គេហទំព័រលេខាធិការដ្ឋាន គ.ជ.អ.ប បាននិងកំពុងត្រូវកែសម្រួលថ្មីឱ្យប្រសើរជាងមុន

សេចក្តីប្រកាសជ្រើសរើសបុគ្គលិកផ្នែកបើកបររថយន្ត

ផុតកំណត់

លេខាធិការដ្ឋាន គ.ជ.អ.ប

ការពិពណ៌នាការងារ (Job Description – JD)

 

គម្រោង គម្រោងបែងចែកដីដើម្បីសង្គមកិច្ចនិងការអភិវឌ្ឍន៍សេដ្ឋកិច្ច LASED II
មុខតំណែង អ្នកបើកបរ (២ មុខតំណែង)
ទីកន្លែងបំពេញការងារ LASED II លេខាធិការដ្ឋាន គ.ជ.អ.ប ​
រយៈពេល មួយឆ្នាំ (អាចបន្តផ្អែកលើលទ្ធផលនៃការវាយតម្លៃប្រចាំឆ្នាំ)

 

១. សាវតា

គម្រោងបែងចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍន៍សេដ្ឋកិច្ច LASED II ជាគម្រោងមួយគាំទ្រដល់ការ​ប្រតិបត្ដិ​កម្មវិធីដីសម្បទានសង្គមកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចែកជូនដីដល់ប្រជាពលរដ្ឋដែលគ្មានដីធ្លី និងប្រជាពលរដ្ឋក្រីក្រ ​តាមរយៈ​ដីសម្បទាន​សង្គមកិច្ច ដើម្បីលើកកម្ពស់ការចិញ្ចឹមជីវិតរបស់គ្រួសារក្រីក្រ និងជនងាយរងគ្រោះ។​ គម្រោង​មាន​គោល​​​​បំណង​​បែងចែកដី​ធ្លីរបស់រដ្ឋដែលមានលក្ខណៈសមស្របសម្រាប់កសិកម្ម​ ជំរុញ និងបង្កើន​ផលិត​ភាព​កសិកម្ម ការទទួលបាននូវសេវាសាធារណៈ និងហេដ្ឋារចនាសម្ព័ន្ធក្នុងសហគមន៍ ជាមួយ​នឹងការផ្ដល់សេវា​កម្ម​គាំទ្រ​សមស្របមួយចំនួនដល់គ្រួសារដែលមានដីធ្លីតិចតួច និងគ្មានដីធ្លីសោះ និងដាក់បង្ហាញនូវការ​អនុវត្ដន៍​​ដំណើរ​ការ​តាម​ស្ដង់ដា និងមានតម្លាភាពមួយសម្រាប់ពង្រីកការអនុវត្ដនៃដីសម្បទានសង្គមកិច្ចដែល​ផ្ដួច​ផ្ដើមនៅ​មូល​ដ្ឋាន។

២. តួនាទី និងភារកិច្ច

     ២.១.   តួនាទី និងភារកិច្ចទូទៅ

អ្នកបើកបរត្រូវទទួលខុសត្រូវចំពោះរថយន្តរបស់គម្រោង​ ដោយត្រួតពិនិត្យជាប្រចាំ មើលការថែទាំ និងជួសជុលជាដើម។

