គេហទំព័រលេខាធិការដ្ឋាន គ.ជ.អ.ប បាននិងកំពុងត្រូវកែសម្រួលថ្មីឱ្យប្រសើរជាងមុន

តារាងតម្លៃសម្ភារៈសំណង់តាមខេត្តឆ្នាំ២០១៧

ផុតកំណត់

គោលបំណងការរៀបចំបញ្ជីតម្លៃសម្ភារៈស្ដង់ដារដើម្បី (១). កំណត់បាននូវតម្លៃសម្ភារៈសំណង់ តម្លៃការងារដី តម្លៃពលកម្ម និងតម្លៃដឹកជញ្ជូននៃតំបន់ជាក់លាក់នីមួយៗ នៅក្នុងរាជធានី ខេត្ត (២). គណនាតម្លៃប៉ាន់ស្មានគម្រោងឱ្យបានសុក្រឹត (៣). ផ្សព្វផ្សាយដល់អ្នកពាក់ព័ន្ធនានាក្នុងការអនុវត្ដគម្រោង និង (៤). ធានាបាននូវតម្លាភាព និងគណនេយ្យភាពក្នុងការគណនាតម្លៃប៉ាន់ស្មានគម្រោង។

ទីចាត់ការផែនការ និងវិនិយោគរាជធានី ខេត្តទទួលខុសត្រូវក្នុងការសិក្សាតម្លៃសម្ភារៈនៅតាមទីផ្សារសំខាន់ៗ នៅក្នុងរាជធានី ខេត្ត និងរៀបចំបញ្ជីព្រាងតម្លៃសម្ភារៈស្ដង់ដារ ហើយដាក់ជូនគណៈអភិបាលរាជធានី ខេត្តពិនិត្យ និងអនុម័ត។ បញ្ជីតម្លៃសម្ភារៈស្តង់ដារនេះត្រូវរៀបចំនៅក្នុងអំឡុងខែតុលានៃឆ្នាំនីមួយៗ។

គណៈអភិបាលរាជធានី ខេត្តត្រូវពិនិត្យ និងអនុម័តបញ្ជីតម្លៃសម្ភារៈស្ដង់ដារ មិនយឺតជាងថ្ងៃទី៣០ ខែវិច្ឆិកានៃឆ្នាំនីមួយៗ។ នៅពេលតម្លៃសម្ភារៈឬទំនិញនៅលើទីផ្សារមានការប្រែប្រួលខ្លាំង គណៈអភិបាលរាជធានី ខេត្តត្រូវពិនិត្យ និងសម្រេចអំពីការធ្វើបច្ចុប្បន្នភាពឡើងវិញនូវបញ្ជីតម្លៃសម្ភារៈស្ដង់ដារ។ បញ្ជីតម្លៃសម្ភារៈស្ដង់ដារដែលបានធ្វើបច្ចុប្បន្នភាពឡើងវិញនេះ ក៏ត្រូវពិនិត្យ និងអនុម័តដោយគណៈអភិបាលរាជធានី ខេត្តផងដែរ។

បញ្ជីតម្លៃសម្ភារៈស្ដង់ដារដែលគណៈអភិបាលរាជធានី ខេត្តបានអនុម័តមានក្នុងតារាងខាងក្រោម៖

ទាញយកបញ្ជី

 Code.  ឈ្មោះខេត្តProvince 2017
អក្សរកាត់ Acronym ឈ្មោះពេញ Full name
 1  BMC បន្ទាយមានជ័យ Banteay Meanchey ទាញយក 
 2  BAT បាត់ដំបង Battambang ទាញយក 
 3  KPC កំពង់ចាម Kampong Cham ទាញយក 
 4  KCH កំពង់ឆ្នាំង Kampong Chhnang  ទាញយក 
 5  KSP កំពង់ស្ពឺ Kampong Speu ទាញយក
 6  KPT កំពង់ធំ Kampong Thom ទាញយក 
 7  KAM កំពត Kampot ទាញយក 
 8  KDL កណ្តាល Kandal ទាញយក 
 9  KKG កោះកុង Koh Kong ទាញយក
 10  KRT ក្រចេះ Kratie ទាញយក
 11  MKR មណ្ឌលគិរី Mondulkiri ទាញយក
 12  PNP ភ្នំពេញ Phnom Penh ទាញយក
 13  PVR ព្រះវិហារ Preh Vihear ទាញយក
14  PVG ព្រៃវែង Prey Veng ទាញយក
15  PUR ពោធិ៍សាត់ Pursat ទាញយក
 16  RAT រតនៈគិរី Rattanakiri ទាញយក
 17  SRP សៀមរាប Siem Reap  ទាញយក
 18  SHV ព្រះសីហនុ Sihanoukville ទាញយក
 19  STG ស្ទឹងត្រែង Stung Treng ទាញយក
 20  SVR ស្វាយរៀង Svay Rieng ទាញយក
 21  TAK តាកែវ Takeo ទាញយក
 22  OMC ឧត្តរមានជ័យ Otdar Meanchey ទាញយក
 23  KEP កែប Kep ទាញយក
 24  PLN ប៉ៃលិន Pailin ទាញយក
 25  TKM ត្បូងឃ្មុំ Tbong Khmum ទាញយក

 

Please click here to download the material description and code list in English

(please verify the code in English and Khmer for checking the price)យោងតាមសៀវភៅណែនាំស្ដីពីការរៀបចំគម្រោងរាជធានី ខេត្ត (ជំពូកទី៥) ជាទូទៅបញ្ជីតម្លៃសម្ភារៈស្ដង់ដារត្រូវរៀបចំ និងធ្វើបច្ចុប្បន្នភាពនៅក្នុងខែតុលានៃឆ្នាំនីមួយៗ។ បញ្ជីតម្លៃសម្ភារៈស្តង់ដារនេះ ត្រូវបានប្រើប្រាស់សម្រាប់ជាមូលដ្ឋានក្នុងការគណនាប៉ាន់ស្មានតម្លៃគម្រោងរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់។