សេចក្តីប្រកាសជ្រើសរើសបុគ្គលិក អ្នកបើកបរ ចំនួន3រូប

ផុតកំណត់

ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

*******

លេខាធិការដ្ឋាន គ.ជ.អ.ប (NCDDS)

គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី២ (LASEDII)

សេចក្តីប្រកាសជ្រើសរើសបុគ្គលិក

អ្នកបើកបរ ចំនួន៣រូប

 

គម្រោងLASED II គឺជាគម្រោងគាំទ្រការអនុវត្តកម្មវិធីដីសម្បទានសង្គមកិច្ចរបស់រាជរដ្ឋាភិបាល ដោយ បែងចែកដីឯកជនរបស់រដ្ឋជូនប្រជាពលរដ្ឋគ្មានដី និងមានដីតិចតួច តារយៈការធ្វើសម្បទានដីសង្គមកិច្ចកំរិតឃុំ ដើម្បីអភិវឌ្ឍន៍ជីវភាពរស់នៅរបស់គ្រួសារប្រជាពលរដ្ឋក្រីក្រ និងក្រុមជនងាយរងគ្រោះ។ គម្រោង LASED II មានគោលបំណងលើកកម្ពស់ការទទួលបាននៃអ្នកទទួលផលពីគម្រោងទៅធនធានកសិកម្ម និងធនធាន​ជនបទ ផ្សេងៗទៀត សេវាកម្មនានា និងហេដ្ឋារចនា សម្ព័ន្ធក្នុងសហគមន៍គម្រោង។ គោលបំណងនេះ​នឹងសម្រេច​បាន​តាមរយ: (ក)ការពង្រឹងក្រុមសហគមន៍ឱ្យបានប្រសើរដើម្បីកំណត់អត្តសញ្ញាណ​ និងកំណត់​អាទិភាព​ដល់ការ​វិនិយោគបច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធ (ខ)ការផ្តល់ហិរញ្ញប្បទានផ្តោតលើផលិតភាព និង​ហេដ្ឋារចនា​សម្ព័ន្ធ​សហគមន៍​ និងសង្គម និង (គ)បង្កើនការគាំទ្រសកម្មភាពកសិកម្ម​ និង​ការ​ចិញ្ចឹម​ជីវិត។ ភ្នាក់ងារប្រតិបត្តិ(EA) គម្រោង LASED II គឺអគ្គនាយកដ្ឋានលំនៅដ្ឋាន (GDH) និងមានភ្នាក់ងារអនុវត្ត(IA) ចំនួន២ទៀតគឺ លេខាធិការដ្ឋានគ.ជ.អ.ប (NCDDS) មានទីតាំងនៅក្នុងក្រសួងមហាផ្ទៃ(MOI) និងអគ្គនាយកដ្ឋានកសិកម្ម(GDA) នៃក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ(MAFF) ដោយក្នុងនោះ GDH ទទួលខុសត្រូវលើការគ្រប់គ្រង សម្របសម្រួលទូទៅ ការកសាងសមត្ថភាព ត្រួតពិនិត្យ វាយតម្លៃគម្រោង។ ចំណែកឯ NCDDS ទទួលខុសត្រូវលើការគ្រប់គ្រង និងសម្របសម្រួលដោយផ្តោតលើលទ្ធកម្ម និងហិរញ្ញវត្ថុ ហើយ GDA ទទួលខុសត្រូវគាំទ្រប្រព័ន្ធកសិកម្មលើការចិញ្ចឹមជីវិត ធ្វើផែនការកសិកម្ម ការសម្របសម្រួល និងធានាពីគុណភាពទំនិង និងសេវាកម្មដែលត្រូវផ្តល់ជូនអ្នកទទួលផលរបស់គម្រោង។ ដើម្បីគាំទ្រ និងសម្រួលដល់ដំណើរការអនុវត្តគម្រោងប្រចាំថ្ងៃ និងការចុះបេសកកម្មទៅតាមខេត្តគោលដៅគម្រោង គម្រោងសូមប្រកាសជ្រើសរើសបេក្ខជនសម្រាប់មុខតំណែងដូចខាងក្រោម៖

