្ឋាន គ.ជ.អ.ប ដែលមានអាសយដ្ឋាននៅក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ T ការិយាល័យលទ្ធកម្ម ជាន់ទី១ ផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ឬតាមរយៈអ៊ីម៉េល chankhan@ncdd.gov.kh ឲ្យបានមុនថ្ងៃទី១០ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ៥ល្ងាច។

បេក្ខជនដែលជាប់បញ្ជីសម្រាំងខ្លីនឹងត្រូវបានអញ្ជើមកចរចាកិច្ចសន្យា។

ឯកសារពាក់ព័ន្ធ