     ២.២.  ភារកិច្ចជាក់លាក់

ភារកិច្ចសំខាន់ៗរបស់អ្នកបើកបរមាន​ដូច​ខាង​ក្រោម៖

  • គោរពច្បាប់ចរាចរណ៍
  • គោរពនូវគោលការណ៍សុវត្ថិភាពនៃការបើកបរ ដូចជាការបំពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព
  • រក្សានូវអនាម័យ និងភាពស្អាតរបស់រថយន្ត
  • រក្សានូវឧបករណ៍ កង់បម្រុង និងឧបករណ៍សង្រ្គោះបឋមឱ្យមាននៅក្នុងរថយន្ត
  • មិនជក់បារី និងហាម​អ្នកធ្វើដំណើរមិនឱ្យជក់បារី
  • ចាក់ប្រេងបន្ថែមឱ្យពេញបន្ទាប់ពីបញ្ចប់បេសកម្មនៅតាមខេត្តរួចរាល់
  • កត់ត្រា និងធ្វើបច្ចុប្បន្នភាពលើសៀវភៅប្រើប្រាស់រថយន្ត
  • មិនត្រូវផ្តួចផ្តើមគំនិតពិភាក្សាជាមួយអ្នកធ្វើដំណើរក្នុងពេលធ្វើដំណើរឡើយ
  • មិនអនុញ្ញាតឱ្យទទួលទានគ្រឿងស្រវឹងក្នុងពេលបើកបរ
  • រាយការណ៍អំពីការជួសជុល និងការថែរក្សារថយន្តជូនថ្នាក់ដឹកនាំ
  • ជួយរៀបចំដាក់ឥវ៉ាន់ និងសម្ភារៈនានាសំដៅបម្រើដល់សកម្មភាពនានារបស់គម្រោង
  • បំពេញការងារផ្សេងៗទៀតតាមការស្នើសុំរបស់ប្រធានគម្រោង ​

៣. ការទទួលខុសត្រូវ និងខ្សែគណនេយ្យភាព

អ្នកបើកបររបស់គម្រោង LASDED II ប្រចាំនៅលេខាធិការដ្ឋានគ.ជ.អ.ប ​ត្រូវ​ចុះ​កិច្ច​សន្យា​បំពេញ​ការងារជាមួយ និងស្ថិតនៅក្រោមការ​ទទួលខុសត្រូវ​រួមរបស់​ប្រធានគម្រោងLASED II  នៃលេខាធិការដ្ឋាន      គ.ជ.អ.ប ។

៤. ចំណេះដឹង និងបទពិសោធន៍

បេក្ខជនត្រូវមានលក្ខណៈសម្បត្តិដូចខាងក្រោម៖

  • កម្រិតវប្បធម៌៖ មានសញ្ញាបត្រមធ្យមសិក្សាទុត្តិយភូមិ (បាក់ឌុប) ឬសញ្ញាបត្រមានតម្លៃស្មើ
  • ​ប័ណ្ណបើកបរមានសុពលភាព
  • មានបទពិសោធន៍យ៉ាងតិច ៣ឆ្នាំ
  • ចេះច្បាប់ចរាចរណ៍
  • មានឆន្ទៈក្នុងការបំពេញការងារ
  • មានអត្តចរិត្តល្អ រួសរាយរាក់ទាក់
  • មានទំនួលខុសត្រូវចំពោះតួនាទី និងភារកិច្ចរបស់ខ្លួន

 

៥. ទីកន្លែងដាក់ពាក្យ និងកាលបរិច្ឆេទ ​

បេក្ខជនដែលមានចំណាប់អារម្មណ៍ និងបំពេញល័ក្ខខ័ណ្ឌដូចរៀបរាប់ខាងលើ សូមបំពេញបែបបទបំពេញការងារដែលមានភ្ជាប់មកជាមួយសេចក្តីប្រកាសនេះ និងផ្ញើ​មកលេខាធិការដ្ឋាន គ.ជ.អ.ប ដែលមានអាសយដ្ឋាននៅក្នុងបរិវេណក្រសួងមហាផ្ទៃ មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ អាគារ T ជាន់ផ្ទាល់ដី បន្ទប់ PMSD ឬអាចផ្ញើមកសារអេឡិចត្រូនិច lased.info@ncdd.gov.kh ។ ឈប់ទទួលពាក្យនៅថ្ងៃទី២ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៤ រសៀល

បញ្ជាក់ មុខតំណែងនេះជាប្រភេទកិច្ចសន្យាការងារ ដូច្នេះបេក្ខជនដែលនឹងត្រូវជ្រើសរើសឱ្យបំពេញការងារ ត្រូវតែមិនមែនជាបុគ្គលិករាជការស៊ីវិល។ ក្នុងករណីដែលបេក្ខជនជាបុគ្គលិករាជការស៊ីវិល បេក្ខជននោះត្រូវដាក់ពាក្យសុំស្ថិតនៅក្នុងភាពទំនេរគ្មានប្រាក់បៀវត្សរ៍ ក្នុងរយៈពេលនៃការបំពេញការងារជាមួយគម្រោង។

 

 

 

 

ឯកសារពាក់ព័ន្ធ