មុខតំណែង ចំនួន បៀវត្ស/ខែ ទីកន្លែងបំពេញការងារ
អ្នកបើកបរ ០៣រូប   ២៥០ ដុល្លារ គម្រោង LASED-NCDDS

 

លក្ខខ័ណ្ឌនៃការជ្រើសរើសៈ

១.អ្នកបើកបរ

  • មានអាយុ ២៥-៥៥ឆ្នាំ មានអត្តចរិកល្អ ស្លូតត្រង់ អាចធ្វើការងាជាក្រុម។
  • មានកាយសម្បទាគ្រប់គ្រាន់ មិនធ្លាប់ពាក់ព័ន្ធ និងអំពើមិនសមស្របច្បាប់ណាមួយ។
  • មានចំណេះដឹងផ្នែកបើកបរ (មានប័ណ្ណបើកបរ)។
  • មានបទពិសោធន៍យ៉ាងតិច០៣ឆ្នាំឡើងទៅជាមួយអង្គភាព និងស្ថាប័ននានាដែលមានលិខិតបញ្ជាក់ ជាផ្លូវការច្បាស់លាស់ ។
  • មានកំរិតវប្បធ៌មចាប់ពីមធ្យមសិក្សាទុត្តិយភូមិ (បាក់ឌុប) ឬសញ្ញាបត្រមានតម្លៃស្មើ។

តួនាទី និងភារកិច្ចទទួលខុសត្រូវលម្អិត (TOR) និងតម្រូវការគុណសម្បត្តិសម្រាប់​មុខតំណែងខាង​លើ ព្រមទាំងពាក្យសុំបម្រើការងាររបស់លេខាធិការដ្ឋាន គ.ជ.អ.ប អាចរកបាននៅគេហទំព័ររបស់ គ.ជ.អ.ប(http://www.ncdd.gov.kh/procurementjobs)។

២.អំពីការដាក់ពាក្យ

បេក្ខជន បេក្ខនារីដែលមានចំណាប់អារម្មណ៍ សូមផ្ញើលិខិតដាក់ពាក្យសុំ និងប្រវត្តិរូបសង្ខេប(CV) (រាប់​បញ្ចូលទាំងពាក្យសុំបម្រើការងាររបស់ គ.ជ.អ.ប ដោយមានបញ្ជាក់ព័ត៌មានសម្រាប់ទំនាក់ទំនង (រួម​មាន៖ អស័យដ្ឋាន លេខទូរស័ព្ទ ឬអ៊ីម៉ែល) មកកាន់ផ្នែករដ្ឋបាលរបស់គម្រោងLASED-NCDDS នៅគ្រប់ម៉ោងធ្វើការ ឬតាមរយៈសារអេឡិចត្រូនិច Email lased.info@ncdd.gov.kh។ ថ្ងៃឈប់ទទួលពាក្យៈ ថ្ងៃទី២៤ ខែកក្កដា  ឆ្នាំ២០២០ ម៉ោង៥:០០រសៀល តាមអសយដ្ឋាននៅមហាវិថីព្រះនរោត្តម អគារ T បន្ទប់6G ជាន់ផ្ទាល់ដី ក្នុងបរិវេណក្រសួងមហាផ្ទៃ។ មានតែបេក្ខជនដែលមានឈ្មោះក្នុងបញ្ជីសម្រាំងបេក្ខជនអាទិភាព (shortlist) ប៉ុណ្ណោះដែលនឹងទទួលបានព័ត៌មាន អំពីការប្រឡងជ្រើសរើស។

        បញ្ជាក់៖ មុខតំណែងនេះជាប្រភេទកិច្ចសន្យា ដូច្នេះបេក្ខជនដែលនឹងត្រូវជ្រើសរើសឱ្យបំពេញការងារ ត្រូវតែ​មិន​មែនជាមន្រ្តីរាជការស៊ីវិល។ ក្នុងករណីដែលបេក្ខជនជាមន្រ្តីរាជការស៊ីវិលបេក្ខជននោះត្រូវដាក់​ពាក្យ​សុំស្ថិតនៅក្នុងភាពទំនេរ គ្មានប្រាក់បៀវត្ស ក្នុងរយៈពេលនៃការបំពេញការងារជាមួយកម្មវិធីជាតិ។          

ឯកសារពាក់ព័ន្ធ